• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុង Phu Quoc ទទួលស្វាគមន៍ភ្ញៀវអន្តរជាតិជាង ១៩.០០០ នាក់

យោងតាមលោក Bui Quoc Thai ប្រធានមន្ទីរទេសចរណ៍ខេត្ត Kien Giang ថា មន្ទីរទេសចរណ៍បានស្នើទៅគណៈកម្មាធិការប្រជាជនខេត្តពិចារណាដើម្បីបំពេញបន្ថែមអង្គភាពផ្តល់សេវាទទួលភ្ញៀវទេសចរណ៍ ដើម្បីពង្រីកវិសាលភាពនៃការទទួលភ្ញៀវ។

ក្នុងខែកុម្ភៈ ដោយអនុវត្តន៍ដំណាក់កាលទី ១ នៃកម្មវិធីសាកល្បងទទួលស្វាគមន៍ភ្ញៀវអន្តរជាតិមកកាន់ Phu Quoc ដោយប្រើលិខិតឆ្លងដែនសុខភាពអេឡិចត្រូនិក ទីក្រុង Phu Quoc បានស្វាគមន៍ភ្ញៀវជាង ៧៤២.០០០ នាក់ក្នុងនោះ មានភ្ញៀវអន្តរជាតិជិត ១៩ ពាន់នាក់។ យោងតាមលោក Bui Quoc Thai ប្រធានមន្ទីរទេសចរណ៍ខេត្ត Kien Giang ថា មន្ទីរទេសចរណ៍បានស្នើទៅគណៈកម្មាធិការប្រជាជនខេត្តពិចារណាដើម្បីបំពេញបន្ថែមអង្គភាពផ្តល់សេវាទទួលភ្ញៀវទេសចរណ៍ ដើម្បីពង្រីកវិសាលភាពនៃការទទួលភ្ញៀវ។ ជាមួយគ្នានោះ កែសម្រួលដំណើរការទទួលភ្ញៀវអន្តរជាតិ ដោយប្រើប្រាស់លិខិតឆ្លងដែនសុខភាពតាមប្រព័ន្ធអេឡិចត្រូនិច តាមផែនការបើកសកម្មភាពទេសចរណ៍ ដើម្បីធានាសុវត្ថិភាព និងប្រសិទ្ធភាព ព្រមទាំងដំណើរការទទួលភ្ញៀវអន្តរជាតិ រហូតដល់ថ្ងៃទី១៤ ខែមីនា របស់ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

សមាគមជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីនវៀតណាមទទួលគ្រឿងឥស្សរិយយសពលកម្មថ្នាក់ទីពីរ

សមាគមជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីនវៀតណាមទទួលគ្រឿងឥស្សរិយយសពលកម្មថ្នាក់ទីពីរ

នាព្រឹកថ្ងៃទី៤ ខែសីហា នៅទីក្រុងហាណូយ សមាគមជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីនវៀតណាមបានរៀបចំពិធីទទួលគ្រឿងឥស្សរិយយសថ្នាក់ទីពីរដែលផ្តល់ដោយប្រធានរដ្ឋ ក្នុងឱកាសខួបលើកទី ៦៥ នៃគ្រោះមហន្តរាយសារធាតុគីមីពុលពណ៌លឿងទុំវៀតណាម (១០ សីហា ១៩៦១ - ១០ សីហា ២០២៦) និងឆ្លើយតបទៅនឹងទិវាជនរងគ្រោះនៃសារធាតុគីមីពុលពណ៌លឿងទុំ (ថ្ងៃទី១០ ខែសីហា)។ តាងនាមលោកប្រធានរដ្ឋវៀតណាម អញ្ជើញប្រគល់គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី ២ ដល់សមាគម ជនរងគ្រោះដោយសារធាតុគីមីពណ៌លឿងទុំ/ឌីអុកស៊ីនវៀតណាម លោក ង្វៀន ភីឡុង អនុប្រធានគណៈកម្មាធិក

Top