
ទីក្រុងហូជីមិញនិង WB ចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា (TTXVN)
នាយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុងហូជីមិញ លោក Nguyen Thanh Phong ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានទទួលជួបលោក Ousmane Dione នាយកជាតិ នៃធនាគារពិភពលោក (WB) ប្រចាំនៅវៀតណាម។
នៅក្នុងជំនួបនេះ លោក Nguyen Thanh Phong បានសង្កត់ធ្ងន់ថា WBគឺជាដៃគូដ៏យូរអង្វែងរបស់ទីក្រុងហូជីមិញ។ ទីក្រុងហូជីមិញមានគោលបំណងចង់បន្តការផ្លាស់ប្ដូរបទពិសោធន៍និង ទទួលបានការគាំទ្រ ក៏ដូចជាជំនួយឧបត្ថម្ភពីដៃគូអន្តរជាតិនានា ក្នុងនោះមាន WB ផងដែរ។ រដ្ឋអំណាចទីក្រុងហូជីមិញនឹងបន្តរួមសហការយ៉ាងជិតស្និទ្ធជាមួយ WB ដើម្បីអនុវត្តអនុស្សារណៈយោគយល់គ្នាឲ្យស្របតាមបទបញ្ញត្តិនៃច្បាប់វៀតណាម ដើម្បីនាំមកនូវផលប្រយោជន៍សម្រាប់ភាគីទាំងពីរ។
ចំណែកលោក Ousmane Dioneនាយកជាតិ នៃធនាគារពិភពលោក (WB) ប្រចាំ នៅវៀតណាមបានអះអាងថា WB គឺជាដៃគូ គួរឱ្យទុកចិត្តរបស់ទីក្រុងហូជីមិញ អស់រយៈពេលជាង ២០ ឆ្នាំកន្លងមក។ WB សន្យាថានឹងបន្តជួយឧបត្ថម្ភ ក៏ដូចជាចូលរួមក្នុងការខិតខំប្រឹងប្រែងរួមរបស់ទីក្រុងក្នុងដំណើរការប្រឹងប្រែងក្លាយទៅជាគនរ លំដាប់ថ្នាក់ពិភពលោកផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម