នេះជាឱកាសមួយដើម្បីអំពាវនាវឲ្យប្រទេស
និងសហគមន៍នានាទទួលស្គាល់ និងរៀបចំព្រឹត្តិការណ៍
ដើម្បីគោរពនូវទង្វើដ៏ល្អប្រសើររបស់អ្នកដែលបានស្ម័គ្រចិត្តបរិច្ចាគឈាម
ផ្តល់អំណោយដ៏ថ្លៃថ្លាបំផុត ដោយមិនទាមទារអ្វីតបស្នងនោះឡើយ។
ទង្វើដ៏ថ្លៃថ្នូទាំងនោះបានរួមចំណែកបន្ថែមកម្លាំង
និងជីវិតដល់អ្នកជំងឺរាប់លាននាក់ជារៀងរាល់ឆ្នាំ។
នៅវៀតណាម
ចលនាបរិច្ចាគឈាមដោយស្ម័គ្រចិត្តបានបង្កើតឡើង និងអភិវឌ្ឍន៍តាំងពីទសវត្សរ៍ទី ៩០
នៃសតវត្សទី ២០។ មកដល់ពេលនេះ ចលនាបរិច្ចាគឈាមដោយស្ម័គ្រចិត្តមានស្ថិរភាពជាបណ្តើរៗ។
បរិមាណឈាមដែលបានកៀរគរ និងទទួលបានជារៀងរាល់ឆ្នាំ
ជាមូលដ្ឋានឆ្លើយតបទៅនឹងតម្រូវការសង្គ្រោះបន្ទាន់ និងការព្យាបាលអ្នកជំងឺ
ជាពិសេសក្នុងគ្រោះមហន្តរាយធម្មជាតិ ជំងឺរាតត្បាត
និងឧបទ្ទវហេតុធ្ងន់ធ្ងរ។ ជារៀងរាល់ឆ្នាំ គំរូល្អរាប់រយនៃការចូលរួមយ៉ាងសកម្មក្នុងការបរិច្ចាគឈាមត្រូវបានលើកតម្កើង
និងកោតសរសើរ។ លោក Vu Thanh Luu អនុប្រធានគណៈកម្មាធិការមជ្ឈិមសមាគមកាកបាទក្រហមវៀតណាមបានឲ្យដឹងថា៖
“ដើម្បីបង្កើននិងលើកកំពស់ប្រសិទ្ធភាពនៃសកម្មភាពបរិច្ចាគឈាមដោយស្ម័គ្រចិត្ត
យើងត្រូវផ្តោតលើការពង្រឹងការផ្សព្វផ្សាយអំពីការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត
ជាពិសេសផ្តោតលើការផ្សព្វផ្សាយ និងចម្លងគំរូទទួលបានការលើកតម្កើង។
អ្នកបរិច្ចាគឈាមដោយស្ម័គ្រចិត្តម្នាក់ៗ គ្រប់គ្រួសារទាំងអស់ទទួលបានការលើកតម្កើង
ជាអ្នកផ្សព្វផ្សាយដ៏មានប្រសិទ្ធភាព
ដើម្បីការងារបរិច្ចាគឈាមដោយស្ម័គ្រចិត្តកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ”។
យោងតាមស្ថិតិ
ក្នុងរយៈពេល ៦ខែដើមឆ្នាំនេះ ទូទាំងប្រទេសបានចលនា និងទទួលបានឈាមជាង ៧២០,០០០ ប្លោក
រួមចំណែកក្នុងការព្យាបាលអ្នកជំងឺរាប់ម៉ឺននាក់ដែលត្រូវការបញ្ចូលឈាម។
គោលដៅពេញមួយឆ្នាំនេះ គឺប្រទេសទាំងមូលខិតខំប្រមូល និងទទួលឈាមចំនួន ១.៤៧០.០០០ ប្លោក៕