ប្រធានរដ្ឋវៀតណាម លោក លឿង គឿង បានផ្ញើលិខិតនិងកន្ត្រកផ្កា អបអរសាទរ អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីសូលីត និងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានផ្ញើលិខិតនិងកន្ត្រកផ្កា អបអរសាទរនាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone និងនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត; ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានផ្ញើលិខិត និងកន្ត្រកផ្កា អបអរសាទរ ប្រធានរដ្ឋសភាឡាវ លោក Xaysomphone Phomvihane ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងលិខិតផ្ញើជូនព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា អគ្គលេខាបក្ស លោក តូ ឡឹម និងថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមជឿជាក់ថា លទ្ធផលជាវិជ្ជមានដែលសម្រេចបានក្នុងកិច្ចប្រជុំជាន់ខ្ពស់រវាងការិយាល័យនយោបាយនៃបក្សកុម្មុយនិស្តវៀតណាម និងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលគណៈបក្សប្រជាជនកម្ពុជា និងកិច្ចប្រជុំរវាងប្រមុខគណៈបក្សទាំងបី វៀតណាម-កម្ពុជា-ឡាវ នាខែកុម្ភៈកន្លងទៅ នឹងត្រូវបានភាគីទាំងពីរសម្របសម្រួលអនុវត្តន៍ និងធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង រវាងប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជននៃប្រទេសនីមួយៗ រួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់ និងលើពិភពលោក។
ក្នុងឱកាសនេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បានផ្ញើលិខិតអបអរសាទរជូនចំពោះឧបនាយករដ្ឋមន្ត្រីឡាវ លោក Saleumxay Kommasith រដ្ឋមន្ត្រីក្រសួងការបរទេសឡាវ លោក Thongsavanh Phomvihane ប្រធានស្តីទីនៃគណៈកម្មការកិច្ចការបរទេសមជ្ឈិមនៃបក្សប្រជាជនបដិវត្តន៍ឡាវ លោក Bounleua Phannauvong និងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ប្រាក់ សុខុន៕