• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្នាក់ដឹកនាំចក្រភពអង់គ្លេសនិងអឺរ៉ុបខិតខំប្រឹងប្រែងដោះស្រាយភាពជាប់គាំងក្នុងការការចរចាក្រោយ Brexit


នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson (ឆ្វេង) និងប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen (ស្តាំ) នៅក្នុងកិច្ចប្រជុំមួយនៅទីក្រុងឡុងប្រទេសអង់គ្លេសនៅថ្ងៃទី ៨ ខែមករាឆ្នាំ ២០២០ (រូបថត ឯកសារ ៖ AFP / VNA)
 

ភាគីទាំងពីរសង្ឃឹមថា ការសន្ទនារវាងថ្នាក់ដឹកនាំអង់គ្លេសនិង EU នៅរសៀលថ្ងៃទី ៥ ខែធ្នូ អាចឈានដល់សម្រេចបានកិច្ចព្រមព្រៀងរួមផងដែរ។

ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មនិងសន្តិសុខក្រោយ Brexit ត្រូវបានធ្វើឡើងដោយនាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson និងប្រធានគណៈ  កម្មាការអឺរ៉ុប លោកស្រី Ursula von der Leyen តាមរយៈកិច្ចសន្ទនាតាមទូរស័ព្ទ នៅរសៀលថ្ងៃទី ៥ ខែធ្នូ (តាមម៉ោងនៅទីក្រុងឡុងដ៍) បន្ទាប់ពីគណៈប្រតិភូចរចា ចក្រភពអង់គ្លេសនិងសហភាពអឺរ៉ុប មិនអាចរកសំឡេងរួមគ្នាបានទេ ក្រោយពីការចរចាគ្នាក្នុងអស់រយៈពេលមួយសប្តាហ៍នៅទីក្រុងឡុងដ៍បានបិទបញ្ចប់នៅរសៀលថ្ងៃទី ៤ ខែធ្នូ។

ភាគីទាំងពីរសង្ឃឹមថា ការសន្ទនារវាងថ្នាក់ដឹកនាំអង់គ្លេសនិង EU នៅរសៀលថ្ងៃទី ៥ ខែធ្នូ អាចឈានដល់សម្រេចបានកិច្ចព្រមព្រៀងរួមផងដែរ។ រដ្ឋាភិបាលអង់គ្លេសមានបំណងចង់ឲ្យភាគីទាំងពីរឈានដល់សម្រេចបាននូវសេចក្តីព្រាងនៃកិច្ចព្រមព្រៀងមួយនៅដើមសប្តាហ៍ក្រោយ ដើម្បីដាក់ជូនទៅសភានិងព្រឹទ្ធសភាឱ្យបានទាន់ពេលវេលា ដើម្បីអនុម័តមុនពិធីបុណ្យណូអែល។ បន្ទាប់ពីចាកចេញពីសហភាពអឺរ៉ុបជាផ្លូវការ កាលពីថ្ងៃទី ៣១ ខែមករា អង់គ្លេសបានចាប់ផ្តើមរយៈពេលអន្តរកាលរហូតដល់ថ្ងៃទី ៣១ ខែធ្នូដើម្បីពិភាក្សាជាមួយ EU អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីស្តីពីទំនាក់ទំនងដែលមានទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ជិត ១.០០០ ពាន់លានដុល្លារ / ឆ្នាំ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ លំហដើម្បីការអភិវឌ្ឍ និង ភាពធន់

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ “លំហដើម្បីការអភិវឌ្ឍ និង ភាពធន់”

នាថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) នៅទីក្រុងប៉ារីស ប្រទេសបារាំង អគ្គលេខាបក្ស ប្រធានរដ្ឋ​លោកតូ ឡឹម អញ្ជើញមានបទថ្លែងសុន្ទរកថាដ៏សំខាន់ បើកសម័យពិភាក្សាជាន់ខ្ពស់លើប្រធានបទ “កសាងលំហអាវកាសថ្មីដើម្បីពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស” ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអវកាសអន្តរជាតិនៅទីក្រុងប៉ារីស។ កិច្ចប្រជុំកំពូលនេះត្រូវបានធ្វើឡើងតាមសំណើរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៦ នៅទីក្រុងប៉ារីស។

Top