• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីផ្សារភាគហ៊ុនវៀតណាមកំពុងមានសន្ទុះស្ដារឡើងវិញ

យោងតាមការវិភាគរបស់អ្នកជំនាញ ការធ្លាក់ចុះនៃទីផ្សារត្រឹម តែជា "ជំហានថយក្រោយជាបណ្ដោះអាសន្នប៉ុណ្ណោះ” ហើយការដែលរដ្ឋាភិបាល ក្រសួង ស្ថាប័ននានា... បានធ្វើឲ្យទីផ្សារមានភាពស្អាតស្អំ នាពេលកន្លងមក បាន ការពារ ហើយស្ដារទំនុកចិត្តរបស់វិនិយោគិនឡើងវិញ។
  រូបថតឧទាហរណ៍៖ Vietnam+  

នៅក្នុងវគ្គជួញដូរនានា នៅចុងខែមេសា  ទីផ្សារភាគហ៊ុនវៀតណាមចាប់ផ្តើម មានការស្ដារឡើងវិញ។ យោងតាមការវិភាគរបស់អ្នកជំនាញ ការធ្លាក់ចុះនៃទីផ្សារត្រឹម តែជា "ជំហានថយក្រោយជាបណ្ដោះអាសន្នប៉ុណ្ណោះ” ហើយការដែលរដ្ឋាភិបាល ក្រសួង ស្ថាប័ននានា... បានធ្វើឲ្យទីផ្សារមានភាពស្អាតស្អំ នាពេលកន្លងមក បាន ការពារ ហើយស្ដារទំនុកចិត្តរបស់វិនិយោគិនឡើងវិញ។ ជាមួយការដែល VN-Index ធ្លាក់ចុះប្រហែល ១៥% ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ២៥ ខែមេសា មូលធនទីផ្សារបានបាត់បង់ប្រមាណ ២០ ពាន់លានដុល្លាអាមេរិក។ យោង តាមអ្នកជំនាញសេដ្ឋកិច្ច លោកបណ្ឌិត Vu Dinh Anh ថា ចំណាត់ការលើសហគ្រាស និងបុគ្គលនានាដែលបានគ្រប់គ្រងចាត់ចែង ហើយធ្វើឲ្យទីផ្សារចលាចល ដើម្បីគេងយកចំណេញ នាពេលកន្លងមកគឺជាការងារចាំបាច់ណាស់  ព្រោះវានឹងជួយឲ្យទីផ្សារមានការអភិវឌ្ឍ ប្រកបដោយចីរភាព។ ទោះបីជាមានពេលវេលាកើនឡើងនិងថយចុះខុសគ្នាក៏ដោយ ក៏ទីផ្សារភាគហ៊ុននៅតែជាបណ្តាញដើម្បីកៀរគរដើមទុនសម្រាប់ខឿនសេដ្ឋកិច្ច។ វាក៏ ជាបណ្តាញវិនិយោគដ៏សំខាន់មួយសម្រាប់អង្គការ ក៏ដូចជាវិនិយោគិនផងដែរ៖

“ការប្រែប្រួលនៃសន្ទស្សន៍ភាគហ៊ុននៅលើទីផ្សារ គឺជារឿងធម្មតាយោងទៅតាម ការប្រែប្រួលនៃទីផ្សារ។ ចំណែកឯការធ្វើឲ្យទីផ្សារមានភាពស្អាតស្អំគឺជាការងារគួរតែ ធ្វើ។ ការប្រែប្រួលលើទីផ្សារឆ្លុះបញ្ចាំងមិនត្រឹមតែផលប៉ះពាល់នៃឧបករណ៍ប៉ុណ្ណោះទេ ថែមទាំងក៏ជាកត្តាផ្លូវចិត្តផងដែរ”។ ជាមួយនឹងការប្រែប្រួលទីផ្សារបច្ចុប្បន្ន ទីផ្សារភាគហ៊ុនវៀតណាមនៅតែមាន ឱកាស និងសក្តានុពលជាច្រើន។ ប្រសិនបើវិនិយោគិនមានចក្ខុវិស័យរយៈពេលវែង ស្វែងរកសហគ្រាសល្អ គឺតម្លៃភាគហ៊ុននឹងកើនឡើង ជួយវិនិយោគិនរកប្រាក់ ចំណេញ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top