• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ដោះស្រាយការលំបាក កែលម្អជីវភាពរស់នៅរបស់ប្រជាជន នាំប្រទេសជាតិអភិវឌ្ឍន៍ប្រកបដោយចីរភាព

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញថ្លែងនៅសន្និសីទ។ (រូបថត៖ TTXVN)
 

នាយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ នៅក្រុមលំនៅដ្ឋានលេខ៨ សង្កាត់ Nguyen Du ខ័ណ្ឌ Hai Ba Trung ទីក្រុងហាណូយ បានប្រព្រឹត្តទៅនូវសន្និសីទ យកមតិយោបល់និងទំនុកចិត្ត របស់អ្នកបោះឆ្នោតនៅទីលំនៅចំពោះបេក្ខជនឈរឈ្មោះជាសមាជិកសភានីតិកាលទី១៥នោះ គឺលោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong។

អញ្ជើញថ្លែងនៅទីនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានអះអាងថា ប្រសិនបើ មានកិត្តិយសបានជាប់ឆ្នោតជាសមាជិកសភានីតិកាលទី១៥ លោកនឹងលើកសំណើរ ជូនរដ្ឋសភានិងស្ថាប័នដឹកនាំនានារបស់បក្ស រដ្ឋ ដើម្បីចេញផ្សាយគោលនយោបាយដ៏ សមស្រប សំដៅដោះស្រាយការលំបាក កែលម្អជីវភាពរស់នៅរបស់ប្រជាជនតាម ជំហាននីមួយៗ ហើយនាំប្រទេសជាតិអភិវឌ្ឍន៍ប្រកបដោយចីរភាពផងដែរ។ លោក អគ្គលេខាបក្ស ប្រធានរដ្ឋអញ្ជើញមានប្រសាសន៍ថា៖ “ទន្ទឹមនឹងរាល់កត្តាអំណោយផល ប្រទេសយើងនៅតែប្រឈមនឹងការលំបាក និងបញ្ហាជាច្រើនដែលពិបាក ទាយទុកជាមុន ដូច្នេះ បក្សទាំងមូល ប្រជាជនទាំងមូល មិនត្រូវធ្វេសប្រហែសនិងអត្តនោម័តបានឡើយ។ ខ្ញុំចាត់ទុកថា ភាពងាយស្រួលធំ បំផុតរបស់ប្រទេសយើង គឺប្រជាជនយើងស្មោះត្រង់ដាច់ខាតចំពោះបក្ស ឧស្សាហ៍ ព្យាយាមធ្វើពលកម្ម ហើយប្រយុទ្ធយ៉ាងអង់អាចក្លាហាន។ ហេតុនេះហើយ យើងត្រូវ ពង្រីកប្រពៃណីនេះបន្ថែមទៀត។ ខ្ញុំសូមសន្យាថា ប្រសិនបើជាប់ឆ្នោតជាសមាជិក សភានីតិកាលទី១៥ ខ្ញុំនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីបំពេញឲ្យបាន ល្អនូវភារកិច្ចដែលបានប្រគល់ជូន”។  

តំណាងចូលរួមសន្និសីទទាំង១០០%បានឯកភាពឧទ្ទេសនាមលោក Nguyen Phu Trong ឈរឈ្មោះជាសមាជិកសភានីតិកាលទី១៥៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាម-ទួរគីដាក់ចេញគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់កម្រិត ៤ ពាន់លានដុល្លារអាមេរិក

វៀតណាម-ទួរគីដាក់ចេញគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់កម្រិត ៤ ពាន់លានដុល្លារអាមេរិក

នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ (ម៉ោងក្នុងស្រុក) នៅប្រទេសទួរគី នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងអនុប្រធានាធិបតីទួរគី លោក Cevdet Yilmaz បានចូលរួមសន្និសីទសារព័ត៌មានរួមបន្ទាប់ពីជំនួបពិភាក្សាការងារ។

Top