• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

តំបន់នានាទូទាំងប្រទេសពង្រឹងវិធានការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩

ចំពោះមុខស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ កាន់ តែមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញនោះ  តំបន់នានានៅទូទាំងប្រទេសវៀតណាមបានពង្រឹងវិធានការយ៉ាងខ្លាំងដើម្បីបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត។

តំបន់នានាទូទាំងប្រទេសពង្រឹងវិធានការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩



នាថ្ងៃទី ២២ សីហា គណៈកម្មាធិការដឹកនាំការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ នៃទីក្រុងហាណូយ បានជួបធ្វើការជាមួយថ្នាក់ដឹកនាំមន្ទីរពេទ្យ មណ្ឌលសុខភាពក្នុងតំបន់ ដើម្បីពិភាក្សាអំពីវិធានការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត។ គណៈកម្មាធិការដឹកនាំបានបញ្ជាណែនាំឲ្យមន្ទីរពេទ្យនិងមណ្ឌលសុខភាពនានាបន្តពង្រឹងនិងរឹតបន្តឹងវិធានការត្រួតពិនិត្យនិងទប់ស្កាត់ការឆ្លងរាលដាលជំងឺរាតត្បាត ជាពិសេសនៅតាមមូលដ្ឋាននិងមន្ទីរពេទ្យ ដែលត្រូវវាយតម្លៃថា មានសុវត្ថិភាពទាប។ ជាពិសេស មន្ទីរសុខាភិបាលទីក្រុងហាណូយ បានសម្រេចចិត្តផ្អាកប្រតិបត្តិការនៅមន្ទីរពេទ្យឯកជនចំនួន ៣ កន្លែងដែលមិនធានានូវលក្ខណៈវិនិច្ឆ័យសុវត្ថិភាពសម្រាប់ការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩។

នៅខេត្ត Ninh Binh ក្រុមអធិការកិច្ចនៃមន្ទីរសុខាភិបាលខេត្ត Ninh Binh បានអនុវត្តន៍ការពិនិត្យលើមណ្ឌលសុខភាពជាង ១០ កន្លែង អំពីការបងា្ករនិងទប់ស្កាត់ការឆ្លងរាលដាលកូវីដ ១៩។ លទ្ធផលគឺអង្គភាពមូលដ្ឋានសុខាភិបាលទាំងអស់ សុទ្ធតែទទួលបានពិន្ទុសុវត្ថិភាពស្របតាមលក្ខណៈវិនិច្ឆ័យរបស់ក្រសួងសុខាភិបាលដែរ។

នៅទីក្រុង Da Nang ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៥ ខែសីហា មណ្ឌលសុខភាព បានយកវត្ថុសំណាករបស់ជនបរទេសដែលកំពុងរស់នៅក្នុងតំបន់នេះ ដើម្បីពិនិត្យនិងស្វែងរកអ្នកផ្ទុះជំងឺកូវីដ ១៩ នៅក្នុងសហគមន៍។

នៅទីក្រុងហូជីមិញ មន្ទីរការងារ យុទ្ធជនពិការនិងសង្គមកិច្ចទីក្រុងហូជីមិញ បានចេញផ្សាយនូវឯកសារ ដោយផ្តោតសំខាន់លើការគ្រប់គ្រងប្រជាជនដែលរស់នៅតាមទីសាធារណៈដែលគ្មានកន្លែងស្នាក់នៅមានស្ថេរភាព សម្រាប់ការអនុវត្តប្រកបដោយប្រសិទ្ធភាពការងារបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ការបន្តសកម្មភាពរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃទី ២៥ កក្កដា នៅមជ្ឈមណ្ឌលសន្និបាតជាតិក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ បានប្រព្រឹត្តិទៅសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៧ ក្រោមប្រធានបទ “អាស៊ាន៖ ជំរុញការចងសម្ព័ន្ធ និងភាពខ្លួនទីពឹងខ្លួន”។

Top