• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហូជីមិញចាំបាច់ត្រូរកៀរគរជាអតិបរមានូវប្រភពកម្លាំងទាំងអស់ ដើម្បីអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាព

ដល់ឆ្នាំ ២០៤៥ ក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសេវាកម្មអាស៊ី ហើយជាគោលដៅដ៏គួរឱ្យទាក់ទាញសកល ជាមួយនឹងការអភិវឌ្ឍន៍ពិសេសអំពីសេដ្ឋកិច្ច វប្បធម៌ គុណភាពនៃជីវភាពរស់នៅខ្ពស់។
  អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់ការិយាល័យនយោបាយ  

នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងហាណូយ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់ការិយាល័យនយោបាយ ផ្តល់យោបល់លើគម្រោងរយៈពេល ១០ ឆ្នាំ បូកសរុបការអនុវត្តសេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយស្តីពីទិសដៅ ភារកិច្ច អភិវឌ្ឍន៍ទីក្រុងហូជីមិញដល់ឆ្នាំ ២០២០ និងពិភាក្សាអំពីទិសដៅ ភារកិច្ចអភិវឌ្ឍន៍ដល់ឆ្នាំ២០៣០ ចក្ខុវិស័យដល់ឆ្នាំ២០៤៥។

ការិយាល័យនយោបាយបានវាយតម្លៃខ្ពស់ថា ក្រោយរយៈពេល១០ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្ត ទីក្រុងហូជីមិញសម្រេចបានសមិទ្ធិផលសំខាន់ៗជាច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធានាការពារ និងសន្តិសុខ។ ទំហំសេដ្ឋកិច្ចរបស់ទីក្រុងនៅឆ្នាំ ២០២០ កើនឡើង ២,៧ ដង ផលិតផលក្នុងទីក្រុងសរុប (GRDP) លើមនុស្សម្នាក់ៗរបស់ទីក្រុងបានកើនឡើងទ្វេដងបើធៀបនឹងឆ្នាំ ២០១០។ ដើម្បីពង្រីកសក្តានុពលនិងប្រៀបខ្លាំងរបស់ទីក្រុងហូជីមិញ ការិយាល័យនយោបាយបានឯកភាពជាឯកច្ឆ័ន្ទចេញសេចក្តីសម្រេចចិត្តស្តីពីទិសដៅនិងភារកិច្ចដើម្បីអភិវឌ្ឍន៍ទីក្រុងហូជីមិញជាមួយនឹងគោលដៅ ដល់ឆ្នាំ២០៣០ ក្លាយទៅជាទីក្រុងសេវាកម្ម-ឧស្សាហកម្មទំនើប ជាក្បាលម៉ាស៊ីនអំពីសេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល ហើយជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ហិរញ្ញវត្ថុ ពាណិជ្ជកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងវប្បធម៌របស់តំបន់អាស៊ីអាគ្នេយ៍។ ដល់ឆ្នាំ ២០៤៥ ក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសេវាកម្មអាស៊ី ហើយជាគោលដៅដ៏គួរឱ្យទាក់ទាញសកល ជាមួយនឹងការអភិវឌ្ឍន៍ពិសេសអំពីសេដ្ឋកិច្ច វប្បធម៌ គុណភាពនៃជីវភាពរស់នៅខ្ពស់។

ការិយាល័យនយោបាយបានស្នើឱ្យទីក្រុងហូជីមិញប្រមូលផ្តុំឱ្យបានពេញលេញ ហើយប្រើប្រាស់ប្រភពធនធានទាំងអស់ប្រកបដោយមានប្រសិទ្ធភាព ទាញយកសក្តានុពលឲ្យបានល្អ ដើម្បីអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាពផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញប្រគល់សេចក្តីសម្រេចតែងតាំងឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបណ្តាប្រទេស

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញប្រគល់សេចក្តីសម្រេចតែងតាំងឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបណ្តាប្រទេស

នាព្រឹកថ្ងៃទី ១៤ តុលា នៅវិមានប្រធានរដ្ឋ (នៃទីក្រុងហាណូយ) អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹមបានអញ្ជើញប្រគល់សេចក្តីសម្រេចតែងតាំងឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅបណ្តាប្រទេសអាណត្តិ ២០២៤ - ២០២៧។

Top