• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហូជីមិញ និងហាណូយ ស្ថិត​ក្នុង​ក្រុម​មជ្ឈមណ្ឌលកំណើនឈានមុខគេរបស់ពិភពលោក

នាថ្ងៃទី ៧ ខែមិថុនា សម្ព័ន្ធក្រុមហ៊ុនប្រឹក្សា ហិរញ្ញវត្ថុ និងសេវាកម្មអចលនទ្រព្យ Savills (ចក្រភពអង់គ្លេស) បានប្រកាសសន្ទស្សន៍ មជ្ឈមណ្ឌលកំណើន (The Growth Hubs Index ជាសន្ទស្សន៍ដែលអមជាមួយសន្ទស្សន៍ទីក្រុងបន្ស៊ាំ- Savills Resilient Cities Index) តាមនោះ ប្រទេសវៀតណាមមានទីក្រុងចំនួនពីរស្ថិតក្នុងចំណោមមជ្ឈមណ្ឌលកំណើនឈានមុខគេទាំង ១៥ នៅលើពិភពលោក រួមមានទីក្រុងហូជីមិញ ជាប់ចំណាត់ថ្នាក់លេខ ២ និងទីក្រុងហាណូយជាប់ចំណាត់ថ្នាក់លេខ ៦។
ពិធីបុណ្យប៉េងប៉ោងបានរៀបចំ​នៅទីក្រុង ហូជីមិញ ដែល​ទាក់ទាញ្​ភ្ញៀវ​ជាច្រើន​កុះករ។ រូបថត៖ VNA

យោងតាមលោក Savills សន្ទស្សន៍នេះមានតួនាទីព្យាករណ៍ពីទិដ្ឋភាពសេដ្ឋកិច្ចនៃទីក្រុងចំនួន ២៣០ រហូតដល់ឆ្នាំ ២០៣៣ ដើម្បីកំណត់អត្តសញ្ញាណទីក្រុងដែលរីកលូតលាស់លឿនបំផុត។ ទីក្រុង Bengaluru ក្នុងប្រទេសឥណ្ឌានាំមុខគេក្នុងចំណោមទីក្រុងកំណើន បន្ទាប់មកគឺទីក្រុងហូជីមិញរបស់វៀតណាម។ ទិន្នន័យគឺមកពី Oxford Economics នៅកម្រិតទីក្រុង-ទីប្រជុំជន; ការវាយតម្លៃឥណទាននាពេលអនាគតនៅថ្នាក់ជាតិ ហើយការវិភាគនេះផ្តោតលើក្រុមទីក្រុងដែលមាន GDP ឆ្នាំ ២០២៣ ចាប់ពី ៥០ ពាន់លានដុល្លារអាមេរិកឡើងទៅ។

បឹង​ Hoan Kiem ស្ថិត​នៅកណ្តាល​រដ្ឋធានី ហាណូយ។ រូបថត៖ Ðình Na - TTXVN

Savills បានវាយតម្លៃថា លទ្ធផលព្យាករណ៍ដ៏ខ្លាំងក្លារបស់ទីក្រុងហូជីមិញត្រូវបានជំរុញដោយសារការកើនឡើងចំនួនគ្រួសារដែលមានប្រាក់ចំណូលខ្ពស់។ ជាមួយគ្នានោះ យថាទស្សន៍អភិវឌ្ឍន៍របស់ទីក្រុងហាណូយ ពឹងផ្អែកលើការកើនឡើងនៃទ្រព្យសម្បត្តិឯកជន និងការពង្រីកវណ្ណៈកណ្តាល៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង ចេញដំណើរទៅចូលរួមកិច្ចប្រជុំកំពូលរំលឹកខួប ៣៥ ឆ្នាំនៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី

នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង ចេញដំណើរទៅចូលរួមកិច្ចប្រជុំកំពូលរំលឹកខួប ៣៥ ឆ្នាំនៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី

នេះគឺជាដំណើរទស្សនកិច្ចការងារដ៏មានអត្ថន័យពិសេស ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកនាយករដ្ឋមន្ត្រី ក្នុងឋានៈថ្មី ទៅកាន់សហព័ន្ធរុស្ស៊ី ជាដៃគូដែលមានទំនាក់ទំនងមិត្តភាពជាប្រពៃណី ជិតស្និទ្ធ និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់វៀតណាម។

Top