ព័ត៌មាន
ថ្នាក់ដឹកនាំរដ្ឋាភិបាលចុះពិនិត្យនិងដឹកនាំការជំនះផលវិបាកបណ្តាលពីព្យុះទីហ្វុង Yagi នៅតាមមូលដ្ឋាន
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញត្រួតពិនិត្យការងារជំនះពុះពារផលវិបាកបណ្តាលពីព្យុះនៅខេត្ត Quang Ninh (រូបថត៖ VNA)
នេះជាតំបន់មួយក្នុងចំណោមតំបន់ដែលព្យុះបោកបក់ខ្លាំងបណ្តាលឱ្យមានការខូចខាតច្រើនជាងគេ។ មនុស្ស ២ នាក់បានស្លាប់ ផ្ទះរាប់រយខ្នង សាលារៀន និងការិយាល័យត្រូវរងការបំផ្លិចបំផ្លាញ់។ ដើមឈើជាង ៦.០០០ ត្រូវបានដួល; ស្រូវនិងដំណាំចំនួន ១៦.៧៣៥ ហិកតា ជលផល ៤៨ ហិកតា ត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំង។
បន្ទាប់ពីបានត្រួតពិនិត្យទីតាំងមួយចំនួនរួចមក នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំទីក្រុង Hai Phong។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា រដ្ឋាភិបាលនឹងឧបត្ថម្ភទីក្រុង Hai Phong ថវិការចំនួន ១០០ ពាន់លានដុង (៤,៣ លានដុល្លារអាមេរិក) ហើយសង្ឃឹមថា Hai Phong នឹងបន្តលើកកម្ពស់ស្មារតីនៃការពឹងផ្អែកលើខ្លួនឯងដើម្បីជំនះផលវិបាកនៃព្យុះ និងនាំមកនូវស្ថានភាពធម្មតាឡើងវិញ។
នាថ្ងៃដដែល (ថ្ងៃទី៨ ខែកញ្ញា) បណ្តាឧបនាយករដ្ឋមន្ត្រីបានចុះពិនិត្យការងារជំនះផលវិបាកបណ្តាលពីព្យុះទីហ្វុង Yagi នៅតាមមូលដ្ឋានមួយចំនួន។ អញ្ជើញចុះពិនិត្យនិងទស្សនាស្ថានភាពជីវភាពរស់នៅនិងផលិត កម្មរបស់ប្រជាជនខេត្ត Hai Duong ឧបនាយករដ្ឋមន្ត្រី លោកLe Thanh Long បានឲ្យដឹងថា៖ “យើងត្រូវបានរៀបចំយ៉ាងល្អិតល្អន់ ហាមប្រជាជនមិនឲ្យចេញទៅសមុទ្រ និងបានព្រមានជាមុន ដូច្នេះការខូចខាតរបស់ប្រជាជនគឺតិចជាងព្យុះមុនៗ ប៉ុន្តែការខូចខាតសម្ភារៈគឺធ្ងន់ណាស់។ លោកនាយករដ្ឋមន្ត្រី សម្រេចបញ្ជូនថវិកាឧបត្ថម្ភជូនថ្នាក់ដឹកនាំខេត្ត ហើយថ្នាក់ខេត្តដោយផ្អែកលើស្ថានភាពខូចខាត ដើម្បីចែករំលែក និងលើកទឹកចិត្តដល់ប្រជាជន”។
យោងតាមនាយកដ្ឋានជួយសង្គ្រោះ (អគ្គសេនាធិការក្រសួងការពារប្រទេស) មកទល់ពេលនេះ ព្យុះទីហ្វុង Yagi បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ២៤ នាក់ត្រូវស្លាប់ អ្នករងរបួសជិត ២៣០នាក់។ ទាក់ទងនឹងការខូចខាតទ្រព្យសម្បត្តិដំបូង ផ្ទះរាប់ម៉ឺនខ្នងត្រូវរងការបំផ្លិចបំផ្លាញ់ ដើមឈើរាប់ម៉ឺនដើមត្រូវបានបាក់។ ដំណាំស្រូវរាប់ពាន់ហិកតារត្រូវបានខូចខាត៕







