ព័ត៌មាន អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម៖ ទីក្រុងហាណូយត្រូវតែសម្រេចបានកំណើនលឿនជាងមុន និងមានគុណភាពខ្ពស់ជាងមុន 09/07/2026 នៅក្នុងជំនួបធ្វើការ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានឲ្យដឹងថា ទីក្រុងត្រូវផ្តោតលើភារកិច្ចសំខាន់ៗក្នុងរយៈពេល៦ខែចុងឆ្នាំ ដោយខិតខំសម្រេចបានកំណើនពីរខ្ទង់ ប៉ុន្តែមិនលះបង់បរិស្ថាន សុខុមាលភាពសង្គម និងគុណភាពជីវភាពនោះឡើយ។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ថ្លែងនៅក្នុងជំនួបធ្វើការ។ រូបថត៖ VNAនារសៀលថ្ងៃទី ៨ ខែកក្កដា នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានដឹកនាំជំនួបធ្វើការជាមួយគណៈកម្មាធិការបក្សទីក្រុងហាណូយ ស្តីពីស្ថានភាពនៃការអនុវត្តភារកិច្ចក្នុងរយៈពេល៦ខែដើមឆ្នាំ; ភារកិច្ច និងដំណោះស្រាយដើម្បីធានាការអនុវត្តភារកិច្ចនៃឆ្នាំ២០២៦; ការអនុវត្តសេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយ ស្តីពីការកសាង និងអភិវឌ្ឍទីក្រុងហាណូយក្នុងយុគសម័យថ្មី។នៅក្នុងជំនួបធ្វើការ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានឲ្យដឹងថា ទីក្រុងត្រូវផ្តោតលើភារកិច្ចសំខាន់ៗក្នុងរយៈពេល៦ខែចុងឆ្នាំ ដោយខិតខំសម្រេចបានកំណើនពីរខ្ទង់ ប៉ុន្តែមិនលះបង់បរិស្ថាន សុខុមាលភាពសង្គម និងគុណភាពជីវភាពនោះឡើយ។“កំណើនពីរខ្ទង់គឺជាភារកិច្ចនយោបាយដ៏សំខាន់មួយ ប៉ុន្តែយើងមិនគួរប្រដេញតាមកំណើនក្នុងតម្លៃណាមួយឡើយ។ ត្រូវកសាងឡើងវិញនូវសេណារីយ៉ូកំណើនសម្រាប់ផ្នែក វិស័យ មូលដ្ឋាននីមួយ និងគម្រោងធំៗ។ ខ្ញុំស្នើឱ្យទីក្រុងហាណូយធ្វើការពិនិត្យឡើងវិញយ៉ាងជាក់ស្ដែងអំពីធនធានអភិវឌ្ឍន៍របស់ខ្លួន ដោយកំណត់ឱ្យច្បាស់លាស់ថា តើធនធានណាដែលកំពុងដំណើរការ ធនធានណាកំពុងត្រូវបានប្រើប្រាស់ដោយគ្មានប្រសិទ្ធភាព វិស័យណាដែលអាចពន្លឿន និងផលិតផលណាដែលអាចត្រូវបានផ្សព្វផ្សាយបាន គឺត្រូវតែផ្ដោតសំខាន់លើការដោះស្រាយជាបន្ទាន់”។អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានសង្កត់ធ្ងន់ថា ទីក្រុងហាណូយត្រូវតែសម្រេចបានកំណើនលឿនជាងមុន ប៉ុន្តែមានគុណភាពខ្ពស់ជាងមុន; ទំនើបជាងមុន ខណៈពេលដែលរក្សាបាននូវអត្តសញ្ញាណវប្បធម៌របស់ខ្លួន; មានវិបុលភាពជាងមុន ប៉ុន្តែប្រជាពលរដ្ឋទាំងអស់ទទួលបានអត្ថប្រយោជន៍ពីផ្លែផ្កានៃការអភិវឌ្ឍ ព្រមទាំងត្រួសត្រាយផ្លូវក្នុងការបង្កើតគំរូថ្មី និងកម្លាំងចលករថ្មីដែលអាច រីកសាយភាយលើទូទាំងប្រទេស៕ តាម vovworld.vn/km-KH Tags:អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ទីក្រុងហាណូយ ធនធានអភិវឌ្ឍន៍

នៅក្នុងជំនួបធ្វើការ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានឲ្យដឹងថា ទីក្រុងត្រូវផ្តោតលើភារកិច្ចសំខាន់ៗក្នុងរយៈពេល៦ខែចុងឆ្នាំ ដោយខិតខំសម្រេចបានកំណើនពីរខ្ទង់ ប៉ុន្តែមិនលះបង់បរិស្ថាន សុខុមាលភាពសង្គម និងគុណភាពជីវភាពនោះឡើយ។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ថ្លែងនៅក្នុងជំនួបធ្វើការ។ រូបថត៖ VNAនារសៀលថ្ងៃទី ៨ ខែកក្កដា នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានដឹកនាំជំនួបធ្វើការជាមួយគណៈកម្មាធិការបក្សទីក្រុងហាណូយ ស្តីពីស្ថានភាពនៃការអនុវត្តភារកិច្ចក្នុងរយៈពេល៦ខែដើមឆ្នាំ; ភារកិច្ច និងដំណោះស្រាយដើម្បីធានាការអនុវត្តភារកិច្ចនៃឆ្នាំ២០២៦; ការអនុវត្តសេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយ ស្តីពីការកសាង និងអភិវឌ្ឍទីក្រុងហាណូយក្នុងយុគសម័យថ្មី។នៅក្នុងជំនួបធ្វើការ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានឲ្យដឹងថា ទីក្រុងត្រូវផ្តោតលើភារកិច្ចសំខាន់ៗក្នុងរយៈពេល៦ខែចុងឆ្នាំ ដោយខិតខំសម្រេចបានកំណើនពីរខ្ទង់ ប៉ុន្តែមិនលះបង់បរិស្ថាន សុខុមាលភាពសង្គម និងគុណភាពជីវភាពនោះឡើយ។“កំណើនពីរខ្ទង់គឺជាភារកិច្ចនយោបាយដ៏សំខាន់មួយ ប៉ុន្តែយើងមិនគួរប្រដេញតាមកំណើនក្នុងតម្លៃណាមួយឡើយ។ ត្រូវកសាងឡើងវិញនូវសេណារីយ៉ូកំណើនសម្រាប់ផ្នែក វិស័យ មូលដ្ឋាននីមួយ និងគម្រោងធំៗ។ ខ្ញុំស្នើឱ្យទីក្រុងហាណូយធ្វើការពិនិត្យឡើងវិញយ៉ាងជាក់ស្ដែងអំពីធនធានអភិវឌ្ឍន៍របស់ខ្លួន ដោយកំណត់ឱ្យច្បាស់លាស់ថា តើធនធានណាដែលកំពុងដំណើរការ ធនធានណាកំពុងត្រូវបានប្រើប្រាស់ដោយគ្មានប្រសិទ្ធភាព វិស័យណាដែលអាចពន្លឿន និងផលិតផលណាដែលអាចត្រូវបានផ្សព្វផ្សាយបាន គឺត្រូវតែផ្ដោតសំខាន់លើការដោះស្រាយជាបន្ទាន់”។អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានសង្កត់ធ្ងន់ថា ទីក្រុងហាណូយត្រូវតែសម្រេចបានកំណើនលឿនជាងមុន ប៉ុន្តែមានគុណភាពខ្ពស់ជាងមុន; ទំនើបជាងមុន ខណៈពេលដែលរក្សាបាននូវអត្តសញ្ញាណវប្បធម៌របស់ខ្លួន; មានវិបុលភាពជាងមុន ប៉ុន្តែប្រជាពលរដ្ឋទាំងអស់ទទួលបានអត្ថប្រយោជន៍ពីផ្លែផ្កានៃការអភិវឌ្ឍ ព្រមទាំងត្រួសត្រាយផ្លូវក្នុងការបង្កើតគំរូថ្មី និងកម្លាំងចលករថ្មីដែលអាច រីកសាយភាយលើទូទាំងប្រទេស៕
អត្ថបទផ្សេងទៀត ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ និងយុត្តិធម៌ លើកកម្ពស់ទំនាក់ទំនងវៀតណាម-ម៉ាឡេស៊ី08/07/2026ព័ត៌មាននាព្រឹកថ្ងៃទី ៧ ខែកក្កដា នៅអគាររដ្ឋសភា លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានទទួលជួបលោក Tan Sri Mohd Dusuki Mokhtar អគ្គព្រះរាជអាជ្ញាម៉ាឡេស៊ី ដែលកំពុងបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាម។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម៖ ត្រូវតែផ្លាស់ប្តូរពីការផ្ដល់អាទិភាពដល់បរិមាណទៅជាគុណភាពកម្លាំងពលកម្ម08/07/2026ព័ត៌មានវៀតណាមផ្តល់ជំនួយ ៣០០,០០០ ដុល្លារ ដល់ប្រទេសវេណេស៊ុយអេឡាដើម្បីជំនះលើផលវិបាកនៃគ្រោះមហន្តរាយធម្មជាតិ08/07/2026ព័ត៌មានបើកសម័យប្រជុំលើកទី៤ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា08/07/2026ព័ត៌មានអដ្ឋិធាតុយុទ្ធជនពលីជាង ១៣០០នាក់ត្រូវបានស្វែងរក និងប្រមូលផ្តុំ08/07/2026ព័ត៌មានទីក្រុងហាណូយស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិទី ៥ លាន នៅឆ្នាំ ២០២៦08/07/2026ព័ត៌មានវៀតណាមប្រមូលបានចំណូល ៩ ពាន់លានដុល្លារអាមេរិកពីភ្ញៀវទេសចរអន្តរជាតិក្នុងឆមាសទីមួយនៃឆ្នាំ ២០២៦07/07/2026ព័ត៌មាន អត្ថបទផ្សេងទៀត