• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូងរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue រួមចំណែកពង្រឹងថែមទៀតកិច្ចសហប្រតិបត្តិការទ្វេភាគី

ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាមក្នុងឱកាសនេះ ប្រធានរដ្ឋសភាកូរ៉េខាងត្បូងលោក Park Byeong-seug បានអះអាងថា ដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូងលើកនេះរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue នឹងរួមចំណែកធ្វើឱ្យទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែស៊ីជម្រៅថែមទៀត។
 

ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េខាងត្បួង លោក Park Byeong-seug ផ្តល់បទសម្ភាសន៍ដល់ទីភ្នាក់ងារសារព័ត៌មានវៀតណាមនៅប្រទេសកូរ៉េខាងត្បូង (រូបថត៖ TTXVN)


តបតាមការអញ្ជើញ របស់ប្រធានរដ្ឋសភាកូរ៉េខាងត្បូងលោក Park Byeong-seug ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញដឹកនាំ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមនឹងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី ១២ ខែធ្នូ។ ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន វៀតណាម ក្នុងឱកាសនេះ ប្រធានរដ្ឋសភាកូរ៉េខាងត្បូងលោក Park Byeong-seug បានអះអាងថា ដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូងលើកនេះរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue នឹងរួមចំណែកធ្វើឱ្យទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែស៊ីជម្រៅថែមទៀត។ វៀតណាមជាប្រទេសសំខាន់មួយក្នុងគោលនយោបាយឆ្ពោះទៅទិសខាងត្បូងថ្មីរបស់កូរ៉េខាងត្បូង ហើយវៀតណាមក៏ជាប្រទេសមានសារៈសំខាន់ ក្នុងទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រ។ តាមរយៈដំណើរទស្សនកិច្ចនេះ ក្នុងឱកាសខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំក្រោយ ភាគីទាំងពីរនឹងពិភាក្សាអំពីបញ្ហាលើកកម្ពស់នូវទំនាក់ទំនងទ្វេភាគីពីភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្របច្ចុប្បន្ន ទៅជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ក្រៅពីនោះ ក្នុងដំណើរទស្សនកិច្ចលើកនេះ ភាគីទាំងពីរនឹងពិភាក្សាគ្នាដើម្បីស្វែងរកមធ្យោបាយដោះស្រាយរាល់ឧបសគ្គនានា ដែលរារាំងដល់សកម្មភាពពាណិជ្ជកម្មទំនិញនិងការធ្វើដំណើររវាងប្រទេសទាំងពីរ។ ភាគីទាំងពីរក៏នឹងពិភាក្សាអំពីវឌ្ឍនភាពក្នុងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូររវាងសភាទាំងពីរបន្ទាប់ពីជំនួបរវាងប្រធានរដ្ឋសភានៃប្រទេសទាំងពីរកាលពីឆ្នាំមុន៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

នារសៀលថ្ងៃទី១ ខែកក្កដា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានទទួលជួបឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអេហ្ស៊ីប លោកស្រី Amal Abdel Kader Elmorsi Salama ដែលអញ្ជើញមកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅ វៀតណាម។

Top