• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្នាក់ដឹកនាំប្រទេសនានាអបអរសាទរទិវាបុណ្យជាតិវៀតណាម

ក្នុងឱកាសខួបលើកទី ៧៨ នៃទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ - ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៣) ថ្នាក់ដឹកនាំនៃប្រទេស៖ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សាធារណរដ្ឋប្រជាមានិតចិន ព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋគុយបា សហព័ន្ធរុស្ស៊ី សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ សាធារណៈរដ្ឋឥណ្ឌា ឥណ្ឌូនេស៊ី និងហ្វីលីពីនបានផ្ញើសារទូរលេខ និងលិខិតអបអរសាទរជូនចំពោះថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាម។
កម្មវិធីសិល្បៈអបអរសាទរពិធីបុណ្យ​ឯករាជ្យជាតិ​វៀតណាម។ រូបថត៖ : Lâm Khánh - TTXVN

ក្នុងសារលិខិតអបអរសាទរ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសបានអបអរសាទរប្រជាជនវៀតណាម ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ដែលសម្រេចបានសមិទ្ធិផលសំខាន់ៗជាច្រើនក្នុងការងារកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។

ថ្នាក់ដឹកនាំជាន់ខ្ពស់ចិនជឿជាក់ថា វៀតណាមនឹងដើរទៅមុខយ៉ាងរឹងមាំ លើមាគ៌ាសង្គមនិយម ស្របតាមស្ថានភាពរបស់វៀតណាម។ ថ្នាក់ដឹកនាំចិនបានអះអាងថា តែងតែផ្តោតការយកចិត្តទុកដាក់ ចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ ហើយមានបំណងចង់ពង្រឹងការផ្លាស់ប្តូរយុទ្ធសាស្ត្រជាមួយវៀតណាម ពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងនាំមកនូវផលប្រយោជន៍កាន់តែច្រើនឡើងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ  រួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក។

ថ្នាក់ដឹកនាំកម្ពុជាជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយអគ្គលេខាបក្ស លោក Nguyen Phu Trong ប្រជាជនវៀតណាមនឹងបន្តសម្រេចបាននូវសមិទ្ធិផលកាន់តែច្រើនថែមទៀតក្នុងការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាមដែលបានដាក់ចេញ ក្នុងនោះមាន គោលដៅប្រែក្លាយវៀតណាមទៅជាប្រទេសអភិវឌ្ឍន៍ដែលមានចំណូលខ្ពស់នៅឆ្នាំ២០៤៥។

ថ្នាក់ដឹកនាំជាន់ខ្ពស់នៃសហព័ន្ធរុស្ស៊ីបានអះអាងថា វៀតណាមជាដៃគូប្រពៃណី និងគួរឱ្យទុកចិត្តរបស់រុស្ស៊ីនៅអាស៊ី-ប៉ាស៊ីហ្វិក;  សង្ឃឹមថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហព័ន្ធរុស្ស៊ីនឹងបន្តត្រូវបានពង្រឹងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។

ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានផ្ញើសារអបអរសាទរចំពោះរដ្ឋាភិបាល និងប្រជាជនវៀតណាម ព្រមទាំងអះអាងថា អាមេរិកគាំទ្រប្រទេសវៀតណាមរឹងមាំ វិបុលភាព ឯករាជ្យ និងពឹងផ្អែកលើខ្លួនឯង។ រដ្ឋាភិបាលអាមេរិកតែងតែកោតសរសើរចំពោះភាពជាដៃគូដែលរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរបានកសាងរួមគ្នា ហើយទន្ទឹងរង់ចាំសហការគ្នាក្នុងវិស័យអាទិភាពនានា ដើម្បីលើកកម្ពស់គោលដៅរួមអំពីតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកមួយប្រកបដោយភាពរីកចម្រើន បើកចំហ និងសន្តិភាព។

ប្រមុខការទូតអាមេរិកក៏បានសម្តែងការរំពឹងទុកចំពោះដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden មកកាន់ប្រទេសវៀតណាមនៅថ្ងៃទី ១០ និងថ្ងៃទី ១១ ខែកញ្ញា៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ យុទ្ធនាការក្វាងទ្រុង សម្រេចបាន ជ័យជម្នះដ៏ត្រចះត្រចង

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ “យុទ្ធនាការក្វាងទ្រុង” សម្រេចបាន “ជ័យជម្នះដ៏ត្រចះត្រចង”

នាព្រឹកមិញថ្ងៃទី១៦ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញជាអធិបតីក្នុងសន្និសីទបូកសរុប “យុទ្ធនាការក្វាងទ្រុង” ដែលជាកិច្ចខិតខំប្រឹងប្រែងក្នុងល្បឿនរហ័សបំផុត ដើម្បីសាងសង់ និងជួសជុលផ្ទះសម្រាប់គ្រួសារដែលរងការខូចខាតដោយព្យុះ និងទឹកជំនន់ថ្មីៗនេះ នៅភាគកណ្តាលវៀតណាម។

Top