• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្មវិធីជួប​ប្រាស្រ័យមិត្តភាពការពារ​ជាតិ​ព្រំដែនវៀតណាម-ឡាវលើកទី ៣

បន្ទាប់ពីប្រព្រឹត្តទៅប្រកប​ដោយ​ជោគជ័យចំនួន​ពីរលើកក្នុងឆ្នាំ ២០២១ និង ២០២៤ កម្មវិធីជួបប្រាស្រ័យមិត្តភាពការពារជាតិ​ព្រំដែនវៀតណាម-ឡាវបានក្លាយជាចំណុចលេចធ្លោមួយក្នុងកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរ។

ឧត្តមសេនីយ៍ឯក Khamliang Outhakaysone ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ ជាមួយនាយ​ឧត្តមសេនីយ៍ ផាន់ វ៉ាន់យ៉ាង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារ​ប្រទេសវៀតណាម និងគណៈប្រតិភូវៀតណាម។ រូបថត៖ VNA
នា​ព្រឹកថ្ងៃទី ៩ ខែកក្កដា នៅច្រកទ្វារព្រំដែនណាំអុន(NamOn​) នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឧត្តមសេនីយ៍ឯក Khamliang Outhakaysone សមាជិកការិយាល័យនយោបាយនៃបក្ស​ប្រជាជន​​បដិវត្តន៍ឡាវ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ បានធ្វើជាអធិបតីក្នុងពិធីស្វាគមន៍នាយ​ឧត្តមសេនីយ៍ ផាន់ វ៉ាន់យ៉ាង សមាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារ​ប្រទេសវៀតណាម និងគណៈប្រតិភូវៀតណាមទៅកាន់ខេត្ត Bolikhamsai ដើម្បីចូលរួមក្នុងសកម្មភាពនានាក្នុងក្របខ័ណ្ឌនៃកម្មវិធីជួបប្រាស្រ័យ​ការពារជាតិ​ព្រំដែនវៀតណាម-ឡាវលើកទី ៣ (ថ្ងៃទី ៩-១០ ខែកក្កដា)។
នាយឧត្តមសេនីយ៍ ផាន់ វ៉ាន់ យ៉ាង អនុវត្តពិធីលាបពណ៌ក្រហមលើបង្គោលព្រំដែនលេខ ៤៦០។ (រូបថត៖ VNA)

ក្នុងក្របខ័ណ្ឌនៃកម្មវិធីជួប​ប្រាស្រ័យនៅប្រទេសឡាវ ឧបនាយករដ្ឋមន្ត្រី ​និងជារដ្ឋមន្ត្រីក្រសួងការពារជាតិទាំងពីរ​រូប​ បានធ្វើពិធីស្វាគមន៍ លាបពណ៌ក្រហម​លើ​បង្គោលព្រំដែនលេខ ៤៦០ និងដាំដើមឈើមិត្តភាព។ បន្ទាប់នោះ គណៈប្រតិភូនៃប្រទេសទាំងពីរ​បានចូលរួម៖ ពិធីបើកការដ្ឋានសាងសង់ស្ថានីយ៍សម្របសម្រួល​ការងារ កងវរសេនាធំការពារព្រំដែនលេខ ២៥២ (បញ្ជាការដ្ឋានយោធាខេត្ត Bolikhamsai​) ដោយ​ក្រសួងការពារប្រទេសវៀតណាម​ឧបត្ថម្ភ​ថវិកា សួរសុខទុក្ខ ជូន​អំណោយ​និង​​អាហារូបករណ៍​ដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាមួយក្នុងស្រុក Xaychamphone ខេត្ត Bolikhamsai​ (ឡាវ); និងទស្សនាសកម្មភាពពិនិត្យសុខភាព ព្យាបាល និងចែកថ្នាំដោយឥតគិតថ្លៃ ក៏ដូចជាការផ្តល់គោពូជដល់គ្រួសារដែលមានស្ថានភាពលំបាក់នៅតំបន់ព្រំដែនឡាវ។ សកម្មភាពផ្តោតលើប្រជាជននៅតំបន់ព្រំដែន​គឺជាចំណុចលេចធ្លោមួយនៃកម្មវិធី​ជួប​ប្រាស្រ័យ។ ឧត្តមសេនីយ៍ត្រី Nguyen Xuan Toan ប្រធានស្នងការនយោបាយនៃកងការពារព្រំដែនវៀតណាម បានថ្លែងថា៖ «ជាចំណុចភ្លឺមួយនៅក្នុងទំនាក់ទំនង​ការទូតការពារជាតិ កម្មវិធី "ជួប​ប្រាស្រ័យមិត្តភាពការពារជាតិ​ព្រំដែនវៀតណាម-ឡាវ" រួមចំណែកដល់ការលើកកម្ពស់​យន្តការសហប្រតិបត្តិការជាក់ស្តែង បង្កើនប្រសិទ្ធភាពនៃភារកិច្ចការពារជាតិ និងកសាងជីវភាពរស់នៅប្រកប​ដោយ​វិបុល​ភាពសម្រាប់ប្រជាជននៅព្រំដែន​ទាំង​សងខាង។ ក្នុងក្របខ័ណ្ឌនៃជំនួប​ប្រាស្រ័យលើកទី ៣​ សកម្មភាពដ៏មានអត្ថន័យជាច្រើនត្រូវបានអនុវត្ត ដោយមានក្តីសង្ឃឹមថា ជំនួប​ប្រាស្រ័យនេះនឹងក្លាយជាទិវាបុណ្យស​ម្រាប់យោធានិងប្រជាជននៅតំបន់ព្រំដែនយ៉ាងពិតប្រាកដ ដោយលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជននៅតាម​បណ្តោយ​ព្រំដែន​ទាំង​សងខាង វៀតណាម-ឡាវ»​។

បន្ទាប់ពីប្រព្រឹត្តទៅប្រកប​ដោយ​ជោគជ័យចំនួន​ពីរលើកក្នុងឆ្នាំ ២០២១ និង ២០២៤ កម្មវិធីជួបប្រាស្រ័យមិត្តភាពការពារជាតិ​ព្រំដែនវៀតណាម-ឡាវបានក្លាយជាចំណុចលេចធ្លោមួយក្នុងកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរ។ ជំនួប​ប្រាស្រ័យនេះមាន​អត្ថន័យ​កាន់​តែខ្លាំង នៅពេល​ដែលបានប្រព្រឹត្តទៅក្នុង​ឱកាស​ដែល​ប្រទេសទាំងពីរកំពុង​រំលឹកខួបលើកទី ៤៩ឆ្នាំ ទិវាចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការវៀតណាម-ឡាវ (១៨ កក្កដា ១៩៧៧ - ១៨ កក្កដា ២០២៦៕

តាម​ vovworld.vn/km-KH/

តុលាការកំពូលបារាំងបានផ្ទេរសំណុំរឿងជាតិគីមីពុលពណ៌លឿងទុំ ទៅកាន់សវនាការកម្រិតខ្ពស់បំផុត

តុលាការកំពូលបារាំងបានផ្ទេរសំណុំរឿងជាតិគីមីពុលពណ៌លឿងទុំ ទៅកាន់សវនាការកម្រិតខ្ពស់បំផុត

នាថ្ងៃទី ៨ ខែកក្កដា តុលាការកំពូលបារាំងបានសម្រេចផ្ទេរសំណុំរឿងដែលលោកស្រី Tran To Nga បានប្តឹងប្រឆាំងនឹងសាជីវកម្មគីមីអាមេរិកដែលធ្លាប់ផលិតជាតិគីមីពណ៌លឿងទុំទៅកាន់សវនាការពេញអង្គ (Full Court) ដើម្បីធ្វើការពិចារណា។

Top