• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថៃង្វៀន៖ រាត្រីប្រមូលផ្តុំលក្ខណៈប្រណិត​ផូរផង​នៃវប្បធម៌តែវៀតណាម និងពិភពលោក

ក្នុងក្របខ័ណ្ឌនៃមហោស្រពតែអន្តរជាតិថៃង្វៀន ឆ្នាំ២០២៦ កាលពីយប់ថ្ងៃទី៤ ខែវិច្ឆិកា បាន​ប្រព្រឹត្តទៅកម្មវិធីសិល្បៈ​ "រាត្រីបុណ្យ​ពិសារតែ" ជាមួយនឹង​ប្រធានបទ "ការប្រមូលផ្តុំ​រសជាតិតែ"។

ការបង្ហាញពីរ សិល្បៈឈុងតែនៅ​ក្នុងកម្មវិធីសិល្បៈ "រាត្រីបុណ្យ​ពិសារតែ" ។ រូបថត៖ ត្រឹន ត្រាង/VNA

កម្មវិធីសិល្បៈមានពីរផ្នែក៖ "បេតិកភណ្ឌនៃតំបន់ដីដាំ​​តែ - សម្បូរទៅដោយអត្តសញ្ញាណ" និង "ការប្រមូលផ្តុំ​លក្ខណៈប្រណិតផូរផង - ឈាន​ទៅពិភពលោក"។ នៅក្នុងផ្នែកទីមួយ ទស្សនិកជនបានរីករាយនឹងការសម្តែងដែលបង្ហាញពីអត្តសញ្ញាណវប្បធម៌ដ៏សម្បូរបែបនៃតំបន់ផ្សេងៗ ដូចជាការច្រៀងថែន របាំ​តាក់ស៊ីញ ចម្រៀង Xoan និង​ចម្រៀងប្រជាប្រិយ Quan Ho បាក់និញ... ។ ផ្នែកទីពីរបានពង្រីកលំហសម្រាប់ការផ្លាស់ប្តូរវប្បធម៌អន្តរជាតិជាមួយនឹងលក្ខណៈ​វិសេសវិសាលនៅក្នុងសិល្បៈពិសាតតែ តាមរចនាបថនៃប្រទេសជប៉ុន ចិន និងកូរ៉េខាងត្បូង​។

តាមរយៈមហោស្រពតែអន្តរជាតិថៃង្វៀន ឆ្នាំ២០២៦ ខេត្តថៃង្វៀនបន្តផ្សព្វផ្សាយម៉ាក់យីហោតែរបស់ខ្លួន ដែលផ្សារ​ភ្ជាប់ទៅនឹងវប្បធម៌ ប្រជាជន និងអត្តសញ្ញាណក្នុងស្រុក ដោយរួមចំណែកដល់ការពង្រីកឱកាសសហប្រតិបត្តិការ និងនាំយក​ម៉ាក់យីហោតែថៃង្វៀន​ឈាន​​ឆ្ងាយ ទៅកាន់ទីផ្សារក្នុងស្រុក និងអន្តរជាតិ៕​

តាម​ vovworld.vn/km-KH/

វៀតណាម-EU កសាងអនាគតនៃ​សេដ្ឋកិច្ចបៃតង និងខ្សែសង្វាក់តម្លៃថ្មី

វៀតណាម-EU កសាងអនាគតនៃ​សេដ្ឋកិច្ចបៃតង និងខ្សែសង្វាក់តម្លៃថ្មី

នា​រសៀលថ្ងៃទី៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម សម្របសម្រួលជាមួយបេសកកម្មសហភាពអឺរ៉ុប (EU) ប្រចាំនៅវៀតណាម ក្រុមប្រឹក្សាពាណិជ្ជកម្មសហភាពអឺរ៉ុប-អាស៊ាន (EU-ABC) និងសភាពាណិជ្ជកម្មអឺរ៉ុប (EuroCham) បានរៀបចំវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មវៀតណាម-សហភាពអឺរ៉ុប ឆ្នាំ២០២៦ ក្រោមប្រធានបទ “កសាងអនាគតសេដ្ឋកិច្ចបៃតង និងខ្សែសង្វាក់តម្លៃថ្មី”។

Top