• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្នាក់ដឹកនាំវៀតណាមសរសេរលើកំណត់ត្រាចូលរួមរំលែកទុក្ខមរណភាពលោក Abe Shinzo

នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញទៅស្ថានទូតជប៉ុន (អាស័យដ្ឋានលេខ ២៧ Lieu Giai ខ័ណ្ឌ Ba Dinh ទីក្រុងហាណូយ) ដើម្បីសរសេរលើកំណត់ត្រារំលែកទុក្ខមរណភាពអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Abe Shinzo។
  ប្រធានរដ្ឋ លោក Nguyen Xuan Phuc សរសេរលើកំណត់ត្រារំលែកទុក្ខមរណភាពលោកអតីតនាយករដ្ឋមន្ត្រីជប៉ុន Abe Shinzo (រូបថត៖ Thong Nhat/TTXVN)  
  នាយករដ្ឋមន្ត្រី លោក Pham Minh Chinh សរសេរសៀវភៅកាន់ទុក្ខរំលឹកវិញ្ញាណក្ខន្ធអតីតនាយករដ្ឋមន្ត្រីជប៉ុន Abe Shinzo (រូបថត៖ Minh Son/Vietnam+)  

ក្នុងសៀវភៅកាន់ទុក្ខនេះ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតថ្វាយចំពោះព្រះមហាក្សត្រ ប្រជាជនជប៉ុន និងក្រុមគ្រួសារអតីតនាយករដ្ឋមន្ត្រី Abe Shinzo។ ថ្នាក់ដឹកនាំ និងប្រជាជនវៀតណាមតែងតែគោរព និងចងចាំជានិច្ចនូវក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ និងការគាំទ្រ និងការជួយឧបត្ថម្ភដ៏មានតម្លៃដែលលោក Abe Shinzo បានផ្តល់ឱ្យប្រទេសនិងប្រជាជនវៀតណាម ព្រមទាំងកិច្ចព្រមព្រៀងសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរ។ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ក្នុងអំឡុងពេលកាន់ដំណែងជានាយករដ្ឋមន្ត្រីជប៉ុន លោក Abe Shinzo បានបន្សល់ទុកនូវសញ្ញាសម្គាល់ពិសេស និងអត្ថន័យជាច្រើនក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយរវាងវៀតណាម និងជប៉ុន ដើម្បីសន្តិភាព និងវិបុលភាពនៅអាស៊ី។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសរសេរថា ថ្នាក់ដឹកនាំ និងប្រជាជនវៀតណាម ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះមរណភាពរបស់លោក Abe Shinzo ដែលជាមិត្តដ៏ល្អ ភក្តីភាពនិងស្មោះត្រង់របស់ថ្នាក់ដឹកនាំ និងប្រជាជនវៀតណាម។ ការបាត់បង់លោក Abe Shinzo មិនត្រឹមតែជាការបាត់បង់ដ៏ធំធេងសម្រាប់ប្រទេសជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបាត់បង់ សហគមន៍អន្តរជាតិ រួមទាំងវៀតណាមផងដែរ។ ក្នុងរយៈពេលដ៏យូរដែលលោកធ្វើជានាយករដ្ឋមន្ត្រីជប៉ុន កិច្ចសហប្រតិបត្តិការមិត្តភាពរវាងវៀតណាម និងជប៉ុនបានឈានចូលដំណាក់កាលថ្មីមួយ ដោយបានអភិវឌ្ឍន៍យ៉ាងល្អ បន្សល់ទុកនូវសញ្ញាសម្គាល់ពិសេសជាច្រើន៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ប្រធានរដ្ឋសភា លោក Vuong Dinh Hue៖ Ha Tinh ត្រូវប្រែក្លាយសក្តានុពល និងគុណសម្បត្តិរបស់ខ្លួន ទៅជាកម្លាំងជំរុញសម្រាប់ការអភិវឌ្ឍ

ប្រធានរដ្ឋសភា លោក Vuong Dinh Hue៖ Ha Tinh ត្រូវប្រែក្លាយសក្តានុពល និងគុណសម្បត្តិរបស់ខ្លួន ទៅជាកម្លាំងជំរុញសម្រាប់ការអភិវឌ្ឍ

នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ នៅខេត្ត Ha Tinh ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញចូលរួមសន្និសីទប្រកាសផែនការខេត្តដំណាក់កាល ២០២១- ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ និងការជំរុញពាណិជ្ជកម្មចូលខេត្ត Ha Tinh។

Top