• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

តុលាការកំពូលបារាំងបានផ្ទេរសំណុំរឿងជាតិគីមីពុលពណ៌លឿងទុំ ទៅកាន់សវនាការកម្រិតខ្ពស់បំផុត

នាថ្ងៃទី ៨ ខែកក្កដា តុលាការកំពូលបារាំងបានសម្រេចផ្ទេរសំណុំរឿងដែលលោកស្រី Tran To Nga បានប្តឹងប្រឆាំងនឹងសាជីវកម្មគីមីអាមេរិកដែលធ្លាប់ផលិតជាតិគីមីពណ៌លឿងទុំទៅកាន់សវនាការពេញអង្គ (Full Court) ដើម្បីធ្វើការពិចារណា។

លោកស្រី Tran To Nga (កណ្តាល រាប់ពីខាងឆ្វេង) និងអ្នកគាំទ្រចំពោះករណីបណ្ដឹងទាក់ទងនឹងជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីន។ រូបថត៖ VNA។

នេះគឺជាសវនាការកម្រិតខ្ពស់បំផុតនៃតុលាការកំពូល ដែលកោះប្រជុំសម្រាប់តែសំណុំរឿង ដែលដាក់ចេញបញ្ហាផ្លូវច្បាប់ដោយមានអត្ថន័យជាគោលការណ៍ ឬតម្រូវឱ្យមានការអនុវត្តច្បាប់ដោយឯកភាព។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពីការពិនិត្យបណ្តឹងឧទ្ធរណ៍របស់លោកស្រី Tran To Nga នៅថ្ងៃទី ១៦ ខែមិថុនា។

ពីមុន តុលាការ Evry ក្នុងឆ្នាំ ២០២១ និងតុលាការឧទ្ធរណ៍ក្រុងប៉ារីសក្នុងឆ្នាំ ២០២៤ សុទ្ធតែបានបដិសេធពាក្យបណ្តឹង ដោយហេតុផលថា ក្រុមហ៊ុនដែលត្រូវប្តឹងមានអភ័យឯកសិទ្ធិពីយុត្តាធិការ ពីព្រោះពួកគេបានធ្វើសកម្មភាពតាមសំណូមពររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងអំឡុងសង្គ្រាមវៀតណាម។ នៅក្នុងសវនាការ តំណាងរដ្ឋអាជ្ញាចំណុះតុលាការ បានស្នើឱ្យលុបចោលសាលក្រមរបស់តុលាការឧទ្ធរណ៍ក្រុងប៉ារីស តាមនោះអនុញ្ញាតឱ្យតុលាការពិចារណាលើការទាមទារដាក់ពាក្យបណ្ដឹងរបស់លោកស្រី Tran To Nga។ យោងតាមតំណាងរដ្ឋអាជ្ញា អាជីវកម្មនានាមិនធ្វើសកម្មភាពក្នុងនាមរដ្ឋាភិបាលសហរដ្ឋអាមេរិកទេ ប៉ុន្តែគ្រាន់តែដើម្បីផលប្រយោជន៍របស់អតិថិជនប៉ុណ្ណោះ ដូច្នេះហើយមិនមានសិទ្ធិទទួលបានអភ័យឯកសិទ្ធិពីយុត្តាធិការនោះទេ។

លោកមេធាវី Bertrand Repolt ដែលជាមេធាវីម្នាក់ក្នុងចំណោមមេធាវីពីរនាក់ដែលការពារក្តីឱ្យលោកស្រី Tran To Nga បានចាត់ទុកថា ការសម្រេចចិត្តនេះបង្ហាញថា តុលាការកំពូល បានវាយតម្លៃករណីនេះ ជាសំណុំរឿងដោយមានអត្ថន័យជាគោលការណ៍ ជាពិសេសទាក់ទងនឹងបញ្ហាអភ័យឯកសិទ្ធិពីយុត្តាធិការ។ ទោះជាយ៉ាងណាក៏ដោយ ការផ្ទេរសំណុំរឿងទៅសវនាការពេញអង្គ ក៏មានន័យថា ដំណើរការបណ្ដឹង នឹងត្រូវពន្យារពេលបន្ថែមពី ៦-១២ ខែទៀត៕

តាម​ vovworld.vn/km-KH

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ រួមបញ្ចូលកម្មវិធីគោលដៅជាតិតាមទិសដៅជាក់ស្ដែង

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ រួមបញ្ចូលកម្មវិធីគោលដៅជាតិតាមទិសដៅជាក់ស្ដែង

ត្រូវតែផ្ដោតសំខាន់លើការរៀបចំការអនុវត្តកម្មវិធីគោលដៅជាតិទាំងបួនឲ្យបានប្ដូរផ្ដាច់ ជាក់ស្ដែង និងមានប្រសិទ្ធភាពជាងមុន។

Top