យោងតាមទិន្នន័យបឋមពីនាយកដ្ឋានគយ តម្លៃនាំចូលសរុបចាប់ពីដើមឆ្នាំដល់ថ្ងៃទី ១៥ ខែតុលា សម្រេចបានជិត ៤៦៤ ពាន់លានដុល្លារ កើនឡើងជាង ៩៥ ពាន់លានដុល្លារបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
កុំព្យូទ័រ ផលិតផលអេឡិចត្រូនិក និងគ្រឿងបន្លាស់ជាក្រុមទំនិញនាំចេញឈានមុខគេ ដោយសម្រេចបានជាង ១៣៥ ពាន់លានដុល្លារ ស្មើនឹងជាង ២៩% នៃចំណូលនាំចេញសរុបរបស់ប្រទេសទាំងមូល។ ជាប់ចំណាត់ថ្នាក់ទីពីរគឺក្រុមគ្រឿងចក្រ ឧបករណ៍ និងគ្រឿងម៉េកានិកដែលមានតម្លៃជិត ៥៩ ពាន់លានដុល្លារ កើនឡើង ២៩%។ ការនាំចេញទូរស័ព្ទនិងគ្រឿងបន្លាស់គ្រប់ប្រភេទសម្រេចបានជាង ៥៤ ពាន់លានដុល្លារ កើនឡើងជាង ១៨%។
គួរឱ្យកោតសម្គាល់ថា សហគ្រាសដែលមានទុនវិនិយោគផ្ទាល់ពីបរទេស (FDI) សម្រេចបានចំណូលនាំចេញជាង ៣៧៤ ពាន់លានដុល្លារ ដែលស្មើនឹងជិត ៨១% នៃចំណូលនាំចេញសរុបរបស់ប្រទេសទាំងមូល៕





