• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហូជីមិញរៀបចំពិធីថ្វាយ​នំអន្សម​ ជូន​បុព្វបុរសជាតិ ស្ដេច Hung

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ២០២២ នាព្រឹកថ្ងៃទី ២៨ ខែមករា ទីក្រុងហូជីមិញ បានប្រារព្ធពិធីថ្វាយនំអន្សម ដល់បុព្វបុរសជាតិស្តេច Hung នៅប្រាសាទ Thuong ទីសក្ការៈបូជា ស្តេច Hung នៅក្នុង ឧទ្យានប្រវត្តិសាស្ត្រវប្បធម៌ជាតិ (ទីក្រុង Thu Duc) ។

ប្រភព៖ sggp.org

នំអន្សម ១៨ គូ ថ្វាយជូនបុព្វបុរសជាតិស្តេច Hung គឺជានំអន្សមដែលមានរសជាតិឈ្ងុយឆ្ងាញ់បំផុតនិងស្រស់ស្អាតបំផុត ដែលជ្រើសរើសដោយសិប្បករផ្ទាល់ ពីការរៀបចំគ្រឿងផ្សំ ការវេចនំ ចម្អិននំជាមួយផ្លែឈើប្រចាំតំបន់ភាគខាងត្បូងផងដែរ។ ពិធីថ្វាយនំអន្សមជូនបុព្វបុរសជាតិ ស្ដេច Hung គឺជាសម្រស់វប្បធម៌ប្រពៃណីប្រចាំឆ្នាំរបស់ទីក្រុងហូជីមិញ ដែលបានរៀបចំឡើងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដោយបង្ហាញពីសីលធម៌ “ផឹកទឹកនឹកដល់ប្រភពដើម” ហើយបានបង្ហាញពីការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះបណ្តាស្តេច Hung ជាបុព្វបុរសដែលបានកសាងនិងការពារប្រទេស។ តាមនោះ បង្ហាញយ៉ាងជ្រាលជ្រៅអំពីស្មារតីសហគមន៍ និងតម្លៃវប្បធម៌របស់ប្រជាជនវៀតណាម ហើយទន្ទឹមនឹងនោះ រួមចំណែកក្នុងការអប់រំទំនៀមទម្លាប់ស្នេហាជាតិ បំផុសស្មារតីឯកភាពជាតិដ៏អស្ចារ្យសម្រាប់ជំនាន់វ័យក្មេង និងប្រជាជនទីក្រុងហូជីមិញ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឱ្យ WEF រៀបចំវេទិកាសេដ្ឋកិច្ចសរទរដូវ ជាព្រឹត្តិការណ៍ប្រចាំឆ្នាំ

នាយករដ្ឋមន្ត្រីវៀតណាមស្នើឱ្យ WEF រៀបចំវេទិកាសេដ្ឋកិច្ចសរទរដូវ ជាព្រឹត្តិការណ៍ប្រចាំឆ្នាំ

នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចសរទរដូវឆ្នាំ ២០២៥ ក្រោមប្រធានបទ "ការផ្លាស់ប្តូរបៃតងក្នុងយុគសម័យឌីជីថល" នៅទីក្រុងហូជីមិញ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានទទួលជួបជាមួយនាយកប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) លោក Stephan Mergenthaler។

Top