ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ ក្រុមហ៊ុនភាគហ៊ុនគ្រប់គ្រងទីមកដល់នៅអាស៊ី បានរៀបចំទទួលគណៈប្រតិភូភ្ញៀវឥណ្ឌាជិត ៥០០ នាក់មកកាន់ទីក្រុងហូជីមិញ ក្នុងទម្រង់ជាទេសចរណ៍ MICE (ជាប្រភេទទេសចរណ៍រួមបញ្ចូលគ្នានូវសន្និសីទ សិក្ខាសាលា ពិព័រណ៍ ព្រឹត្តិការណ៍...)។
គណៈប្រតិភូ MICE ឥណ្ឌា "check in" នៅសណ្ឋាគារមួយក្នុងទីក្រុងហូជីមិញ (រូបថត៖ My Phuong/TTXVN)
នៅទីក្រុងហូជីមិញ
គណៈប្រតិភូបានចូលរួមសន្និសីទ ស្នាក់នៅ និងទទួលទានម្ហូបវៀតណាម
និងឥណ្ឌានៅភោជនីយដ្ឋាន និងសណ្ឋាគារមួយចំនួន...។ ក្រៅពីនេះ
គណៈប្រតិភូក៏បានទៅទស្សនាគោលដៅមួយចំនួនដូចជា សារមន្ទីរសំណល់សង្គ្រាម
ប៉ូស្រិ៍ប្រៃសណីយ៍ទីក្រុង ផ្សារ Ben Thanh ទីលាន Saigon ផ្លូវរូងក្រោមដី Cu Chi ...។
ការដែលគណៈប្រតិភូ
MICE
របស់ឥណ្ឌាមកកាន់ទីក្រុងហូជីមិញ គឺជាសញ្ញាមួយបង្ហាញថា
ទីផ្សារទេសចរណ៍អន្តរជាតិបានចាប់ផ្តើមផ្លាស់ប្តូរនិងមានការងើបឡើងវិញនៅវៀតណាម
ក៏ដូចជានៅទីក្រុងហូជីមិញផងដែរ។ អាស្រ័យហេតុនេះ រំពឹងថា វិស័យទេសចរណ៍របស់ទីក្រុងនឹងបន្តពន្លឿនការអភិវឌ្ឍប្រកបដោយនិរន្តរភាព
នៅក្នុងខែចុងក្រោយនៃឆ្នាំនេះ។
ឆ្នាំនេះ
ទីក្រុងហូជីមិញមានបំណងទទួលភ្ញៀវអន្តរជាតិចំនួន ៥លាននាក់ ភ្ញៀវទេសចរក្នុងស្រុកចំនួន
៣៥លាននាក់ ជាមួយនឹងចំណូលសរុបចំនួន ១៤០.០០០ពាន់ លានដុង (ប្រហែល ៦ពាន់លានដុល្លារអាមេរិក)៕