• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្ងៃនេះគឺជាខួបលើកទី ៩៥ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម

ថ្ងៃនេះ (ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៥) គឺជាខួបលើកទី ៩៥ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម
 

ក្នុងឱកាសនេះ សារព័ត៌មានធំៗ ជាច្រើននៅប្រទេសវៀតណាមបានចុះផ្សាយអត្ថបទដែលបញ្ជាក់ពីតួនាទីដ៏ធំធេងរបស់បក្សកុម្មុយនិស្តវៀតណាម ក្នុងដំណើរការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។ កាសែតកងទ័ពប្រជាជនមាន បទវិចារណកថាមួយដែលមានចំណងជើងថា និទាឃៈរដូវទាំង ៩៥ ដែលមានបក្ស។ វិចារណកថាបានសង្កត់ធ្ងន់ថា ក្រោមការដឹកនាំរបស់បក្ស ប្រជាជននិងកងទ័ពវៀតណាមទាំងមូលសម្រេចបានជ័យជំនះដ៏មហិមារនៃបដិវត្តន៍ខែសីហា ឆ្នាំ១៩៤៥ បង្កើតសាធារណរដ្ឋប្រជាធិបតេយ្យ វៀតណាម; ជ័យជំនៈនៃសង្គ្រាមតស៊ូប្រឆាំងនឹងអាណានិគមនិយម ហើយកំពូលគឺជ័យជម្នះប្រវត្តិសាស្ត្រ Dien Bien Phu ឆ្នាំ ១៩៥៤; មហាជ័យជំនះនិទាឃរដូវឆ្នាំ ១៩៧៥; ជ័យជំនះនៃកិច្ចការផ្លាស់ប្តូរថ្មី បង្កើតឋានៈនិងកម្លាំងមាំមួនសម្រាប់ប្រទេសក្នុងការឈានចូលយុគសម័យថ្មី យុគសម័យ​ស្ទុះឈានទៅមុខរបស់ប្រទេសជាតិ។

ក្រោមការដឹកនាំដាច់ខាត និងដោយផ្ទាល់លើគ្រប់ទិដ្ឋភាពរបស់បក្ស កងទ័ពបានប្ដេជ្ញា ខិតខំសម្រេចបានជោគជ័យនូវគោលដៅឆ្នាំ ២០២៥ នៃការកសាងកងទ័ពបដិវត្តន៍ ចំណាន និងទំនើប។

កាសែតហាណូយមានអត្ថបទមួយមានចំណងជើងថា បក្សដឹកនាំប្រទេសជាតិយើងឆ្ពោះទៅអនាគតដ៏ត្រះចះត្រចង់។ អត្ថបទនេះបញ្ជាក់ថា ចាប់តាំងពីការបង្កើតមក បក្សយើងតែងតែធ្វើការសម្រេចចិត្តដោយមានលក្ខណៈត្រួសត្រាយផ្លូវ ដែលនាំឱ្យបដិវត្តន៍វៀតណាម ត្រួសត្រាយក្នុងបដិវត្តន៍ពិភពលោក និងដឹកនាំប្រទេសជាតិឆ្ពោះទៅអនាគតត្រចះត្រចង់៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អ៊ីរ៉ង់ជ្រើសតាំងមេដឹកនាំកំពូលថ្មី

អ៊ីរ៉ង់ជ្រើសតាំងមេដឹកនាំកំពូលថ្មី

នៅថ្ងៃទី ៨ ខែមីនា ក្រុមប្រឹក្សាអ្នកជំនាញអ៊ីរ៉ង់បានប្រកាសជាផ្លូវការអំពីការជ្រើសតាំង កូនប្រុសរបស់មេដឹកនាំកំពូល Ayatollah Ali Khamenei គឺលោក Ayatollah Mojtaba Khamenei ឲ្យកាន់តំណែងជាមេដឹកនាំកំពូលទីបីរបស់ប្រទេសនេះ។

Top