• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ត្រូវពិនិត្យយ៉ាងម៉ឺងម៉ាត់ដោយមិនរំលងចោលមុខសញ្ញាណាមួយដែលពាក់ព័ន្ធនឹងជំងឺកូវីដ១៩នៅទីក្រុង Da Nang


 លោកសាស្ត្រាចារ្យ បណ្ឌិត Nguyen Thanh Long រដ្ឋមន្រ្តីស្តីទីក្រសួងសុខាភិបាល វៀតណាម (រូបថត៖ TTXVN) 
 

នាថ្ងៃ​ទី ១ ខែសីហា  ឆ្នាំ២០២០ ក្រសួងសុខាភិបាលវៀតណាម បានរៀបចំសន្និសីទតាមប្រព័ន្ធអនឡាញ ដើម្បី​លើក​កំពស់សមត្ថភាពជំនាញវិជ្ជាជីវៈសម្រាប់មណ្ឌល ពិនិត្យនិងព្យាបាលជំងឺក្នុងការងារទទួល ការគ្រប់គ្រង និង​ព្យាបាល អ្នកជម្ងឺដែលមានឆ្លងជំងឺកូវីដ១៩ នៅទីតាំងជាង ៧០០ កន្លែង នៅតាមខេត្ត/ក្រុង/ស្រុកចំនួន ៦៣ នៅទូទាំងប្រទេស។
 
ថ្លែង​ក្នុងពិធិបើកសន្និសីទ លោកសាស្ត្រាចារ្យ បណ្ឌិត Nguyen Thanh Long រដ្ឋមន្រ្តីស្តីទីក្រសួងសុខាភិបាល វៀត​ណាម​បានមានប្រសាសន៍ថា ក្រសួងសុខាភិបាលវាយតម្លៃស្ថានភាពជំងឺរាតត្បាត COVID-១៩ លើកនេះ​គឺស្មុគ​ស្មាញ​ជាង​មុននេះ ហើយត្រូវតែឆ្លើយតបយ៉ាងឆាប់រហ័សនិងជាបន្ទាន់ថែមទៀតផងដែរ។ ក្រសួង​សុខាភិបាល​ក៏បាន​កំណត់មានមុខសញ្ញាមួយចំនួនបានឆ្លងជំងឺរាត្បាតកូវីដ១៩នៅក្នុងសហគមន៍ ព្រម​ទាំង​បាន​វិភាគ​សំណាក​និង កត្តាដែលទាក់ទងនានា ប៉ុន្តែមិនទាន់រកឃើញបាននូវ​ទំនាក់ទំនង​រវាងករណី​នានា​នៅក្នុង​សហគមន៍​និងអ្នកដែលស្នាក់នៅក្នុងមន្ទីរពេទ្យនៅទីក្រុងដាណាងនៅឡើយ។ ជាមួយនឹង​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​បង្ការ​និង​ទប់ស្កាត់ជំងឺរាតត្បាតឲ្យបានដាច់ខាត និងកត់បន្ថយករណីស្លាប់ដោយសារជំងឺនេះនៅទីក្រុង Da Nang ក្រសួង​សុខាភិបាល​បានចាត់​វិធានការយ៉ាង​ម៉ឺងម៉ាត់ ដោយ​បង្កើតអង្គភាព​យាមជា​ប្រចាំពិ​សេស​របស់​ក្រសួង​នៅទីក្រុង Da Nang ដើម្បីដឹកនាំការងារត្រួតពិនិត្យ និងស៊ើប​អង្កេត​ការ​ធ្វើចត្តាឡីស័ក​ជំងឺនេះ​តែម្តង​។
​ 
ទន្ទឹមនឹងនេះក្រសួងសុខាភិបាលបានឲ្យដឹងថាស្ថានភាពនៃការផ្ទុះជំងឺកូវីដ១៩ នៅទីក្រុង Da Nang មាន​ភាព​ស្មុគស្មាញ​ណាស់ ហេតុដូច្នេះចាំបាច់ត្រូវតែស្នើឲ្យ មូលដ្ឋាននានា រៀបចំបញ្ជី ត្រួតពិនិត្យ​និង​តាមដាន​មុខសញ្ញា​ទាំងនេះព្រម​ទាំង ផ្ញើសារនិងណែនាំប្រជាជនទាំងនេះ ត្រូវពិនិត្យសុខភាព​និងទាក់ទងទៅកាន់មណ្ឌលសុ​ខភាពមូលដ្ឋាន​ ដើម្បីទទួលបានការផ្តល់យោបល់ប្រឹក្សា និងធ្វើតេស្តបើរក​ឃើញថាឆ្លងជំងឺកូវីដ១៩ ក្នុងករណី​ចាំបាច់​ផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ត្រូវការយន្តការបន្ថែមទៀតដើម្បីលើកទឹកចិត្តសហគ្រាសឯកជនក្នុងការវិនិយោគនិងអភិវឌ្ឍ

ត្រូវការយន្តការបន្ថែមទៀតដើម្បីលើកទឹកចិត្តសហគ្រាសឯកជនក្នុងការវិនិយោគនិងអភិវឌ្ឍ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៧ នាព្រឹកថ្ងៃទី២៩ ឧសភា នៅវិមានរដ្ឋសភា រដ្ឋសភាវៀតណាមបានពិភាក្សា អំពីការវាយតម្លៃបំពេញបន្ថែមលើលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងថវិការដ្ឋឆ្នាំ២០២៣; ស្ថានភាព អនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងថវិការដ្ឋក្នុងប៉ុន្មានខែដំបូងនៃឆ្នាំ២០២៤។

Top