• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហូជីមិញត្រូវបង្កើតសន្ទុះ ទំនុកចិត្ត និងជំរុញកម្លាំងចលករសម្រាប់ការអភិវឌ្ឍក្នុងដំណាក់កាលថ្មី

មហាសន្និបាតលើកទី ១ នៃគណៈកម្មាធិការបក្សទីក្រុងហូជីមិញ អាណត្តិ ២០២៥-២០៣០ បានប្រារព្ធឡើងនាព្រឹកថ្ងៃទី ១៤ តុលា នៅទីក្រុងហូជីមិញ។ អញ្ជើញចូលរួមមានអគ្គលេខាបក្ស លោក តូ ឡឹម ប្រធានរដ្ឋ លោក លឿង គឿង នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន ... និងគណៈប្រតិភូចំនួន ៥៤៧ នាក់ តំណាងសមាជិកបក្សជាង ៣៦៦.០០០ នាក់ នៃគណៈកម្មាធិការបក្សទីក្រុងទាំងមូល។

មហាសន្និបាតលើកទី ១ នៃគណៈកម្មាធិការបក្សទីក្រុងហូជីមិញអាណត្តិ ២០២៥-២០៣០ (រូបថត៖ VOV)

អញ្ជើញថ្លែងមតិនៅទីនេះ អគ្គលេខាបក្ស លោក តូ ឡឹម បានសង្កត់ធ្ងន់ថា គណៈកម្មាធិការបក្សទីក្រុងត្រូវកសាងគណៈកម្មាធិការបក្ស ទៅជាមជ្ឈមណ្ឌលបញ្ញា សាមគ្គីភាព  ជាគំរូ ប្រកបដោយឆន្ទៈនយោបាយគ្រប់គ្រាន់ សមត្ថភាពអភិបាលកិច្ច និងចក្ខុវិស័យ មានសមត្ថភាពដឹកនាំទីក្រុងត្រួសត្រាយអភិវឌ្ឍន៍និងសមាហរណកម្ម ដែលសក្តិសមជាទីក្រុងបំពាក់ឈ្មោះលោកប្រធានហូជីមិញ។ លោកអគ្គលេខាបក្សអញ្ជើញមានប្រសាសន៍ថា៖

ថ្នាក់ដឹកនាំបក្ស រដ្ឋ និងអតីតថ្នាក់ដឹកនាំចូលរួមមហាសន្និបាតលើកទី១ គណៈកម្មាធិការបក្សទីក្រុងហូជីមិញ (រូបថត៖ VOV)

“ទីក្រុងត្រូវការពន្លឿនការរៀបចំឡើងវិញ រចនាសម្ព័ន្ធសេដ្ឋកិច្ច ដោយយកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាកម្លាំងចលករសំខាន់; លើកកម្ពស់ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតងក្នុងលក្ខណៈសំខាន់ និងមានប្រសិទ្ធភាព ធ្វើអោយប្រសើរឡើងនូវផលិតភាពការងារ និងប្តេជ្ញាសម្រេចបាននូវអត្រាកំណើន GRDP ខ្ពស់ នៅក្នុងដំណាក់កាល ២០២៥-២០៣០។ ជាពិសេស ចាំបាច់ត្រូវកសាងគំរូអភិបាលកិច្ចទីក្រុងទំនើប អនុវត្តបច្ចេកវិទ្យាឌីជីថលក្នុងការគ្រប់គ្រង ប្រតិបត្តិការនិងសេវាសាធារណៈ ឆ្ពោះទៅអាជ្ញាធរឌីជីថលប្រកបដោយភាពច្នៃប្រឌិត តម្លាភាព និងប្រសិទ្ធភាព ដែលជាមូលដ្ឋានគ្រឹះសម្រាប់ទីក្រុងឆ្លាតវៃ”។

មុននោះ គណៈកម្មការចាត់តាំងមជ្ឈិមបានប្រកាសនិងប្រគល់សេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយនិងលេខាធិការដ្ឋាន ដោយចាត់តាំងលោក Tran Luu Quang កាន់តំណែងជាលេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ អាណត្តិ ២០២៥-២០៣០៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

គោរពវិញ្ញាណក្ខន្ធវីរៈយុទ្ធជនពលីនៅឈាបនដ្ឋានយុទ្ធជនពលីថ្នាក់ជាតិលើផ្លូវហាយវេលេខ ៩ និងឈាបនដ្ឋានជាតិទ្រឿងសឺន

គោរពវិញ្ញាណក្ខន្ធវីរៈយុទ្ធជនពលីនៅឈាបនដ្ឋានយុទ្ធជនពលីថ្នាក់ជាតិលើផ្លូវហាយវេលេខ ៩ និងឈាបនដ្ឋានជាតិទ្រឿងសឺន

នារសៀលថ្ងៃទី ១៨ ខែកក្កដា ក្រុមការងាររបស់គណៈកម្មាធិការបក្សនៃរណសិរ្សមាតុភូមិវៀតណាមនិងអង្គការមជ្ឈិម ដឹកនាំដោយលោក ង្វៀន ភីឡុង អនុប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម អញ្ជើញទៅអុជធូប ដាក់ផ្កាដើម្បីគោរពវិញ្ញាណក្ខន្ធវីរៈយុទ្ធជនពលីនៅឈាបនដ្ឋានយុទ្ធជនពលីថ្នាក់ជាតិលើផ្លូវហាយវេលេខ ៩ និងឈាបនដ្ឋានជាតិទ្រឿងសឺននៅខេត្តក្វាងទ្រី ក្នុងឱកាសខួបលើកទី ៧៩ នៃទិវាយុទ្ធជនពិការ និងយុទ្ធជនពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦)។

Top