• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

តាមដានយ៉ាងដិតដល់ការវិវឌ្ឍនៃជំងឺរាតត្បាតកូវីដ ១៩

លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam (រូបថត៖ VGP)
 

នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ នៅទីស្នាក់ការរដ្ឋាភិបាល លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam ប្រធានគណៈកម្មាធិការជាតិដឹកនាំការបង្ការ និងទប់ស្កាត់ជំងឹរាតត្បាតកូវីដ ១៩ បានដឹកនាំកិច្ចប្រជុំអចិន្រ្តៃយ៍នៃគណៈកម្មាធិការជាតិទទួលបន្ទុកការអនុវត្តបណ្ដាវិធានការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាតក្នុងដំណាក់កាលនា បច្ចុប្បន្ននេះ។ នៅក្នុងកិច្ចប្រជុំនេះ សមាជិកនៃគណៈកម្មាធិ ការដឹកនាំបានចាត់ទុកថា៖ ក្នុងបរិបទដែលជំងឺរាតត្បាតកូវីដ ១៩ មានការវិវឌ្ឍដ៏ស្មុគស្មាញ ហើយប្រទេសជាតិកំពុងត្រៀមរៀបចំបុណ្យតេតប្រពៃណី និងព្រឹត្តិការណ៍សំខាន់ៗជាច្រើន នោះក្រសួង ស្ថាប័ន ខេត្ត ក្រុងនានាចាំបាច់ត្រូវតាមដានការវិវឌ្ឍនៃជំងឺរាតត្បាតកូវីដ ១៩។ អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam បានសង្កត់ធ្ងន់ថា៖ “ចំពោះជើងហោះហើរមកពីបរទេសនោះ លោកនាយករដ្ឋមន្រ្តីបានបញ្ជាណែនាំឲ្យធានាសុវត្ថិ ភាពជូនអ្នកធ្វើដំណើរទាំងអស់។ ដូច្នេះហើយ ស្ថាប័នមានសមត្ថកិច្ចត្រូវពិនិត្យឡើងវិញនូវសមត្ថភាពទទួលមនុស្សនៅតាមមណ្ឌលធ្វើចត្តាឡីស័ក ជាពិសេសក្នុងឱកាសបុណ្យតេតនាពេលខាងមុខផងដែរ”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top