• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទិវាដើម្បីជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំនៅ​វៀតណាម៖ ខិតខំប្រឹងប្រែងបន្ធូរស្រាល​ការឈឺចាប់

ថ្ងៃទី ១០ ខែសីហា កឺជាទិវាដើម្បីជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំនៅវៀតណាម។ បណ្តាខេត្តក្រុងទូទាំងប្រទេសវៀតណាមបានរៀបចំសកម្មភាពជាក់ស្ដែងជាច្រើន។
ទីក្រុងហូជីមិញបានប្រគល់មេដាយ “ដើម្បីជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ” ដល់គូរូឆ្នើម។ រូបថត៖ Thanh Vu/VNA

នាព្រឹកថ្ងៃទី ១០ ខែសីហា នៅខេត្ត Binh Phuoc គណៈកម្មាធិការប្រជាជនខេត្ត Binh Phuoc បានបំផុសខែធ្វើសកម្មភាពដើម្បីជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ /ឌីអូស៊ីន ដោយអំពាវនាវឱ្យមានការគាំទ្រ និងចលនាគ្រប់ប្រភពធនធានដើម្បីថែទាំនិងជួយឧបត្ថម្ភជនរងគ្រោះក្នុងឱកាសខួបលើកទី ៦២ នៃសោកនាដកម្ម ពណ៌លឿងទុំនៅវៀតណាម (១០ សីហា ១៩៦១ - ១០ សីហា២០២៣) ។ ថ្លែងមតិនៅពិធីនេះ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Binh Phuoc លោកស្រី Tran Tuyet Minh បានសង្កត់ធ្ងន់ថា ខែធ្វើសកម្មភាពដើម្បីជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអូស៊ីន គឺជាឱកាសដើម្បីយើងក្រឡេកមើលនូវការបាត់បង់និងការឈឺចាប់របស់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអូស៊ីនក៏ដូចជាអះអាងពីការទទួលខុសត្រូវរបស់ប្រព័ន្ធនយោបាយទាំងមូលនិងសហគមន៍សង្គមក្នុងការរួមដៃគ្នាបន្ធូរស្រាលការឈឺចាប់ដោយជាតិគីមីពុលពណ៌លឿងទុំ។ លោកស្រី Tran Tuyet Minh បានអំពាវនាវឲ្យប្រព័ន្ធនយោបាយនិងសហគមន៍សង្គមបន្តរួមគ្នាដោយសកម្មភាពនិងការងារជាក់ស្តែង ចែករំលែកនិងជួយឲ្យជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ ជំនះពុះពារលើការលំបាកនិងមានជីវភាពរស់នៅដ៏ល្អប្រសើរជាង។

នាព្រឹកថ្ងៃទី ៩ ខែសីហា សមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអូស៊ីន ខេត្ត Ha Tinh បានរៀបចំជំនួបប្រាស្រ័យនិងជូនអំណោយក្នុងឱកាសរំលឹកខួបលើកទី ៦២ នៃ“សោកនាដកម្មពណ៌លឿងទុំវៀតណាម”។ គណៈប្រតិភូបានរួមគ្នារំលឹកឡើងវិញនូវប្រវត្តិសាស្ត្រ ដោយអះអាងថា ការរួមដៃគ្នាបន្ធូរស្រាលការឈឺចាប់ដោយជាតិគីមីពុលពណ៌លឿងទុំ មិនត្រឹមតែជាសកម្មភាពសប្បុរសធម៍ មនុស្សធម៌ប៉ុណ្ណោះទេ ប៉ុន្តែដំបូងបង្អស់គឺជាសកម្មភាពតបស្នងសងគុណចំពោះអ្នកដែលមានគុណូបការៈចំពោះប្រទេសជាតិ; ជាសតិសម្បជ្ជៈនិងការទទួលខុសត្រូវរបស់ប្រជាជនវៀតណាមម្នាក់ៗ។ គណៈប្រតិភូក៏បានចែករំលែកនូវមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការកៀរគរប្រភពធនធានដើម្បីថែទាំ ចិញ្ចឹមបីបាច់ និងគាំទ្រជនរងគ្រោះ ក៏ដូចជាបានឧទ្ទេសនាមគំរូជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ ដែលបានឈានឡើង ធ្វើសេដ្ឋកិច្ចល្អ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ អភិវឌ្ឍន៍ឧស្សាហកម្មរ៉ែដីកម្រដើម្បីរួមចំណែកដល់ស្វ័យភាពយុទ្ធសាស្ត្រ

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ អភិវឌ្ឍន៍ឧស្សាហកម្មរ៉ែដីកម្រដើម្បីរួមចំណែកដល់ស្វ័យភាពយុទ្ធសាស្ត្រ

នាព្រឹកថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៦ នៅទីក្រុងហានូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាល ស្តីពីខ្លឹមសារដូចជា៖ ការកសាងយុទ្ធសាស្ត្រជាតិស្តីពីរ៉ែដីកម្រ; សេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាលស្តីពីយន្តការដោះស្រាយការលំបាក និងបញ្ហារាំងស្ទះចំពោះបណ្តាគម្រោង BT អន្តរកាល (គម្រោងវិនិយោគសាងសង់តាមទម្រង់នៃកិច្ចសន្យាសាងសង់-ផ្ទេរប្រគល់) និងខ្លឹមសារមួយចំនួនទៀត។

Top