នៅរសៀលថ្ងៃទី២៨ ខែកក្កដា ថ្លែងបន្ទាប់ពីជំនួបចរចាផ្សះផ្សានៅប្រទេសម៉ាឡេស៊ី លោកនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម បានមានប្រសាសន៍ថា កម្ពុជានិងថៃ សម្រេចបានកិច្ចព្រមព្រៀងរួមស្តីពីបទឈប់បាញ់ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ ដែលចូលជាធរមានចាប់ពីម៉ោង ២៤៖០០ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ ការថ្លែងនេះបានធ្វើឡើងបន្ទាប់ពីមេដឹកនាំថៃ និងកម្ពុជាបានជួបប្រជុំគ្នានៅថ្ងៃទី២៨ ខែកក្កដា នៅរដ្ឋធានី រដ្ឋបាលសហព័ន្ធ Putrajaya របស់ម៉ាឡេស៊ី ដើម្បីពិភាក្សាអំពីបទឈប់បាញ់បន្ទាប់ពីជម្លោះដែលបានអូសបន្លាយរយៈពេល ៥ ថ្ងៃកន្លងមករវាងប្រទេសទាំងពីរ។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានអញ្ជើញធ្វើជាអ្នកសម្រុះ សម្រួល និងជាប្រធានកិច្ចប្រជុំនេះ។ ចំណែកខាងកម្ពុជា មានសម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។ ខណៈដែល ប្រទេសថៃមាននាយករដ្ឋមន្ត្រីស្តីទី លោក Phumtham Wechayachai។ ក្រៅពីនោះ កិច្ចប្រជុំក៏មានវត្តមានឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំ ប្រទេសម៉ាឡេស៊ី លោក Edgard D. Kagan និងសមភាគីចិន លោក Ouyang Yujing ផងដែ៕