• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្នាក់ដឹកនាំវៀតណាមអញ្ជើញទទួលជាមួយថ្នាក់ដឹកនាំបណ្តាប្រទេសមកគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

អញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងលោក Han Deok-Su ក្នុងឱកាសអញ្ជើញមកគោរពវិញ្ញាណក្ខ័ន្ធលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង, ប្រធានរដ្ឋវៀតណាម លោក តូ ឡឹមបានអះអាងថា៖ ការដែលលោកនាយករដ្ឋមន្ត្រី Han Deok-Su អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលកូរ៉េខាងត្បូងមកកាន់វៀតណាម ដើម្បីគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង បានបង្ហាញថារដ្ឋាភិបាលកូរ៉េខាងត្បូងយកចិត្តទុកដាក់ជាពិសេសចំពោះទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងវៀតណាម និងកូរ៉េខាងត្បូង។

លោកប្រធានរដ្ឋ តូ ឡឹមសង្ឃឹមថា ប្រទេសទាំងពីរនឹងបន្តអភិវឌ្ឍន៍ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយលើគ្រប់វិស័យ។

  ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Han Deok-Su ។ រូបថត៖ VOV  
  នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ទទួលជួបនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Han Deok-Su។ រូបថត៖ Duong Giang/TTXVN  
  ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម អញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងយុទ្ធជនពិការនិងជនមានគុណូបការៈអាល់ហ្សេរី ។ រូបថត៖ Nhan Sang/TTXVN  

នាថ្ងៃដដែល អញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រី Han Deok-Su លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញ បានសង្កត់ធ្ងន់ថា កាលនៅរស់ លោកអគ្គលេខាបក្សតែងតែគោរព និងរួមចំណែកសំខាន់ជាច្រើនក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរវៀតណាម-កូរ៉េខាងត្បូង។  

រីឯខ្លួនវិញ ក្នុងជំនួបជាមួយថ្នាក់ដឹកនាំវៀតណាមទាំងពីររូប លោកនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងបានវាយតម្លៃថា វៀតណាមជាគោលដៅវិនិយោគដ៏មានសក្តានុពល; វាយតម្លៃខ្ពស់ចំពោះតួនាទី និងឋានៈរបស់វៀតណាមក្នុងតំបន់ និងពិភពលោក; សង្ឃឹមថា នឹងរួមជាមួយវៀតណាមអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយឲ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាពក្នុងរយៈពេលខាងមុខ។

នាព្រឹកថ្ងៃទី ២៥ កក្កដា នៅទីក្រុងហាណូយ លោកប្រធានរដ្ឋតូ ឡឹម បានអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងយុទ្ធជនពិការនិងជនមានគុណូបការៈអាល់ហ្សេរី លោក Laid Rebigua និងទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា Ajit Doval ក្នុងឱកាសលោកទាំងពីរដឹកនាំគណៈប្រតិភូមកគោរពវិញ្ញាណក្ខ័ន្ធលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top