• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្នាក់ដឹកនាំក្រសួង មន្ទីរ អង្គភាពនានា ចុះសួរសុខទុក្ខនិងចែកអំណោយបុណ្យតេតដល់ប្រជាជននៅមូលដ្ឋាន

លោកអនុប្រធានរដ្ឋសភាបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បណ្តាអង្គភាពក្នុងការរក្សាបានល្អសកម្មភាពផលិតកម្មនិងអាជីវកម្ម ទោះបីជាជំងឺរាតត្បាតកូវីដ ១៩ មានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញក៏ដោយ។
 

ទិដ្ឋភាពនៃជំនួបធ្វើការរវាងអនុប្រធានរដ្ឋសភា លោក Tran Quang Phuong និងថ្នាក់ដឹកនាំខេត្ត Dong Thap (រូបថត៖ TTXVN)


ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ២០២២ នាថ្ងៃទី ១៣មករា គណៈប្រតិភូរដ្ឋសភាដឹកនាំដោយឧត្តមសេនីយឯក អនុប្រធានរដ្ឋសភា លោកTran Quang Phuong បានអញ្ជើញទៅសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីនៅប៉ុស្តិ៍ការពារព្រំដែន Binh Thanh; ក្រុមហ៊ុនភាគហ៊ុន Vinh Hoan; ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Dong Thap និងជូនអំណោយដល់គ្រួសារក្រីក្រ និងគ្រួសារគោលនយោបាយនៅខេត្ត Dong Thap។

នៅឯកន្លែងទាំងអស់នេះ  លោកអនុប្រធានរដ្ឋសភាបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បណ្តាអង្គភាពក្នុងការរក្សាបានល្អសកម្មភាពផលិតកម្មនិងអាជីវកម្ម ទោះបីជាជំងឺរាតត្បាតកូវីដ ១៩ មានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញក៏ដោយ។

នារសៀលថ្ងៃទី ១៣ មករា គណៈប្រតិភូវិទ្យុសម្លេងវៀតណាម (VOV) និងគណៈកម្មាធិការទទួលបន្ទុកកិច្ចការជនជាតិភាគតិច បានទៅសួរសុខទុក្ខនិងជូនអំណោយដល់សិស្សានុសិស្សនិងជនជាតិភាគតិចនៅទីក្រុង Sa Pa ខេត្ត Lao Cai។ នៅទីតាំងទាំងពីរខាងលើ អំណោយ សាច់ប្រាក់ ផលិតផល សម្ភារៈប្រើប្រាស់ជាក់ស្តែងជាច្រើន ដូចជា ដបទឹកក្ដៅ ម្សៅទឹកដោះគោ ម៉ាស៊ីនកម្តៅ គ្រឿងបរិក្ខារពេទ្យនិងម៉ាស៊ីនកុំព្យួទ័ររាប់រយគ្រឿង ដែលមានតម្លៃសរុបជិត ១,៧ ពាន់ លានដុង ត្រូវបានប្រគល់ជូនសិស្សានុសិស្សនិងប្រជាជនជួបការលំបាកនៅទីរួមខេត្ត Sa Pa។ អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានគណៈកម្មាធិការជនជាតិលោក Hau A Lenh បានចែក រំលែកថា៖ “ការចុះសួរសុខទុក្ខនិងជូនអំណោយដល់ប្រជាជនក្នុងឱកាសបុណ្យតេតឆ្នាំនេះ គឺជាការងារពោរពេញទៅដោយអត្ថន័យ  ក្នុងគោលបំណងលើកទឹកចិត្តប្រជាជនទទួលអំណរបុណ្យ តេតប្រកបដោយភាពរីករាយនិងភាពកក់ក្តៅ ស្របតាមការណែនាំរបស់បក្សនិងរដ្ឋាភិបាល ដែលកុំឱ្យមានប្រជាជនណាម្នាក់ដែលមិនមានបុណ្យតេតឡើយ”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វិស័យទេសចរណ៍អភិវឌ្ឍន៍នៅតាមខេត្ត ក្រុងជាច្រើនក្រោយបុណ្យតេត

វិស័យទេសចរណ៍អភិវឌ្ឍន៍នៅតាមខេត្ត ក្រុងជាច្រើនក្រោយបុណ្យតេត

ក្រោយបុណ្យតេត ភ្ញៀវទេសចរនៅតែមកទស្សនាទីក្រុង Da Lat ក៏ដូចជា ខេត្ត Lam Dong ផងដែរ។ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Lam Dong កាលពីថ្ងៃទី ២៧ មករា បានឲ្យដឹងថា ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៩ ខែមករា បរិមាណភ្ញៀវសរុបមកទស្សនា និងសម្រាកលំហែកាយនៅខេត្ត Lam Dong ត្រូវបានគេប៉ាន់ប្រមាណមានចំនួន ២៥ មឺនលើកនាក់ កើន ២,៥ ដងបើប្រៀប ធៀបនឹងឱកាសបុណ្យតេត ឆ្នាំ ២០២២។

Top