• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហាណូយរៀបចំព្រឹត្តិការណ៍ “ចាប់ផ្ដើម Formula 1 វៀតណាម Grand Prix ឆ្នាំ២០២០”


 ឈុតសម្ដែងប្រណាំងរថយន្ត F1 របស់ក្រុមប្រណាំង Redbull (រូបថត៖ hanoi.gov.vn)
 

 ផ្លូវប្រណាំងរថយន្ត F1 នៅវៀតណាម ត្រូវបានសាងសង់នៅជុំវិញពហុ កីឡាដ្ឋានជាតិ My Dinh ដោយ​មាន​ប្រវែង​ចំនួន​ ៥,៥៦៥ គីឡូម៉ែត្រ និងរបត់ចំនួន ២២ ហើយនឹងប្រព្រឹត្តទៅជាលើកដំបូងនាខែ​មេសាឆ្នាំ២០២០។
 
រាល់​រថយន្តប្រណាំង Formula 1 (F1) ដើមដំបូងត្រូវបានបង្ហាញនៅលើផ្លូវ ប្រណាំងនៅពហុកីឡាដ្ឋានជាតិ My Dinh នាយប់ថ្ងៃទី២០ ខែមេសា ក្នុង ព្រឹត្តិការណ៍ “ចាប់ផ្ដើម F1 វៀតណាម Grand Prix” ដែល​ត្រូវ​បាន​រៀប​ចំ​ឡើង​ ដោយក្រុមហ៊ុនវៀតណាម Grand Prix សហការជាមួយមន្ទីរវប្បធម៌កីឡានិង ទេសចរណ៍ទីក្រុងហាណូយ។
 
ផ្លូវ​ប្រណាំង​រថយន្ត F1 នៅវៀតណាម ត្រូវបានសាងសង់នៅជុំវិញពហុ កីឡាដ្ឋានជាតិ My Dinh ដោយ​មាន​ប្រវែង​ចំនួន​ ៥,៥៦៥គីឡូម៉ែត្រ និងរបត់ចំនួន ២២ ហើយនឹងប្រព្រឹត្តទៅជាលើកដំបូងនាខែមេសាឆ្នាំ២០២០។ លោក Le Khac Hiep អនុប្រធានសម្ព័ន្ធក្រុមហ៊ុន Vingroup បានអោយដឹងថា៖

​“ត្រឹមតែ៥ខែក្រោយ​ពីពេល​ដែល​ទីក្រុង​ហាណូយ ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជីឈ្មោះ​បណ្ដាទី​ក្រុងរៀប​ចំកា​រ​ប្រណាំង​រថយន្តដ៏ល្បីល្បាញនេះ ​ក្រុមហ៊ុនវៀត ណាម Grand​ Prix បានដំណើរ​ការសាង​សង់​ផ្លូវ​ប្រណាំង​យ៉ាង​ប្រញ៉ាប់​ប្រញាល់​ក៏ដូចជារៀបចំសកម្មភាពជួយជ្រោមជ្រែងនានាផងដែរ។ ក្រោមការបញ្ជាណែនាំ យ៉ាង​ហ្មត់​ចត់​នៃ​​ទីក្រុងហាណូយ សម្ព័ន្ធក្រុមហ៊ុន Vingroup ក៏ដូចជាក្រុមហ៊ុន វៀតណាម Grand Prix នឹង​ខិត​ខំ​ប្រឹង​ប្រែង​កសាង​ឡើងផ្លូវប្រណាំងមួយគួរ អោយទាក់ទាញបំផុត ដើម្បីធ្វើអោយការប្រណាំង F1 ក្លាយទៅជាមហោស្រព ធំៗនៃ​ទី​ក្រុង​ហាណូយ ក៏ដូចជាទាក់ទាញភ្ញៀវអន្តរជាតិមកដល់វៀតណាមផង ដែរ”៕

 

តាម VOV5 - ​វិទ្យុសំឡេងវៀត​ណាម
 

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ការបន្តសកម្មភាពរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃទី ២៥ កក្កដា នៅមជ្ឈមណ្ឌលសន្និបាតជាតិក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ បានប្រព្រឹត្តិទៅសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៧ ក្រោមប្រធានបទ “អាស៊ាន៖ ជំរុញការចងសម្ព័ន្ធ និងភាពខ្លួនទីពឹងខ្លួន”។

Top