• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហាណូយបង្កើនការពន្លឿនពាណិជ្ជកម្មតាមរយៈខែប្រូម៉ូសិនឆ្នាំ២០២២

ខែប្រូម៉ូសិនទីក្រុងហាណូយប្រព្រឹត្តទៅក្នុងខែវិច្ឆិកា ដែលរួមមានព្រឹត្តិការណ៍លេចធ្លោជាបន្តបន្ទាប់នៅតាមប្រព័ន្ធហាងរបស់បណ្ដាសហគ្រាស អង្គភាពផលិតកម្មអាជីវកម្មនៃសមាសភាគសេដ្ឋកិច្ចទាំងអស់។
  មុខទំនិញជាច្រើនប្រភេទត្រូវបានបញ្ចុះតម្លៃក្នុងក្របខ័ណ្ឌខែប្រូម៉ូសិនហាណូយឆ្នាំ២០២២។  

តាមរយៈខែប្រូម៉ូសិនហាណូយ អង្គភាព អាជីវកម្មរៀបចំកម្មវិធីប្រូម៉ូសិនរាប់ម៉ឺន ជាមួយនឹងការលក់បញ្ចុះតម្លៃរហូតដល់ ៥០% សម្រាប់ទំនិញប្រើប្រាស់គ្រប់ប្រភេទ។ ព្រឹត្តិការណ៍ប្រូម៉ូសិនដ៏លេចធ្លោក្នុងខែប្រូម៉ូសិនហាណូយឆ្នាំ២០២២ រួមមាន៖ ព្រឹត្តិការណ៍ HaNoi Mega Sale ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៤ដល់ថ្ងៃទី៨ ខែវិច្ឆិកា នៅ Times City (លេខ ៤៥៨ វិថី Minh Khai ខ័ណ្ឌ Hai Ba Trung) ជាមួយនឹងស្តង់ ទំនិញដ៏សម្បូរបែបចំនួនជាង ១០០ ស្តង់ នៅក្នុងវិស័យម៉ូដនិងគ្រឿងសំអាង; ទំនិញ ប្រើប្រាស់; ផលិតផល OCOP។ ជាពិសេសនៅថ្ងៃទី ២៧ ខែវិច្ឆិកា នៅផ្សារទំនើប Mediamart My Dinh នឹងមានព្រឹត្តិការណ៍ "Flash Sale Day" ដោយមានផលិតផល អេឡិចត្រូនិច ត្រូវបានលក់បញ្ចុះតម្លៃយ៉ាងជ្រាលក្នុងអំឡុងថ្ងៃ។

ដើម្បីត្រៀមរៀបចំសម្រាប់ព្រឹត្តិការណ៍ទាំងនេះ អង្គភាពអាជីវកម្មជាច្រើនបាន រៀបចំទំនិញយ៉ាងហ្មត់ចត់អស់រយៈពេលជាច្រើនខែកន្លងមក។ លោក Nguyen Quang Duc នាយកផ្នែក Marketing នៃប្រព័ន្ធផ្សារទំនើបអេឡិចត្រូនិក PICO បានឲ្យដឹងថា៖ យើងខ្ញុំបានធ្វើការជាមួយអ្នកផ្គត់ផ្គង់មួយចំនួនដើម្បីត្រៀមរៀបចំទំនិញឲ្យបាន គ្រប់គ្រាន់ ហើយស្នើសុំឧបត្ថម្ភពីក្រុមហ៊ុន ក៏ដូចជាពីថវិកាផ្ទាល់ខ្លួន ដើម្បីធានាបាននូវ ការបញ្ចុះតម្លៃជាមធ្យម ២០ ដល់ ៣០% សម្រាប់ផលិតផលដែលបានដាក់លក់នៅ ផ្សារទំនើប Pico

ក្រៅពីនោះ មានផលិតផលខ្លះ ត្រូវបានបញ្ចុះតម្លៃរហូតដល់ ៥០ ដល់ ៦០% នៅក្នុងរយៈពេលម៉ោងមាស ឬកម្មវិធីប្រូម៉ូសិនពិសេសផងដែរ។ ដើម្បីជួយជ្រោមជ្រែងកម្មវិធីខែប្រូម៉ូសិនហាណូយ អង្គភាពអាជីវកម្មជាច្រើន បានផ្តល់កម្មវិធីអនុគ្រោះ និងអំណោយពិសេសជូនអតិថិជន។ លោក Nguyen Quy Tan នាយកផ្សារទំនើប Mediamart My Dinh ឲ្យដឹងថា៖ នៅពេលអនុវត្តន៍ខែប្រូម៉ូសិនហាណូយ យើងខ្ញុំសន្យាកាត់ចោលការចំណាយ ទាក់ទងនឹងការផ្សាយពាណិជ្ជកម្ម និងសារព័ត៌មាន ដើម្បីឧបត្ថម្ភដោយផ្ទាល់ដល់ តម្លៃផលិតផល។ ផលិតផលជាង ៣ ម៉ឺន យើងខ្ញុំធានាការបញ្ចុះតម្លៃពី ១៥ ដល់ ៧០% ។ ជាពិសេស ក្នុងរដូវកាល World Cup ខាងមុខនេះ យើងខ្ញុំមានកម្មវិធីទិញទូរទស្សន៍ ប្ដូរទូរទស្សន៍ ដោយមានការបញ្ចុះតម្លៃរហូតដល់ ៣ លានដុង៕    

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតឈីលីមកជម្រាបលាបញ្ចប់បេសកកម្មការទូត

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតឈីលីមកជម្រាបលាបញ្ចប់បេសកកម្មការទូត

លោកប្រធានរដ្ឋ Nguyen Xuan Phuc ជឿជាក់ថា ដោយក្តីស្រឡាញ់ចំពោះប្រទេស និងប្រជាជន វៀតណាម ទោះស្ថិតក្នុងឋានៈណាក៏ដោយ លោកឯកអគ្គរដ្ឋទូតនឹងបន្តជំរុញទំនាក់ទំនងល្អរវាងប្រទេស និងប្រជាជនទាំងពីរ។

Top