• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ត្រៀមវិធានការដោយម្ចាស់ការដើម្បីឆ្លើយតបនឹងការប្រកាសពន្ធរបស់សហរដ្ឋអាមេរិក

បន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសពន្ធថ្មីលើទំនិញវៀតណាមមួយចំនួនដែលនាំចូលទៅក្នុងប្រទេសនោះ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានផ្តល់អនុសាសន៍ឱ្យមានការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងក្រសួង វិស័យ និងធុរកិច្ច ដើម្បីអនុវត្តដំណោះស្រាយដែលបានដាក់ចេញប្រកបដោយប្រសិទ្ធភាព សំដៅសម្រេចបាននូវគោលដៅកំណើនការនាំចេញ ១២% ស្មើនឹងប្រហែល ៤៥០ ពាន់លានដុល្លារនៅឆ្នាំនេះ។
ដេរទំនិញសម្រាប់នាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និង EU នៅក្រុមហ៊ុនកាត់ដេរមួយនៅខេត្ត  Thai Binh (រូបថត៖ TTXVN)

ការនាំចេញរបស់វៀតណាមទៅសហរដ្ឋអាមេរិកបានស្រូបយកចំនួន៣០%នៃការនាំចេញសរុបរបស់ វៀតណាម។ នាបច្ចុប្បន្ន វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ចំនួន ១៧ ជាមួយប្រទេស និងដែនដីជាង ៦០ និងយន្តការសហប្រតិបត្តិការទ្វេភាគីចំនួន ៧០។ ប្រសិនបើអាជីវកម្មធ្វើពិពិធកម្មទីផ្សារនាំចេញ នឹងមានឱកាសជាច្រើនក្នុងការទាញយកទីផ្សារដែលនៅសេសសល់ ៨៧% របស់ពិភពលោក សំដៅជម្នះរាល់ការលំបាកដែលបណ្តាលមកពីការយកពន្ធខ្ពស់នៅលើទីផ្សារសហ រដ្ឋអាមេរិក។

លោក Ta Hoang Linh ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារបរទេស ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានឲ្យដឹងថា៖ “ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបើកផ្លូវនាំចេញទៅកាន់ទីផ្សារថ្មីដែលមានសក្កានុពលច្រើន។ នាពេលខាងមុខ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនឹងបន្តជំរុញការចរចាលើកិច្ចព្រមព្រៀង FTA ជាមួយទីផ្សារថ្មីនៅមជ្ឈិមបូព៌ា អាមេរិកឡាទីន អាស៊ីកណ្តាល និងទីផ្សារដែលកំពុងរីកចម្រើនផ្សេងទៀត។ យើងក៏នឹងពង្រឹងការលើកកម្ពស់ពាណិជ្ជកម្ម និងកែលម្អហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដើម្បីកាត់បន្ថយថ្លៃដឹកជញ្ជូន និងលើកកម្ពស់ការប្រកួតប្រជែងទំនិញវៀតណាម។ ក្រសួងឧស្សាហ៍កម្ម និងពាណិជ្ជកម្មក៏ឆ្ពោះទៅពង្រីកប្រព័ន្ធការិយាល័យពាណិជ្ជ កម្មវៀតណាមនៅក្រៅប្រទេស ដើម្បីជួយឱ្យអាជីវកម្មកាន់តែប្រសើរឡើងក្នុងការតភ្ជាប់ពាណិជ្ជកម្ម និងការជំរុញការនាំចេញ”។

ក្នុងរយៈពេលវែង វៀតណាមនឹងត្រូវរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ ធ្វើពិពិធកម្មផលិតផល និងធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ ដើម្បីសម្រេចបាននូវកំណើន និងគោលដៅនាំចេញតាមការគ្រោងទុក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

គ្រូពេទ្យវៀតណាមពិនិត្យជំងឺដោយឥតគិតថ្លៃដល់ប្រជាជនក្រីក្រនៅកម្ពុជា

គ្រូពេទ្យវៀតណាមពិនិត្យជំងឺដោយឥតគិតថ្លៃដល់ប្រជាជនក្រីក្រនៅកម្ពុជា

នៅព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា នៅសាលាបឋមសិក្សាមិត្តភាពខ្មែរ-វៀតណាមតឹងតៀន នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា កម្មវិធីពិនិត្យជំងឺដោយឥតគិតថ្លៃ ផ្ដល់យោបល់អំពីការថែទាំសុខភាព ចែកថ្នាំពេទ្យ និងជូនអំណោយដល់ប្រជាជនក្រីក្រនៅក្នុងរាជធានីបានប្រព្រឹត្តទៅ។

Top