• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទាញយកឱកាសឲ្យបានអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-អង់គ្លេស

នៅរសៀលថ្ងៃទី៣០ ខែកញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh បានអញ្ជើញទទួលជួបជាមួយលោក Gareth Ward ឯកអគ្គរាជទូតចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើងប្រចាំវៀតណាម។
 

ទិដ្ឋភាពនៅជំនួបនេះ។ (រូបថត៖ TTXVN)


លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា អង់គ្លេសជាដៃគូមួយក្នុងចំណោមដៃគូសេដ្ឋកិច្ចសំខាន់ជួរមុខរបស់វៀតណាមនៅអឺរ៉ុប ដូច្នេះ ប្រទេសទាំងពីរត្រូវការសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធថែមទៀតដើម្បីទាញយកឱកាសឲ្យបានអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-អង់គ្លេស។ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានស្នើឲ្យអង់គ្លេសបើកទូលាយទីផ្សារថែមទៀតសម្រាប់ទំនិញនាំចេញរបស់វៀតណាម ព្រមទាំងស្នើឲ្យអង់គ្លេសបន្តជួយឧបត្ថម្ភ បង្កលក្ខណៈងាយស្រួលដល់សហគមន៍ ជនវៀតណាមដែលកំពុងធ្វើការ សិក្សារៀនសូត្រនិងរស់នៅអង់គ្លេសផងដែរ។

ក្នុងឱកាសនេះដែរ លោកនាយករដ្ឋមន្រ្តីបានថ្លែងអំណរគុណដល់រដ្ឋាភិបាលនិងប្រជាជនអង់គ្លេសដែលបានជួយឧបត្ថម្ភវ៉ាក់សាំងជូនវៀតណាម ហើយស្នើឲ្យអង់គ្លេសបន្តឧបត្ថម្ភវ៉ាក់សាំង សម្ភារៈបរិក្ខារពេទ្យ ហើយពិចារណាផ្ទេរប្រគល់បច្ចេកវិទ្យាផលិតវ៉ាក់សាំងនិងផ្គត់ផ្គង់ថ្នាំព្យាបាលជម្ងឺកូវីដ ១៩ ដល់វៀតណាម។

រីឯខ្លួនវិញ លោកឯកអគ្គរាជទូត Gareth Ward បាននិយាយថា អង់គ្លេសប្ដេជ្ញាជំរុញការចែកចាយវ៉ាក់សាំងដល់វៀតណាមតាមរយៈយន្តការ COVAX ក៏ដូចជាជួយឧបត្ថម្ភជាសម្ភារៈបរិក្ខារពេទ្យផងដែរ។ ដោយសង្កត់ធ្ងន់ថា រដ្ឋាភិបាលអង់គ្លេសចាត់ទុកវៀតណាមជាដៃគូដ៏សំខាន់នៅក្នុងតំបន់ លោកឯកអគ្គរាជទូតឲ្យដឹងថា នឹងសហការជាមួយស្ថាប័ននានារបស់អង់គ្លេសលើកទឹកចិត្តសហគ្រាស ក្នុងស្រុកពង្រីកការវិនិយោគចូលមកវៀតណាម។ លោកបានបញ្ជាក់ថា អង់គ្លេសត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការនិងជួយវៀតណាមផ្លាស់ប្ដូរទៅរកថាមពលស្អាត ហើយទទួលបានហិរញ្ញវត្ថុបៃតងសម្រាប់អភិវឌ្ឍគម្រោងការណ៍ថាមពលកកើតឡើងវិញ។ ទាក់ទងនឹងបញ្ហាសមុទ្រខាងកើត លោកឯកអគ្គរាជទូត Gareth Ward បានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃការធានាសេរីភាពនាវាចរណ៍ អាកាសចរណ៍ សន្តិសុខនិងសន្តិភាពនៅសមុទ្រខាងកើត និងការដោះស្រាយជម្លោះដោយសន្តិវិធី ដោយឈរលើការគោរពច្បាប់អន្តរជាតិផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញអញ្ជើញទទួលជួបអគ្គនាយកក្រុមហ៊ុន Friboi

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញអញ្ជើញទទួលជួបអគ្គនាយកក្រុមហ៊ុន Friboi

នាថ្ងៃទី ១៣ ខែកុម្ភៈ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញទទួលជួបលោក Renato Costa អគ្គនាយកក្រុមហ៊ុន Friboi ចំណុះសម្ព័ន្ធក្រុមហ៊ុន JBS S.A Brazil គ្រុប។ JBS S.A. ប្រេស៊ីលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៥៣។

Top