• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុង Da Nang សង្ឃឹមថានឹងទទួលភ្ញៀវឥណ្ឌាចំនួន ៣ លាននាក់​ក្នុងរយៈពេល ២ ឆ្នាំខាងមុខ

នាថ្ងៃទី ១៧ និងថ្ងៃទី ១៨ ខែតុលាខាងមុខ ជើងហោះហើរត្រង់ចំនួន ២ ជើងពី Mumbai និង New Delhi (ឥណ្ឌា) មកកាន់ទីក្រុង Da Nang នឹងបានបើកជាផ្លូវការ។
  ឥណ្ឌាបានធ្វើការស្ទាបស្ទង់មតិ និងធ្វើការជាមួយមន្ទីរទេសចរណ៍ទីក្រុង Da Nang ស្តីពីការផ្លាស់ប្តូរភ្ញៀវរវាងភាគីទាំងពីរ (រូបថត៖ VOV)  

ជើងហោះហើរថ្មីចំនួន ៣ ពីឥណ្ឌាមកកាន់ទីក្រុង Da Nang នឹងបន្តបើកនាខែវិច្ឆិកា និងខែធ្នូឆ្នាំនេះ។ ក្រៅពីនោះ ទីក្រុង Da Nang កំពុងធ្វើសកម្មភាពផ្សព្វផ្សាយគោលដៅមកដល់យ៉ាងសកម្ម។ នាពេលថ្មីៗនេះ មជ្ឈមណ្ឌលជំរុញទេសចរណ៍ នៃមន្ទីរទេសចរណ៍ទីក្រុង Da Nang បានរៀបចំដោយជោគជ័យនូវកម្មវិធីជំរុញ និងឧទ្ទេសនាមទេសចរចណ៍ទីក្រុង Da Nang នៅទីក្រុង New Delhi ឥណ្ឌា។ ផ្នែកទេសចរណ៍ទីក្រុងសង្ឈឹមថា នឹងទទួលស្វាគមន៍ភ្ញៀវទេសចរឥណ្ឌាចំនួន ៣ លាននាក់ក្នុងរយៈពេល ២ ឆ្នាំខាងមុខ។ លោកស្រី Nguyen Thi Hoai An នាយិកាមជ្ឈមណ្ឌលជំរុញទេសចរណ៍ នៃមន្ទីរទេសចរណ៍ទីក្រុង Da Nang បានឲ្យដឹងថា៖ “ឥណ្ឌាជាទីផ្សារ ដែលមានភ្ញៀវទេសចរយ៉ាងច្រើនកុះករ បន្ទាប់ពីចិន។ នាបច្ចុបន្ននេះ ទីផ្សារចិនមិនទាន់បើកសកម្មភាពទេសចរណ៍យ៉ាងពេញលេញឡើយ ដូច្នេះហើយ ឥណ្ឌាគឺជាសក្តានុពលដ៏ធំសម្រាប់យើងស្វែងរកទីផ្សារថ្មី

និងធ្វើពិពិធកម្មទីផ្សារអន្តរជាតិ។ នាងខ្ញុំចាត់ទុកថាទីផ្សារឥណ្ឌាជាទីផ្សារដែលសមស្របចំពោះប្រៀបខ្លាំងរបស់ទីក្រុង Da Nang ដូចជា សម្រាកលំហែកាយនៅឆ្នេរសមុទ្រ ការទិញដូរ ក៏ដូចជាទេសចរណ៍អាពាហ៍ពិពាហ៍ជាដើម”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top