ព័ត៌មាន
ទីក្រុងហាណូយបើកការដ្ឋានសាងសង់គម្រោង ១ ក្នុងចំណោមគម្រោងសំខាន់ៗទាំង ៨ អបអរសាទរខួបលើកទី ៧១ នៃទិវារំដោះរដ្ឋធានី
ការវិនិយោគលើការសាងសង់ផ្លូវក្រោមដីនៅចំណុចប្រសព្វ Co Linh មិនត្រឹមតែសុក្រឹត្យជាបណ្តើរៗនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍នៅភាគខាងកើតទីក្រុងប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដោះស្រាយក្តីបារម្ភចំពោះការលិចលង់នៅតំបន់សង្កាត់ Long Bien ផងដែរ។ លោក Bui Dang Tan គណគ្រប់គ្រងគម្រោងវិនិយោគសំណង់ចរាចរណ៍ក្រុងហាណូយបានឲ្យដឹងថា៖ “គម្រោងនេះនៅពេលដាក់ឱ្យដំណើរការនឹងតភ្ជាប់ជាមួយស្ពាន Vinh Tuy និងផ្លូវក្រវ៉ាត់ក្រុងលេខ ២ ដោយសុក្រឹត្យប្រព័ន្ធផ្លូវក្រវ៉ាត់ក្រុងលេខ ២ ទាំងមូល។ លើសពីនេះ ក៏រួមចំណែកក្នុងការដោះស្រាយស្ថានភាពលិចលង់ រួមជាមួយនឹងប្រព័ន្ធលូទឹកនៃសង្កាត់ Long Bien ដែលកំពុងដាក់ពង្រាយផងដែរ”។
គម្រោងវិនិយោគលើការសាងសង់ផ្លូវក្រោមដីនៅចំណុចប្រសព្វ Co Linh គឺជាគម្រោងមួយក្នុងចំណោមគម្រោងទាំង ៨ របស់ទីក្រុង ដែលបានបើកការដ្ឋានសាងសង់ក្នុងឱកាសខួបលើកទី ៧១ នៃទិវារំដោះរដ្ឋធានី (១០ តុលា ១៩៥៤ - ១០ តុលា ២០២៥)។ រួមជាមួយគម្រោងផ្លូវក្រោមដីនៅចំណុចប្រសព្វ Co Linh ទីក្រុងហាណូយក៏បានសម្រេចចិត្តវិនិយោគលើគម្រោងសាងសង់ផ្លូវក្រោមដីនៅចំណុចប្រសព្វ Thang Long ខាងលិច - ផ្លូវក្រវ៉ាត់ក្រុងលេខ ៣ និងគម្រោងវិនិយោគសាងសង់ផ្លូវក្រោមដីនៅចំណុចប្រសព្វ Me Tri - Duong Dinh Nghe - ផ្លូវក្រវ៉ាត់ក្រុងលេខ ៣។ គម្រោងទាំងពីរនេះនឹងចាប់ផ្តើមសាងសង់នៅឆ្នាំ ២០២៦។ លោក Duong Duc Tuan អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានឲ្យដឹងថា៖ “ការវិនិយោគលើការ សាងសង់ផ្លូវក្រោមដីនៅចំណុចប្រសព្វ Co Linh មានគោលបំណងសុក្រឹត្យផ្លូវប្រសព្វតាមផែនការ រួមចំណែកកាត់បន្ថយស្ថានភាពកក់ស្ទះចរាចរណ៍។ ការរួមផ្សំនៃការបង្រួមចិញ្ចើមផ្លូវ ការកែសម្រួលគំនូសទ្រូងផ្លូវ ដើម្បីពង្រីកគន្លងផ្លូវ និងការរៀបចំចរាចរណ៍ឡើងវិញនៅចំណុចប្រសព្វ គឺជាប្រការចាំបាច់ និងបន្ទាន់បំផុត”៕