ព័ត៌មាន
ទិវាមហាសមុទ្រពិភពលោក និងសប្តាហ៍កោះសមុទ្រវៀតណាមឆ្នាំ ២០២២៖ “រួមគ្នាធ្វើសកម្មភាព ដើម្បីមហាសមុទ្រ”
នាយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ នៅខេត្ត Phu Yen ក្រសួងធនធាន និងបរិស្ថានវៀតណាមបានសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនខេត្ត Phu Yen រៀបចំពិធីមិទ្ទិញអបអរសាទរទិវាមហាសមុទ្រពិភពលោក និងសប្តាហ៍កោះសមុទ្រវៀតណាមឆ្នាំ ២០២២ ក្រោមប្រធានបទ “រួមគ្នាធ្វើសកម្មភាពដើម្បីមហាសមុទ្រ"។
សប្តាហ៍កោះសមុទ្រវៀតណាមឆ្នាំនេះ (ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៨ មិថុនា) មានប្រធានបទ “ការអភិវឌ្ឍប្រកបដោយចីរភាពនៃសេដ្ឋកិច្ចសមុទ្រ ផ្សារភ្ជាប់ជាមួយការអភិរក្សជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីសមុទ្រ” ដើម្បីជំនះលើការជំពាក់ជំពិនក្នុងការអភិវឌ្ឍ នៃសេដ្ឋកិច្ចសមុទ្រ ប្រកបដោយចីរភាពនៅវៀតណាម។
របាយការណ៍ស្តីពីស្ថានភាពបរិស្ថានកោះសមុទ្រដំណាក់កាល ២០១៦-២០២០ របស់ក្រសួងធនធានធម្មជាតិ និងបរិស្ថានបានឲ្យដឹងថា រហូតមកដល់ពេលនេះវៀតណាមបានកត់ត្រាប្រភេទសត្វសមុទ្រជិតផុតពូជ និងកម្រប្រមាណ ១០០ ប្រភេទនៅក្នុងប្រទេស ដែលត្រូវបានដាក់បញ្ជូលទៅក្នុងសៀវភៅក្រហមវៀតណាម និងបញ្ជីក្រហម IUCN ដើម្បីទាមទារឲ្យមានវិធានការការពារ។ អាស្រ័យហេតុនេះ រដ្ឋមន្ត្រីក្រសួងធនធាន និងបរិស្ថាន លោក Tran Hong Ha មានប្រសាសន៍ថា រាល់សកម្មភាព ទោះបីតូចតាចបំផុតសម្រាប់សមុទ្រ និងមហាសមុទ្រក៏ដោយ ក៏ដើម្បីការពារ ថែរក្សា និងអភិវឌ្ឍន៍អនាគតប្រកបដោយចីរភាពសម្រាប់មនុស្សជំនាន់ក្រោយ៖ “យើងចាំបាច់ត្រូវឯកភាពគ្នាក្នុងការយល់ដឹង និងធ្វើសកម្មភាពដើម្បីប្រព្រឹត្តិប្រកបដោយមានការទទួលខុសត្រូវចំពោះសមុទ្រ និងមហាសមុទ្រ តាមគោលការណ៍របស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ ដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ ហើយចាត់ទុកថានេះជាស្តង់ដារក្រមសីលធម៌ វប្បធម៌របស់សហគមន៍ សហគ្រាស និងប្រជាជនគ្រប់រូប។ លើកកំពស់ការអភិវឌ្ឍន៍សហគមន៍អរិយធម៌ជីរវៈចម្រុងសមុទ្រ”។
ថ្លែងមតិក្នុងពិធីនេះ ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិម លោក Tran Tuan Anh បានសង្កត់ធ្ងន់ថា ក្រសួង ស្ថាប័ន និងមូលដ្ឋាន ជាពិសេសខេត្តក្រុងទាំង ២៨ ចំណុះមជ្ឈឹមដែលមានសមុទ្រគឺត្រូវចាត់ទុកសេដ្ឋកិច្ចសមុទ្រគឺជាកម្លាំងចលករដើម្បីស្ដារសកម្មភាពសេដ្ឋកិច្ច សង្គមជំរុញកំណើនសេដ្ឋកិច្ចជាតិ និងមូលដ្ឋាន ក្រោយពីជំងឺរាតត្បាផងដែរ៕