ព័ត៌មាន

ទីក្រុងដាណាំងត្រៀមបើកការដ្ឋានសាងសង់តំបន់ពាណិជ្ជកម្មសេរី ក្នុងឱកាសទិវាបុណ្យជាតិ ថ្ងៃទី ២ ខែកញ្ញា

នេះជាការអនុវត្តជាក់ស្ដែងនូវគោលជំហររបស់មជ្ឈិម ស្តីពីការសាកល្បងយន្តការ និងគោលនយោបាយជាក់លាក់មួយចំនួនសម្រាប់ការអភិវឌ្ឍទីក្រុងដាណាំង សំដៅបើកលំហអភិវឌ្ឍន៍ថ្មីៗសម្រាប់ទីក្រុង។

ទីក្រុងដាណាំងដាក់ចេញគោលដៅបើកការដ្ឋានសាងសង់តំបន់ពាណិជ្ជកម្មសេរីនៅទីតាំងលេខ ២ នៅចំឱកាសទិវាបុណ្យជាតិ ថ្ងៃទី ២ ខែកញ្ញា។ យោងតាមមន្ទីរហិរញ្ញវត្ថុទីក្រុងដាណាំង នេះគឺជាភារកិច្ចសំខាន់មួយរបស់ទីក្រុងក្នុងរយៈពេល ៦ ​ខែចុងឆ្នាំ។ នេះជាការអនុវត្តជាក់ស្ដែងនូវគោលជំហររបស់មជ្ឈិម ស្តីពីការសាកល្បងយន្តការ និងគោលនយោបាយជាក់លាក់មួយចំនួនសម្រាប់ការអភិវឌ្ឍទីក្រុងដាណាំង សំដៅបើកលំហអភិវឌ្ឍន៍ថ្មីៗសម្រាប់ទីក្រុង។ ក្នុងពេលជាមួយគ្នានោះ ទីក្រុងផ្តោតលើការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវផែនការសកម្មភាពនៃគណៈកម្មាធិការដឹកនាំមជ្ឈិមអំពីហិរញ្ញវត្ថុអន្តរជាតិវៀតណាម (VIFC) ក្នុងឆ្នាំ ២០២៦ ផងដែរ។

ទាក់ទងនឹងវឌ្ឍនភាពនៃការអនុវត្តតំបន់ពាណិជ្ជកម្មសេរី លោកស្រី ឡេ ថាញ់ទុង នាយិការងមន្ទីរហិរញ្ញវត្ថុទីក្រុងដាណាំង បានឲ្យដឹងថា៖

“តំបន់ពាណិជ្ជកម្មសេរីលេខ ២ លេខ ៣ និងលេខ ៤ កំពុងទាក់ទាញការវិនិយោគ និងត្រូវបានអនុវត្តន៍តាមផែនទីបង្ហាញផ្លូវ។ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិវៀតណាមនៅទីក្រុងដាណាំង បានបង្ហើយការរៀបចំរចនាសម្ព័ន្ធជាបឋម ហើយបច្ចុប្បន្នមានសមាជិកផ្លូវការចំនួន ១២ និងបានអនុម័តលើវិនិយោគិនដែលមានការយកចិត្តទុកដាក់ចំនួន ១១”៕


top