• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហូជីមិញមានការទាក់ទាញខ្លាំងសម្រាប់វិនិយោគិនអូស្ត្រាលី

គណៈប្រតិភូទីក្រុងហូជីមិញ ដឹកនាំដោយលោក Phan Van Mai ប្រធានគណៈ កម្មាធិការប្រជាជនទីក្រុង បានទៅបំពេញទស្សនកិច្ចការងារ នៅប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៨ ខែឧសភា។
គណៈប្រតិភូទីក្រុងហូជីមិញជួបសម្តែងការគួរសមជាមួយលោកស្រី Margaret Beazley អភិបាលរដ្ឋ New South Wales។ (រូបថត៖ VOV)

នៅទីក្រុងស៊ីដនី គណៈប្រតិភូបានជួបសម្តែងការគួរសមជាមួយលោកស្រី Margaret Beazley អភិបាលរដ្ឋ New South Wales និងលោក Chris Minns ទេសាភិបាលនៃរដ្ឋ New South Wales។ ថ្នាក់ដឹកនាំរដ្ឋ New South Wales បានសម្តែងនូវចំណាប់ អារម្មណ៍ចំពោះការអភិវឌ្ឍនៃទីក្រុងហូជីមិញ ហើយបានគាំទ្ររដ្ឋ New South Wales និងទីក្រុងហូជីមិញ ពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យដូចជា ការធ្វើ បរិវត្តកម្មឌីជីថល វិទ្យាសាស្ត្រ-បច្ចេកវិទ្យា នវានុវត្តន៍ និងកំណើនបៃតង។

ក្នុងក្របខ័ណ្ឌនៃកម្មវិធីការងារនៅរដ្ឋ New South Wales នាថ្ងៃទី ១៤ ឧសភា គណៈប្រតិភូបានចូលរួមកិច្ចប្រជុំតុមូលធុរកិច្ចរវាងទីក្រុងហូជីមិញ និងរដ្ឋ New South Wales ហើយបានជួបជាមួយវិនិយោគិនមួយចំនួនដែលចង់ស្វែងយល់អំពី កិច្ចសហ ប្រតិបត្តិការជាមួយទីក្រុង។ សហគ្រាសអូស្ត្រាលីជាង ១៥០ បានចូលរួម ក្នុងនោះមាន សហគ្រាសជាច្រើនដែលកំពុងប្រតិបត្តិការលើវិស័យអប់រំ បច្ចេកវិទ្យា សុខាភិបាល និងហិរញ្ញវត្ថុ ... ក្នុងព្រឹត្តិការណ៍នោះ សហគ្រាសអូស្ត្រាលីជាច្រើនបានវាយតម្លៃខ្ពស់ ចំពោះបរិយាកាសអាជីវកម្មនៅវៀតណាមនិយាយរួម ដោយឲ្យដឹងថានឹងពង្រីកអាជីវ កម្មរបស់ខ្លួននៅទីក្រុងហូជីមិញនាពេលខាងមុខ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អនុប្រធានរដ្ឋសភា លោក ត្រឹន ក្វាងភឿង ចុះត្រួតពិនិត្យការងារត្រៀមរៀបចំការបោះឆ្នោតនៅខេត្តថាញ់ហ័រ

អនុប្រធានរដ្ឋសភា លោក ត្រឹន ក្វាងភឿង ចុះត្រួតពិនិត្យការងារត្រៀមរៀបចំការបោះឆ្នោតនៅខេត្តថាញ់ហ័រ

កាលពីថ្ងៃទី១០ ខែមីនា លោក ត្រឹន ក្វាងភឿង អនុប្រធានរដ្ឋសភាវៀតណាម បានចុះត្រួតពិនិត្យ និងធ្វើការជាមួយគណៈកម្មាធិការរៀបចំការបោះឆ្នោតឃុំ ពូលួង ខេត្តថាញ់ហ័រ ស្តីពីការងារត្រៀមរៀបចំការបោះឆ្នោតសមាជិកសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១។

Top