• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហាណូយ និងចក្រភពអង់គ្លេសចែករំលែកបទពិសោធន៍អំពីការអភិវឌ្ឍម៉ាកយីហោទីក្រុងច្នៃប្រឌិត

នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសារមន្ទីរហាណូយ មន្ទីរវប្បធម៌ និងកីឡាទីក្រុង សហការ ជាមួយក្រុមប្រឹក្សាអង់គ្លេសប្រចាំនៅវៀតណាមបានរៀបចំសិក្ខាសាលាអន្តរជាតិ “ទីក្រុងច្នៃប្រឌិត ហាណូយ - កសាងម៉ាកយីហោ និងអភិវឌ្ឍន៍ធនធាន”។
ទិដ្ឋភាពនៃសិក្ខាសាលា "ទីក្រុងច្នៃប្រឌិត ហាណូយ - កសាងម៉ាកយីហោ និងអភិវឌ្ឍន៍ធនធាន”។ (រូបថត៖ VOV2)

សិក្ខាសាលា បានធ្វើបច្ចុប្បន្នភាពនូវដំណើរការអភិវឌ្ឍន៍របស់ទីក្រុងហាណូយក្នុងនាមជាទីក្រុង ច្នៃប្រឌិតក្នុងវិស័យរចនា ក៏ដូចជាវិភាគលើគំរូទីក្រុងនានាដែលអនុវត្តន៍អត្តសញ្ញាណ វប្បធម៌ និងបេតិកភណ្ឌជាតិនៅចក្រភពអង់គ្លេសផងដែរ។ ទីក្រុងច្នៃប្រឌិតមួយចំនួន របស់ចក្រភពអង់គ្លេសដូចជា៖ Belfast, Derry-Londonderry, និង Dundee បានចែក រំលែកបទពិសោធន៍ក្នុងការកសាងម៉ាកយីហោនៅពេលចូលរួមបណ្តាញទីក្រុងច្នៃប្រឌិតនៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO)។ នាយកមន្ទីរវប្បធម៌ និងកីឡាហាណូយ លោក Do Dinh Hong បានឲ្យដឹងថា៖ ទីក្រុងហាណូយគឺជាមូលដ្ឋានដំបូងគេក្នុងប្រទេសដែលបានចេញផ្សាយសេចក្តីសម្រេចចិត្តស្តីពីការអភិវឌ្ឍឧស្សាហកម្មវប្បធម៌ ដែលសង្កត់ធ្ងន់ទៅលើការអភិវឌ្ឍទីក្រុងច្នៃ ប្រឌិត; កសាងរដ្ឋធានីជាមជ្ឈមណ្ឌលច្នៃប្រឌិតនៃតំបន់អាស៊ីអាគ្នេយ៍ក្នុងវិស័យរចនា។

លោកស្រី Donna McGowan នាយិកាក្រុមប្រឹក្សាអង់គ្លេសប្រចាំនៅវៀតណាម បានឲ្យដឹងថា ក្រុមប្រឹក្សាអង់គ្លេសតែងតែសហប្រតិបត្តិការជាមួយទីក្រុងហាណូយ ដើម្បីជួយគាំទ្រទីក្រុងក្នុងវិស័យច្នៃប្រឌិត និងការអភិវឌ្ឍឧស្សាហកម្មវប្បធម៌។ លោកស្រីក៏សង្ឃឹមផងដែរថា នាពេលខាងមុខ ភាគីទាំងពីរនឹងសម្រេចបាននូវគោល ដៅ និងបេសកកម្មរបស់ខ្លួន ដើម្បីឲ្យទីក្រុងហាណូយសម្រេចបាននូវសេចក្តីប្រាថ្នា ក្លាយជាទីក្រុងច្នៃប្រឌិតក្នុងវិស័យរចនានៅលើកំពស់ថ្មី៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

គ្រូពេទ្យវៀតណាមពិនិត្យជំងឺដោយឥតគិតថ្លៃដល់ប្រជាជនក្រីក្រនៅកម្ពុជា

គ្រូពេទ្យវៀតណាមពិនិត្យជំងឺដោយឥតគិតថ្លៃដល់ប្រជាជនក្រីក្រនៅកម្ពុជា

នៅព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា នៅសាលាបឋមសិក្សាមិត្តភាពខ្មែរ-វៀតណាមតឹងតៀន នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា កម្មវិធីពិនិត្យជំងឺដោយឥតគិតថ្លៃ ផ្ដល់យោបល់អំពីការថែទាំសុខភាព ចែកថ្នាំពេទ្យ និងជូនអំណោយដល់ប្រជាជនក្រីក្រនៅក្នុងរាជធានីបានប្រព្រឹត្តទៅ។

Top