• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហូជីមិញផ្តល់អំណោយឧបត្ថម្ភជូនប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជា

ពិធីជូនអំណោយឧបត្ថម្ភដល់សហគមន៍ជនវៀតណាមនៅកម្ពុជា ដែលមានស្ថានភាពរស់នៅលំបាក


នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅច្រកទ្វារព្រំអន្តរជាតិ Thuong Phuoc ខេត្ត Dong Thap ដែលជាប់ព្រំប្រទល់ខេត្តព្រៃវែង នៃព្រះរាជាណាចក្រកម្ពុជានោះ គណៈកម្មាធិការទទួលបន្ទុកជនវៀតណាមនៅឯបរទេសនៃទីក្រុងហូជីមិញបានរៀបចំពិធីជូនអំណោយឧបត្ថម្ភដល់សហគមន៍ជនវៀតណាមនៅកម្ពុជា ដែលមានស្ថានភាពរស់នៅលំបាក។

នៅក្នុងពិធីនេះ លោក Vo Thanh Chat អនុប្រធានគណៈកម្មាធិការទទួលបន្ទុកជនវៀតណាមនៅឯបរទេសនៃទីក្រុងហូជីមិញបានឲ្យដឹងថា ព្រឹត្តិការណ៍នេះសំដៅបង្ហាញពីមនោសញ្ចេតនា ការយកចិត្តទុកដាក់ដល់អាណិកជន ដើម្បីជំនះពុះពារលើការលំបាក ដោយសារជំងឺរាតត្បាតកូវីដ ១៩ ហើយបន្តរក្សាស្ថិរភាពជីវភាពរស់នៅ ព្រមទាំងលើកទឹកចិត្តដល់អាណិកជនឲ្យកាន់តែសាមគ្គីគ្នា ក៏ដូចជាជំរុញទំនាក់ទំនងដ៏ល្អប្រសើររវាងប្រជាជននៃប្រទេសទាំងពីរវៀតណាម និងកម្ពុជា។

មុននោះ អាជ្ញាធរ និងប្រជាជននៅតាមមូលដ្ឋានជាប់ព្រំដេនមួយចំនួនទៀត ដូចជាខេត្ត Dong Thap និងខេត្ត An Giang ក៏បានប្រគល់អំណោយជូនពលរដ្ឋវៀតណាមនៅកម្ពុជាផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ដោយមានអាជីវកម្មចូលរួមជាង ១២០ ស្តង់វៀតណាមនៅតែជាតំបន់តាំងពិព័រណ៍ដ៏ធំបំផុតមួយរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅក្នុងពិព័រណ៍ចិន-អាស៊ានលើកទី ២៣ (CAEXPO) ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី ១៧-២១ ខែកញ្ញា នៅទីក្រុងណាននីង តំបន់ស្វយ័ត Zhuang ក្វាងស៊ី ប្រទេសចិន។

Top