• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហូជីមិញទទួលស្វាគមន៍គណៈប្រតិភូ MICE ជិត ៥០០ នាក់មកពីប្រទេសឥណ្ឌា

ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ ក្រុមហ៊ុនភាគហ៊ុនគ្រប់គ្រងទីមកដល់នៅអាស៊ី បានរៀបចំទទួលគណៈប្រតិភូភ្ញៀវឥណ្ឌាជិត ៥០០ នាក់មកកាន់ទីក្រុងហូជីមិញ ក្នុងទម្រង់ជាទេសចរណ៍ MICE (ជាប្រភេទទេសចរណ៍រួមបញ្ចូលគ្នានូវសន្និសីទ សិក្ខាសាលា ពិព័រណ៍ ព្រឹត្តិការណ៍...)។
គណៈប្រតិភូ MICE ឥណ្ឌា "check in" នៅសណ្ឋាគារមួយក្នុងទីក្រុងហូជីមិញ (រូបថត៖ My Phuong/TTXVN)

នៅទីក្រុងហូជីមិញ គណៈប្រតិភូបានចូលរួមសន្និសីទ ស្នាក់នៅ និងទទួលទានម្ហូបវៀតណាម និងឥណ្ឌានៅភោជនីយដ្ឋាន និងសណ្ឋាគារមួយចំនួន...។ ក្រៅពីនេះ គណៈប្រតិភូក៏បានទៅទស្សនាគោលដៅមួយចំនួនដូចជា សារមន្ទីរសំណល់សង្គ្រាម ប៉ូស្រិ៍ប្រៃសណីយ៍ទីក្រុង ផ្សារ Ben Thanh ទីលាន Saigon ផ្លូវរូងក្រោមដី Cu Chi ...

ការដែលគណៈប្រតិភូ MICE របស់ឥណ្ឌាមកកាន់ទីក្រុងហូជីមិញ គឺជាសញ្ញាមួយបង្ហាញថា ទីផ្សារទេសចរណ៍អន្តរជាតិបានចាប់ផ្តើមផ្លាស់ប្តូរនិងមានការងើបឡើងវិញនៅវៀតណាម ក៏ដូចជានៅទីក្រុងហូជីមិញផងដែរ។ អាស្រ័យហេតុនេះ រំពឹងថា វិស័យទេសចរណ៍របស់ទីក្រុងនឹងបន្តពន្លឿនការអភិវឌ្ឍប្រកបដោយនិរន្តរភាព នៅក្នុងខែចុងក្រោយនៃឆ្នាំនេះ។

ឆ្នាំនេះ ទីក្រុងហូជីមិញមានបំណងទទួលភ្ញៀវអន្តរជាតិចំនួន ៥លាននាក់ ភ្ញៀវទេសចរក្នុងស្រុកចំនួន ៣៥លាននាក់ ជាមួយនឹងចំណូលសរុបចំនួន ១៤០.០០០ពាន់ លានដុង (ប្រហែល ៦ពាន់លានដុល្លារអាមេរិក)៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

ទិន្នន័យថ្មីបំផុតនៅឆ្នាំនេះពីនាយកដ្ឋានស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ចំនួនភ្ញៀវទេសចរអូស្ត្រាលីមកកាន់ប្រទេសវៀតណាមបានវ៉ាដាច់ យ៉ាងលើស លុបពីគោលដៅទេសចរណ៍អន្តរជាតិដ៏ពេញនិយមផ្សេងទៀត ដោយកើន ឡើង ៥៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

Top