ទិវាបុណ្យកាសែតទូទាំងប្រទេសវៀតណាមឆ្នាំ ២០១៦ បើកជាផ្លូវការ (Image: VNA)
នាព្រឹកថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៦ ទិវាបុណ្យកសែតក្នុងទូទាំងប្រទេសវៀតណាមឆ្នាំ២០១៦ ដោយប្រធានបទ «អបអរសាទរនិទាឃរដូវថ្មី អបអរសាទរជោគជ័យ នៃមហាសន្និបាតបក្សកម្មុយនិស្តវៀតណាម លើកទី១២ អបអរសាទរប្រទេសជាតិ ៣០ ឆ្នាំផ្លាស់ប្តូរថ្មី» បានបើកទជាផ្លូវការនៅទីក្រុងហាណូយ។ នេះ គឺជាលើកដំបូងដែលទិវាបុណ្យកាសែត ត្រូវបានរៀបចំឡើងបន្តបន្ទាប់ប្រពៃណី របស់ទិវិបុណ្យកាសែតនិទាឃរដូវ ដែលប្រព្រឹត្តទៅ៥ ឆ្នាំម្ដង។ វិទ្យុសម្លេងវៀតណាមក៏បានចូលរួមទិវាបុណ្យនេះ។ ថ្លែងមតិនៅពិធីបើក លោក Vo Van Thuong សមាជិកការិយាល័យនយោបាយ ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម បានអះអាងថា៖
«ទិវាបុណ្យកាសែតទូទាំងប្រទេសគឺជាសកម្មភាពជាក់ស្តែង និងច្នៃប្រឌិតដែលធ្វើជីវភាពសារព័ត៌មានសម្បូរបែបថែមទៀត និងជាឱកាសស្ងើចសរសើរកំលាំង អ្នកសារព័ត៌មានបដិវត្តន៍ កំរិតនយោបាយនិងជំនាញការសំរាប់អ្នកកាសែត បង្កើតបរិយាកាសប្រឡងប្រណាំង រវាងអ្នកកាសែត។ ខ្ញុំជឿជាក់ទៅលើជោគជ័យនៃទិវាបុណ្យកាសែតនេះ ដែលនឹងលើកកំពស់ឋានៈរបស់សមាគមអ្នក កាសែតគ្រប់ជាន់ថ្នាក់ក្នុងជីវភាពសង្គម និងតួនាទីរបស់សារព័ត៌មានក្នុងបុព្វហេតុ បដិវត្តន៍របស់បក្សទាំងមូលប្រជាជនទាំងមូល។» ទិវាបុណ្យកាសែតទូទាំងប្រទេសវៀតណាម នឹងប្រព្រឹត្តទៅដល់ថ្ងៃទី១៥ ខែមិនា ឆ្នាំ ២០១៦៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម