• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

តភ្ជាប់ ផ្សព្វផ្សាយនិងលើកកំពស់តម្លៃកសិផលវៀតណាម

ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម AEON MALL Long Bien នៃទីក្រុងហាណូយ បានប្រព្រឹត្តទៅ “ពិព័រណ៌ផ្សព្វផ្សាយពាណិជ្ជកម្មកសិកម្ម ផលិតផល OCOP ឆ្នាំ ២០២៥”។
ស្តង់ចំនួន ៦០ នឹងដាក់លក់ផលិតផលពិសេសជាច្រើនពី ១៧ ខេត្តក្រុង (រូបថត៖ Dinh Trung/VOV)

នេះគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដោយគណៈកម្មាធិការប្រជាជនទីក្រុងហាណូយរៀបចំឡើង ដើម្បីផ្សព្វផ្សាយ តភ្ជាប់ និងលើកកំពស់តម្លៃផលិតផលកសិកម្ម ជាពិសេសផលិតផលដែលបំពេញតាមស្តង់ដារនៃកម្មវិធីឃុំមួយផលិតផលមួយ (OCOP)។

ពិព័រណ៍នេះមានការចូលរួមពីសហគ្រាសជិត ៦០ មកពីខេត្ត ក្រុងចំនួន ១៧ ទូទាំងប្រទេស ដោយមានស្តង់តាំងបង្ហាញ និងផ្សព្វផ្សាយផលិតផលកសិកម្មជិត ១.០០០មុខ និងមុខម្ហូបពិសេសប្រចាំតំបន់ដូចជា៖ ផ្សិតស្មៅដង្កូវ, តែប្រភេទផ្សេងៗ, សំបុកត្រចៀកកាំ, ឈើខ្លឹមខ័ន្ទគ្រឹះស្នា, ទឹកឃ្មុំ, អង្ករពិសេស...។ ផលិតផលដែលចូលរួមក្នុងពិព័រណ៌នេះគឺសុទ្ធតែត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់លើស្តង់ដារ គុណភាព តម្លៃនិងវប្បធម៌ប្រចាំតំបន់នីមួយៗ។ លោក Trinh Mai Khuong តំណាងសហគ្រាសផលិតផលិតផលឈើខ្លឹមច័ន្ទលំដាប់ផ្កាយ ៤ OCOP នៅទីក្រុង Da Nang បានឲ្យដឹងថា៖  “ផលិតផលរបស់យើងគឺល្អ មិនមានជាតិពុល និងត្រូវបានអតិថិជននិយមចូលចិត្តនៅពេលដាក់លក់នៅលើទីផ្សារ។ ពេលចូលរួមក្នុង OCOP គឺលក់ដាច់ជាងមុន ដោយសារអតិថិជនជឿជាក់លើវិញ្ញា បនបត្រ OCOP។ ផលិតផលមិនត្រឹមតែលក់ក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងផ្ញើទៅលក់នៅឯបរទេស”។

ពិព័រណ៍ឆ្នាំនេះមិនត្រឹមតែជាកន្លែងតាំងបង្ហាញផលិតផលកសិកម្ម អាហារកែច្នៃ និងសិប្បកម្មដែលបំពេញតាមស្តង់ដារ OCOP ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាវេទិកាសម្រាប់អាជីវកម្ម និងសហករណ៍ក្នុងការចែករំលែកបទពិសោធន៍ ស្វែងរកឱកាសសហប្រតិបត្តិការ និងពង្រីកទីផ្សារផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមប្រកាន់ខ្ជាប់នូវវិធីសាស្ត្រ យកមនុស្សជាមជ្ឈមណ្ឌល ក្នុងការគ្រប់គ្រងការធ្វើចំណាកស្រុក

វៀតណាមប្រកាន់ខ្ជាប់នូវវិធីសាស្ត្រ "យកមនុស្សជាមជ្ឈមណ្ឌល" ក្នុងការគ្រប់គ្រងការធ្វើចំណាកស្រុក

វេទិកាត្រួត​ពិនិត្យការធ្វើចំណាកស្រុកអន្តរជាតិ (IMRF) លើកទី ២ បានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្នុង​បរិបទដែលការធ្វើចំណាកស្រុកអន្តរជាតិបន្តប្រឈមមុខនឹងបញ្ហា​ប្រឈមដ៏​ស្មុគស្មាញជាច្រើន។ ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមពីប្រទេសជិត ១៣០ រួមជាមួយ​អង្គការអន្តរជាតិ និង​ភាគី​ពាក់ព័ន្ធ​ជាច្រើន​។

Top