• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងដាណាំងត្រៀមបើកការដ្ឋានសាងសង់តំបន់ពាណិជ្ជកម្មសេរី ក្នុងឱកាសទិវាបុណ្យជាតិ ថ្ងៃទី ២ ខែកញ្ញា

នេះជាការអនុវត្តជាក់ស្ដែងនូវគោលជំហររបស់មជ្ឈិម ស្តីពីការសាកល្បងយន្តការ និងគោលនយោបាយជាក់លាក់មួយចំនួនសម្រាប់ការអភិវឌ្ឍទីក្រុងដាណាំង សំដៅបើកលំហអភិវឌ្ឍន៍ថ្មីៗសម្រាប់ទីក្រុង។

ទីក្រុងដាណាំងដាក់ចេញគោលដៅបើកការដ្ឋានសាងសង់តំបន់ពាណិជ្ជកម្មសេរីនៅទីតាំងលេខ ២ នៅចំឱកាសទិវាបុណ្យជាតិ ថ្ងៃទី ២ ខែកញ្ញា។ យោងតាមមន្ទីរហិរញ្ញវត្ថុទីក្រុងដាណាំង នេះគឺជាភារកិច្ចសំខាន់មួយរបស់ទីក្រុងក្នុងរយៈពេល ៦ ​ខែចុងឆ្នាំ។ នេះជាការអនុវត្តជាក់ស្ដែងនូវគោលជំហររបស់មជ្ឈិម ស្តីពីការសាកល្បងយន្តការ និងគោលនយោបាយជាក់លាក់មួយចំនួនសម្រាប់ការអភិវឌ្ឍទីក្រុងដាណាំង សំដៅបើកលំហអភិវឌ្ឍន៍ថ្មីៗសម្រាប់ទីក្រុង។ ក្នុងពេលជាមួយគ្នានោះ ទីក្រុងផ្តោតលើការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវផែនការសកម្មភាពនៃគណៈកម្មាធិការដឹកនាំមជ្ឈិមអំពីហិរញ្ញវត្ថុអន្តរជាតិវៀតណាម (VIFC) ក្នុងឆ្នាំ ២០២៦ ផងដែរ។

ទាក់ទងនឹងវឌ្ឍនភាពនៃការអនុវត្តតំបន់ពាណិជ្ជកម្មសេរី លោកស្រី ឡេ ថាញ់ទុង នាយិការងមន្ទីរហិរញ្ញវត្ថុទីក្រុងដាណាំង បានឲ្យដឹងថា៖

“តំបន់ពាណិជ្ជកម្មសេរីលេខ ២ លេខ ៣ និងលេខ ៤ កំពុងទាក់ទាញការវិនិយោគ និងត្រូវបានអនុវត្តន៍តាមផែនទីបង្ហាញផ្លូវ។ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិវៀតណាមនៅទីក្រុងដាណាំង បានបង្ហើយការរៀបចំរចនាសម្ព័ន្ធជាបឋម ហើយបច្ចុប្បន្នមានសមាជិកផ្លូវការចំនួន ១២ និងបានអនុម័តលើវិនិយោគិនដែលមានការយកចិត្តទុកដាក់ចំនួន ១១”៕

តាម​ vovworld.vn/km-KH

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹងមកដល់ឥណ្ឌាអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹងមកដល់ឥណ្ឌាអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នៅវេលាម៉ោង ៩ និង ៤០ នាទី ថ្ងៃទី ១២ ខែកញ្ញា លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Indira Gandhi, New Dlhi ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ច ចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨ និងធ្វើសកម្មភាពទ្វេភាគីនៅប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកញ្ញា។

Top