• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្នាក់ដឹកនាំគណបក្សនយោបាយនិងប្រទេសនានាបន្តផ្ញើលិខិតនិងសារទូរលេខអបអរខួបលើកទី ៩៥ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម

ក្នុងឱកាសរំលឹកខួបលើកទី ៩៥ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម (៣ កុម្ភៈ ១៩៣០- ៣ កុម្ភៈ ២០២៥) ថ្នាក់ដឹកនាំគណបក្សនយោបាយនិងប្រទេសនានាបានបន្តផ្ញើលិខិតនិងសារទូរលេខទៅកាន់គណៈកម្មា ធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម និងអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត វៀតណាម លោក តូ ឡឹម។

លិខិតអបអរសាទររបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស លោក Aleksandr Lukashenko បានសរសេរថា៖ សមាជិកបក្សកុម្មុយនិស្តវៀត ណាមតែងតែជាគំរូនៃអ្នកស្នេហាជាតិសុច្ចរិត នាំមុខក្នុងការអភិវឌ្ឍនយោបាយ សេដ្ឋកិច្ច និងសង្គមនៃប្រទេសមាតុភូមិ ដើម្បីកសាងប្រទេសមានអធិបតេយ្យភាពខ្លាំងមាំមួន។  សាធារណរដ្ឋបេឡារុស្សនិងសាធារណៈរដ្ឋសង្គមនិយមវៀតណាម គឺជាមិត្តស្មោះត្រង់ និងជាដៃគូដែលមានទំនួលខុសត្រូវ ដែលមានទំនាក់ទំនងឈរលើគោលការណ៍គោរព និងគាំទ្រគ្នាទៅវិញទៅមក។

លិខិតអបអរសាទររបស់ប្រធានបក្សកុម្មុយនិស្តសហព័ន្ធរុស្ស៊ី លោក Gennady Zyuganov បានសង្កត់ធ្ងន់ថា៖ ក្នុងឱកាសខួបលើកទី ៩៥ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម យើងខ្ញុំសូមជូនពរជនកុម្មុយនិស្ត និងប្រជាជនវៀតណាមទាំងអស់ ខិតខំប្រឹងប្រែងអនុវត្តផែនការដែលបានកំណត់ប្រកបដោយជោគជ័យ ហើយយើងសង្ឃឹមថា ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាមនិងរុស្ស៊ីនឹងបន្តត្រូវបានពង្រឹងនិងអភិវឌ្ឍន៍ជានិច្ច។

ក្នុងលិខិតអបអរសាទរ លេខាជាតិនៃបក្សកុម្មុយនិស្តបារាំង Fabien Roussel បានសង្កត់ធ្ងន់ថា៖ ក្នុងរយៈពេលមួយសតវត្សកន្លងទៅនេះ វៀតណាមបានអនុវត្តបេសកកម្មវីរភាពដើម្បីស្ទុះឈានឡើង ស្ថិតក្នុងចំណោមប្រជាជាតិដែលទទួលបានការគោរពបំផុត មានថាមវន្តនិងអភិវឌ្ឍន៍ល្អបំផុត។ បក្សកុម្មុយនិស្តបារាំងជឿជាក់ថា បក្សកុម្មុយនិស្ត វៀតណាមក្រោមការដឹកនាំរបស់លោកអគ្គលេខាបក្ស តូ ឡឹម នឹងបន្តជម្នះបញ្ហាប្រឈមនៃការអភិវឌ្ឍន៍ឥតឈប់ឈរនៅក្នុងពិភពសហសម័យបច្ចុប្បន្នប្រកបដោយភាពរុងរឿង។ បក្សកុម្មុយនិស្តបារាំងនឹងតែងតែគាំទ្រអ្នកនៅលើផ្លូវនេះ។

ក្នុងលិខិតអបអរសាទរ បក្សកុម្មុយនិស្តអាមេរិកបានបញ្ជាក់ថា បក្សកុម្មុយនិស្តអាមេរិក តែងតែទន្ទឹងរង់ចាំនិងបំផុសគំនិតពីសមិទ្ធិផលធំៗ ដែលបក្សកុម្មុយនិស្តវៀតណាម និងប្រជាជនវៀតណាមសម្រេចបាន។ វៀតណាមបន្តអភិវឌ្ឍន៍ក្នុងល្បឿនយ៉ាងលឿន ហើយកំពុងបង្ហាញដល់ពិភពលោកនូវអ្វីដែលប្រទេសសង្គមនិយមអាចសម្រេចបាន។ បក្សកុម្មុយនិស្តអាមេរិកជឿជាក់ថា ក្នុងប៉ុន្មានឆ្នាំខាងមុខ វៀតណាមនិងបក្សកុម្មុយនិស្តវៀតណាមនឹងសម្រេចបាននូវគោលដៅសំខាន់ៗដែលបានកំណត់នៅពាក់កណ្តាលសតវត្ស រួមទាំងគោលដៅក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និង ប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥។

ក្នុងឱកាសនេះ បក្សកុម្មុយនិស្តវៀតណាមក៏បានទទួលលិខិតអបអរសាទរពីប្រធានបក្សកុម្មុយនិស្តអាល្លឺម៉ង់ Patrik Köbele, ប្រធានគណ បក្សពលករហុងគ្រី Gyula Thurmer; អគ្គលេខាបក្សកុម្មុយនិស្តអ៊ីរ៉ាក់ Raid Fahmi; ប្រធានសម្ព័ន្ធនៃគណបក្សឆ្វេងនិយមអឺរ៉ុប លោក Walter Baier; អនុប្រធានគណបក្ស Azerbaijan ថ្មី Tahir Budagov៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

បើគ្មានបក្សកុម្មុយនិស្តវៀតណាមទេ នឹងគ្មានប្រទេសវៀតណាមអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះដែរ

“បើគ្មានបក្សកុម្មុយនិស្តវៀតណាមទេ នឹងគ្មានប្រទេសវៀតណាមអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះដែរ”

ក្នុងឱកាសរំលឹកខួបលើកទី ៩៥ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម (៣ កុម្ភៈ ១៩៣៩- ៣ កុម្ភៈ ២០២៥) អ្នកជំនាញ និងអ្នកប្រាជ្ញចិនជាច្រើនបានអះអាងថា ការចាប់បដិសន្ធិបក្សកុម្មុយនិស្តវៀតណាម គឺជាព្រឹត្តិការ ណ៍របត់ដ៏សំខាន់មួយ បើគ្មានបក្សកុម្មុយនិស្តវៀតណាមទេ ក៏នឹងគ្មានប្រទេសវៀតណាមអភិវឌ្ឍន៍ដូចសព្វថ្ងៃដែរ។

Top