• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ដំណើរទស្សនកិច្ចនៅប្រទេសបារាំងរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh រំពឹងថានឹងទទួលបានលទ្ធផលសហប្រតិបត្តិការសំខាន់ៗជាច្រើន

ដំណើរទស្សនកិច្ចនេះនឹងមានកិច្ចព្រមព្រៀងសំខាន់ៗត្រូវបានចុះហត្ថលេខារវាងភាគីទាំងពីរ។
 

ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពវៀតណាមប្រចាំនៅបារាំង លោក Dinh Toan Thang 


ប្រព្រឹត្តទៅបន្ទាប់ពីរយៈពេល ៨ ឆ្នាំនៃការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្របារាំង-វៀតណាមនិងមួយឆ្នាំនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EVFTA ដំណើរទស្សនកិច្ចនៅប្រទេសបារាំង - ដំណើរទស្សនកិច្ចទ្វេភាគីលើកដំបូងរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែវិច្ឆិកា មានសារសំខាន់ពិសេស ដោយរំពឹងថានឹងទទួលបានលទ្ធផលកិច្ចសហប្រតិបត្តិការសំខាន់ៗជាច្រើន ហើយនឹងដាក់មូលដ្ឋានគ្រឹះសម្រាប់កម្មវិធីសហប្រតិបត្តិការនាពេលអនាគតរវាងភាគីទាំងពីរ។ នេះជាការបញ្ជាក់របស់ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពវៀតណាមប្រចាំនៅបារាំង លោក Dinh Toan Thang ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានរបស់វិទ្យុ TNVN។ លោកឯកអគ្គរដ្ឋទូត Dinh Toan Thang បានបញ្ជាក់ថា នេះគឺជាដំណើរទស្សនកិច្ចដ៏សំខាន់មួយ ក្នុងបរិបទបច្ចុប្បន្ននៃប្រទេសទាំងពីរ ពិភពលោក និងតំបន់កំពុងមានការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅ។

“ក្នុងដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh នឹងជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីបារាំងនិងជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់បារាំង សំដៅផ្លាស់ប្តូរវិធានការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ; វិធានការសម្របសម្រួលដើម្បីរួមគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈមសកលទូទៅ; រួមគ្នារក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ និងពិភពលោក។ ដំណើរទស្សនកិច្ចនេះនឹងមានកិច្ចព្រមព្រៀងសំខាន់ៗត្រូវបានចុះហត្ថលេខារវាងភាគីទាំងពីរ”។

លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា ក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី សកម្មភាពលើការគាំទ្រវ៉ាក់សាំងនិងការផ្លាស់ប្តូរបទពិសោធន៍នឹងទទួលបាន នូវលទ្ធផលជាក់លាក់បន្ថែមទៀត។ លោកនាយករដ្ឋមន្ត្រីនឹងទៅទស្សនាកន្លែងស្រាវជ្រាវឱសថនិងវេជ្ជសាស្ត្ររបស់បារាំង ដើម្បីពិភាក្សាឱ្យកាន់តែស៊ីជម្រៅលើទិសដៅកិច្ចសហប្រតិបត្តិការក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺ ទាំងផ្នែកជំងឺកូវីដ-១៩ និងជំងឺផ្សេងៗទៀតអាចនឹងវិវឌ្ឍន៍នៅពេលក្រោយ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

នារសៀលថ្ងៃទី១ ខែកក្កដា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានទទួលជួបឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអេហ្ស៊ីប លោកស្រី Amal Abdel Kader Elmorsi Salama ដែលអញ្ជើញមកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅ វៀតណាម។

Top