• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អដ្ឋិធាតុយុទ្ធជន​ពលីជាង ១៣០០នាក់ត្រូវបានស្វែងរក និងប្រមូលផ្តុំ

ក្រោយ​រយៈពេលជាង ១១០ថ្ងៃនៃការអនុវត្ត "យុទ្ធនាការ ៥០០ថ្ងៃទាំងយប់ ជំរុញការស្វែងរក ការប្រមូល និងការកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជន​ពលី" វៀតណាមបានប្រមូលអដ្ឋិធាតុយុទ្ធជន​ពលីជាង ១៣០០នាក់ និងប្រមូលសំណាកពីផ្នូរជាង ៣៥.០០០ផ្នូរ។

យោងតាមរបាយការណ៍ពីការិយាល័យនៃ​គណៈកម្មាធិការដឹកនាំជាតិលេខ ៥១៥ បានឱ្យ​ដឹងថា រហូតមកដល់​ពេលនេះ វៀតណាមបានស្វែងរក និងប្រមូលអដ្ឋិធាតុ​យុទ្ធជន​ពលីជាង ១៣០០នាក់ និងផ្នូរសមុហភាពចំនួន ៣នៅខេត្ត Tuyen Quang។

លោកស្រី ឧបនាយករដ្ឋមន្ត្រី ផាម ធីថាញ់ត្រា និងគណៈប្រតិភូ ក្នុងធ្វើ​ពិធីប្រមូលអដ្ឋិធាតុយុទ្ធជនពលី។ រូបថត៖ VNA

ដើម្បីសម្រេចបាន​គោលដៅស្វែងរក និងប្រមូលអដ្ឋិធាតុ​យុទ្ធជន​ពលីប្រហែល ៧.០០០នាក់ ដោយផ្អែកលើលទ្ធផលនៃការស្ទង់មតិ ការផ្ទៀងផ្ទាត់ព័ត៌មាន និងការសន្និដ្ឋាននៅនឹងកន្លែង ក្រសួងការពារ​ប្រទេសវៀតណាមបានកំណត់គោលដៅស្វែងរក និងប្រមូលជាក់លាក់ទៅកាន់អង្គភាព​នីមួយៗ។

ក្រៅពីការរក្សាប្រតិបត្តិការរបស់ក្រុមស្វែងរកនិងប្រមូលអដ្ឋិធាតុយុទ្ធជន​ពលី​ចំនួន ១៩ក្រុម (៨ ក្រុមនៅប្រទេសឡាវ និង ១១ ក្រុមនៅកម្ពុជា) ក្រសួងការពារប្រទេសបានសម្រេច​ចិត្ត បង្កើតក្រុមស្វែងរក និងប្រមូលអដ្ឋិធាតុជាបណ្តោះអាសន្នថ្មី​ចំនួន ១០ ក្រុមនៅក្នុងប្រទេស; ទន្ទឹមនឹងនោះ ក្រសួងបានបំពេញបន្ថែម​បុគ្គលិក ឧបករណ៍ និងថវិកា ដើម្បីធានាថា ក្រុមទាំងនេះបំពេញភារកិច្ចរបស់ពួកគេ។ ចំនួននៃក្រុមស្វែងរកនិងប្រមូលអដ្ឋិធាតុ​សរុប​នាពេលបច្ចុប្បន្នមានចំនួន ៣១ ក្រុម ដែលមានបុគ្គលិកជាង ១៥០០ នាក់។

យោងតាមទិន្នន័យពីនាយកដ្ឋានគោលនយោបាយសង្គម នៃ​អគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម គិតត្រឹមថ្ងៃទី ៥ ខែកក្កដា កងកម្លាំងបានប្រមូល​សំណាកពីផ្នូរយុទ្ធជន​ពលីជាង ៣៥.០០០ ផ្នូរ ដែលក្នុងនោះជាង ២៥.០០០ ផ្នូរបំពេញលក្ខ័ណ្ឌសម្រាប់ការយកសំណាក៕​

តាម​ vovworld.vn/km-KH

ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ និងយុត្តិធម៌ លើកកម្ពស់ទំនាក់ទំនងវៀតណាម-ម៉ាឡេស៊ី

ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ និងយុត្តិធម៌ លើកកម្ពស់ទំនាក់ទំនងវៀតណាម-ម៉ាឡេស៊ី

នាព្រឹកថ្ងៃទី ៧ ខែកក្កដា នៅអគាររដ្ឋសភា លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានទទួលជួបលោក Tan Sri Mohd Dusuki Mokhtar អគ្គព្រះរាជអាជ្ញាម៉ាឡេស៊ី ដែលកំពុងបំពេញទស្សនកិច្ចការងារនៅប្រទេសវៀត​ណាម​។

Top