• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថែរក្សានិងលើកកម្ពស់ទំនាក់ទំនងពិសេសរវាងឡាវនិងវៀតណាម

កាសែត Pasaxon (ការសែតប្រជាជន) របស់ឡាវក៏បានសង្កត់ធ្ងន់ថាដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាមរបស់អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ និងភរិយានៅពេលនេះ គឺជាព្រឹត្តិការណ៍សំខាន់មួយក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

អគ្គលេខាបក្ស លោក Nguyen Phu Trong ជួបពិភាក្សាការងារជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith នៅព្រឹកថ្ងៃទី ២៨ ខែមិថុនា (រូបថត៖ TTXVN)


ប្រព័ន្ធផ្សព្វផ្សាយឡាវនៅថ្ងៃទី ២៨ ខែមិថុនា បានចុះផ្សាយដំណាលគ្នានូវព័ត៌មានស្តីពីដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅប្រទេស វៀតណាមរបស់អគ្គលេខាបក្ស ប្រធានរដ្ឋឡាវលោក Thongloun Sisoulith ដោយសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះបានបញ្ជាក់ជាថ្មីនូវគោលជំហរយ៉ាងខ្ជាប់ខ្ជួនរបស់បក្ស រដ្ឋនិងប្រជាជនឡាវក្នុងការអភិរក្សនិងលើកកម្ពស់ទំនាក់ទំនងប្រពៃណីដ៏រឹងមាំរវាងឡាវ - វៀតណាមនិងវៀតណាម - ឡាវ។

កាសែត PathetLao  របស់ទីភ្នាក់ងារសារព័ត៌មានឡាវបានសង្កត់ធ្ងន់ថា៖ ដំណើរទស្សនកិច្ចមកកាន់ប្រទេសវៀតណាមរបស់អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ Thongloun Sisoulith និងភរិយា តបតាមការអញ្ជើញរបស់អគ្គលេខានៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្ត វៀតណាម លោក Nguyen Phu Trong និងភរិយា;  ប្រធានរដ្ឋ លោក Nguyen Xuan Phuc និងភរិយា បានរួមវិភាគទានក្នុងការជំរុញចំណងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ រដ្ឋទាំងពីរនិងប្រជាជន វៀតណាមនិងឡាវ ដែលត្រូវបានកសាងនិងពូនជ្រុំដោយលោកប្រធានហូជីមិញ លោកប្រធាន Kaysone Phomvihane និងលោកប្រធាន Suphanouvong។ ដំណើរទស្សនកិច្ចនេះបានបញ្ជាក់ជាថ្មីម្តងទៀតថា ទោះបីស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ ក្នុងតំបន់និងពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើនក៏ដោយ ប៉ុន្តែប្រទេសទាំងពីរនៅតែបន្តការពារ ពូនជ្រុំ និងលើកកម្ពស់ចំណងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេ ឡាវ - វៀតណាម វៀតណាម - ឡាវ។

ជាមួយគ្នានេះកាសែត Pasaxon (ការសែតប្រជាជន) របស់ឡាវក៏បានសង្កត់ធ្ងន់ថាដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាមរបស់អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ និងភរិយានៅពេលនេះ គឺជាព្រឹត្តិការណ៍សំខាន់មួយក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ចំណងមិត្តភាព សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីររដ្ឋនិងប្រជាជននៃប្រទេសទាំងពីរកាន់តែស៊ីជម្រៅ កាន់តែមានប្រសិទ្ធិភាពនិងមានផ្លែផ្កា៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រីអញ្ជើញធ្វើជាប្រធានសន្និសីទស្តីពីការរៀបចំផែនការសម្រាប់តំបន់ដីសណ្តទន្លេក្រហម

លោកនាយករដ្ឋមន្ត្រីអញ្ជើញធ្វើជាប្រធានសន្និសីទស្តីពីការរៀបចំផែនការសម្រាប់តំបន់ដីសណ្តទន្លេក្រហម

នារសៀលថ្ងៃទី ៧ ធ្នូ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ប្រធានក្រុមប្រឹក្សាសម្របសម្រួលតំបន់ដីសណ្ដទន្លេក្រហម បានអញ្ជើញជាអធិបតីក្នុងសន្និសីទលើកទី ២ ក្រោមប្រធានបទ ផែនការតំបន់សម្រាប់ដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០។

Top