• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហូជីមិញខិតខំប្រឹងប្រែងក្លាយទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ

ទីក្រុងហូជីមិញកំពុងប្រមូលមតិពីសំណាក់អ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រ ដើម្បីសុក្រិតគម្រោងបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ។ ក្នុងសន្និសីទនាពេលថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញសេដ្ឋកិច្ចបានអះអាងថា ទីក្រុងហូជីមិញមានលក្ខខ័ណ្ឌគ្រប់គ្រាន់ ដើម្បីក្លាយទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ។
  សេដ្ឋកិច្ចវិទូ Tran Ngoc Tho មកពីសាកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ  
  លោក Nguyen Xuan Thanh សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Fulbright  

នៅក្នុងសិក្ខាសាលា ស្តីពីការអភិវឌ្ឍទីក្រុងហូជីមិញឲ្យក្លាយទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ដែលបានប្រព្រឹត្តិទៅនាពេលថ្មីៗនេះ អង្គសិក្ខាសាលាសុទ្ធតែបានចាត់ទុកថា ទីក្រុងហូជីមិញមានលក្ខខ័ណ្ឌជាច្រើន ដើម្បីក្លាយទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ។ ទីក្រុងគឺជាទីកន្លែងប្រមូលផ្ដុំ និងទាក់ទាញសេវាកម្ម ដែលមានលក្ខណៈសកល ហើយជាទីកន្លែងមានសហគមន៍បច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) អភិវឌ្ឍន៍យ៉ាងរស់រវើក។ ក្នុងរយៈពេលយូរអង្វែង ទីក្រុងនឹងជំរុញខ្លាំងសមត្ថភាពប្រកួតប្រជែង បង្កើននិរន្តរភាពក្នុងកំណើន អភិវឌ្ឍន៍សេវាកម្មសហគមន៍បច្ចេកវិទ្យាហិរញ្ញវត្ថុ និងអង្គការហិរញ្ញវត្ថុឌីជីថល។

លោក Nguyen Xuan Thanh សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Fulbright បានចាត់ទុកថា ធនាគារឌីជីថលគឺជានិន្នាការដ៏សមស្របដែលទីក្រុងហូជីមិញគួរតែផ្តោតសំខាន់លើការអភិវឌ្ឍ។ លោកបានឲ្យដឹងថា៖ “យើងមានគុណសម្បត្តិអំពី Fintech ធនាគារឌីជីថលមានការអភិវឌ្ឍ ហើយយើងបាននាំវាឲ្យក្លាយទៅជាធាតុផ្សំដ៏សំខាន់មួយ ក្នុងប្រព័ន្ធអេកូឡូស៊ីនៃមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិទីក្រុងហូជីមិញ។ យើងមានធនាគារពាណិជ្ជបែបប្រពៃណី ក្រុមហ៊ុនមូលបត្របែបប្រពៃណី ដែលប្រតិបត្តិការក្នុងទីផ្សារទុន និងធនាគារពាណិជ្ជកម្មនៅលើទីផ្សាររូបីយវត្ថុ ប៉ុន្តែយើងបានតភ្ជាប់ប្រព័ន្ធទាំងពីរនេះរួចហើយ។ យើងត្រូវជំរុញទម្រង់ និងផ្ដល់អាជ្ញាប័ណ្ណដល់អង្គការហិរញ្ញវត្ថុ ដែលប្រតិបត្តិការតាមសម្ព័ន្ធក្រុមហ៊ុនហិរញ្ញវត្ថុផងដែរ”។

យោងតាមសេដ្ឋកិច្ចវិទូ Tran Ngoc Tho មកពីសាកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញបានឲ្យដឹងថា៖ ចំពោះមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិដ៏ចំណាស់នៅលើពិភពលោក តែងតែមានមជ្ឈមណ្ឌលហិរញ្ញវត្ថុរណបនៅជុំវិញ។ ដោយពឹងផ្អែកលើគុណសម្បត្តិអំពីនាវាចរណ៍ និងកំពង់ផែសមុទ្រនោះ ទីក្រុងហូជីមិញគួរតែបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុឯកទេសអំពីនាវាចរណ៍និង ភស្តុភារ។ លោកបានឲ្យដឹងថា៖ “ដោយសារទីក្រុងហូជីមិញមានកំពង់ផែ ដូច្នេះហើយ យើងអាចតភ្ជាប់ជាមួយកំពង់ផែ Cai Mep កំពង់ផែ Thi Vai រួមទាំងកំពង់ផែ Hai Phong ដើម្បីបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិឯកទេសអំពីនាវាចរណ៍ និងភស្តុភារ ។ ទីក្រុងហូជីមិញបានចងសម្ព័ន្ធមេត្រីភាពជាមួយទីក្រុង Bussan ដែលជាទម្រង់ហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាពរបស់ប្រទេសកូរ៉េខាងត្បូង ដូច្ចេះយើងអាចសិក្សារៀនសូត្រពីទម្រង់នេះ ដើម្បីអភិវឌ្ឍន៍ផងដែរ”។

នាបច្ចុប្បន្នវិនិយោគិនកំពុងរង់ចាំការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅទីក្រុងហូជីមិញ។ ដូច្នេះ អាជ្ញាធរទីក្រុងកំពុងខិតខំប្រឹងប្រែងពន្លឿនដំណើរការបង្កើតមជ្ឈមណ្ឌលនេះ។ យោងតាមលោក Johan Nyvene ប្រធានក្រុមប្រឹក្សាភិបាល និងជាទីប្រឹក្សាជាន់ខ្ពស់នៃក្រុមហ៊ុនភាគហ៊ុនមូលបត្រទីក្រុងហូជីមិញបានឲ្យដឹងថា ដើម្បីទាក់ទាញប្រភពទុន អាជ្ញាធរចាំបាច់ត្រូវត្រៀមរៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងចាប់យកតម្រូវការរបស់វិនិយោគិនអន្តរជាតិ ជាពិសេសគឺវិនិយោគិនប្រតិបត្តិការ និងវិនិយោគិនអចលនទ្រព្យ។ លោកបានឲ្យដឹងថា៖ “តើវិនិយោគិនត្រូវការអ្វីខ្លះ? ពួកគេត្រូវការរបៀបរបបគ្រប់គ្រងអំពីហានិភ័យខ្ពស់ ព្រោះថាពួកគេខ្លាច់បាត់បង់លុយ ក្រោយពេលបណ្ដាក់ទុន។នៅពេលដែលយើងធ្វើឱ្យ វិនិយោគិនមានអារម្មណ៍នឹងនរចិត្តជាមួយរបៀបរបបគ្រប់គ្រងហានិភ័យរបស់យើង ទើបវិនិយោគិនហ៊ានបណ្ដាក់ទុន។ ដូច្នេះហើយ យើងត្រូវរៀបចំផែនការ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់វិនិយោគិនផង និងមានផលប្រយោជន៍សម្រាប់រដ្ឋ និងប្រជាជនវៀតណាមផងដែរ”។

មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅទីក្រុងហូជីមិញបានបង្កើតឡើង ក្រោយពីមជ្ឈមណ្ឌលផ្សេងទៀតក្នុងតំបន់ និងនៅលើពិភពលោក។ ដូច្នេះហើយ ទីក្រុងកំពុងសិក្សាស្រាវជ្រាវកសាងយន្តការ និងគោលការណ៍ ដែលមានលក្ខណៈលោតផ្លោះបង្កើតច្រករបៀបគតិយុត្តិដ៏សំខាន់ សម្រាប់មជ្ឈមណ្ឌលនេះ ឲ្យ ទាក់ទាញវិនិយោគិន។ ទន្ទឹមនឹងនោះ ត្រៀមរៀបចំប្រភពធនធានមនុស្សឲ្យបានល្អ ដើម្បីឆ្លើយតបនឹងតម្រូវការប្រតិបត្តិការអន្តរជាតិ ដំណោះស្រាយទាក់ទាញទុនវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ក៏ដូចជាយន្តការ និងគោលការណ៍ផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top