• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ដើម្បីតំបន់អាស៊ានមួយ រួមរស់ជាមួយគ្នាប្រកបដោយសុខសន្តិភាព និងវិបុលភាព


 ទង់ជាតិនៃបណ្ដាប្រទេសជាសមាជិកអាស៊ាន (រូបថត៖ TTXVN)
 

 នាថ្ងៃទី៨ ខែសីហា ឆ្នាំ​២០១៩ ខាងមុខ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានរៀបចំ​ពីធីរំលឹក​ខួប​លើក​ទី​៥២ នៃទិវា​បង្កើត (៨ សីហា ១៩៦៧ - ​៨ សីហា ២០១៩)។
 
រាល់សមិទ្ធិ​ផលដែលអាស៊ានទទួលបានក្នុងរយៈពេល ៥២ ឆ្នាំកន្លងទៅ​បាន​នាំអាស៊ាន​ក្លាយ​ជាតំ​បន់​អភិវឌ្ឍ​ន៍យ៉ាង​រស់រវើក ហើយមាន ឥទ្ធិពលបំ​ផុតនៅក្នុងតំបន់​អាស៊ីប៉ាស៊ីហ្វិក។ អាស៊ានកំ​ពុង​ប្តេជ្ញា​ចិត្ត​ទទួ​ល​ឲ្យបាន​ការបោះ​ជំហានទៅមុខដ៏ធំធេងថែមទៀតនាពេលអនាគត ក្នុងបរិបទដែល​ស្ថាន​ភាព​អន្តរ​ជាតិ​និង​តំបន់​កំពុង​មាន​ការវិឌ្ឍជាច្រើន ជាពិសេសគឺចំណងមិត្តភាពបានក្លាយទៅជាកត្តារក្សាសន្តិភាព និងស្ថិរភាព​នៅក្នុង​តំបន់​។
 
ដំណាក់កាលថ្មី​ជាមួយនឹងឱកាសនិងការសាកល្បងថ្មីៗជាច្រើន។
 
ក្រោយ​រយៈពេល ៥២ ឆ្នាំ កន្លងទៅ អាស៊ានកំពុងឈានចូលដំណាក់កាលថ្មី ដែលពោរពេញទៅដោយឱកាស និងការ​លំបាក។ ក្នុងបរិបទ ដែលពិភពលោកកំពុងលេចឡើងនិន្នាការនានាដូចជា ការគាំពារពាណិជ្ជកម្ម ការប្រឆាំងនឹង​​សាកលភាវូបនីយកម្ម​ រួមទាំងការសាកល្បងសន្តិសុខប្រពៃណី និងក្រៅប្រពៃណី​ដែល​កាន់​តែ​កើន​ឡើង​ដូចជា បម្រែបម្រួលអាកាសធាតុ គ្រោះធម្មជាតិ សន្តិសុខ - សុវត្ថិភាពនាវាចរណ៍ និងបញ្ហា​សមុទ្រ​ខាង​កើត​ជាដើម។ ហេតុដូច្នេះហើយ អាស៊ានត្រូវតែខិតខំបន្ថែមទៀតដើម្បីធ្វើសមាហរណកម្ម ហើយថែម​ទាំង​បង្កើន​សាមគ្គីភាពក្នុងតំបន់ផងដែរ។
 
ជាពិសេស នាបច្ចុប្បន្ននេះ បណ្ដាប្រទេស​ជាសមាជិក​អាស៊ាន​សុទ្ធ​តែមាន​ការយល់​ដឹង​រួម​អំពី​ចំណ​ង​សាមគ្គី​ភាព​ ដោ​យចាត់ទុកថា នេះគឺជាកត្តាដែលបង្កើ​តឡើងភាព​ជោគជ័យ និងភាព​ទាក់​ទាញ​ដោយ​ឡែក​របស់​អាស៊ាន​។ លោក Nguyen Quoc Dung អនុរដ្ឋមន្រ្តីការបរទេស និងជាប្រធាន SOM អាស៊ាន​វៀត​ណាម​បាន​បញ្ជាក់​ថា៖​
 
“ក្រោយរយៈ​ពេលជាង ៥០ ឆ្នាំ កន្លងទៅ អាស៊ានបានដកបទពិសោធន៍ថា អាស៊ានត្រូវតែរួបរួមសាមគ្គីភាព និងស្រុះ​ចិត្តគំនិតគ្នា ទើបអាចអភិវឌ្ឍន៍បាន។ ម៉្យាងវិញទៀត អាស៊ានបានកសាង និងដឹកនាំយន្ត​ការ​នានារបស់​ខ្លួន។ យន្តការទាំងនេះសុទ្ធតែកំពុងពង្រីកបានប្រសិទ្ធភាព ហើយត្រូវបានប្រទេសនា​នាទទួល​ស្គាល់​។ ឋានៈ​របស់អាស៊ាន មិនត្រឹមតែត្រូវបានតំបន់អាស៊ីប៉ាស៊ីហ្វិកគោរព​ និងអះអាងប៉ុណ្ណោះទេ ថែម​ទាំងតំបន់​មហាសមុទ្រ​ឥណ្ឌាទៀ​តផង“។
 
វៀតណាមឆ្ពោះទៅឆ្នាំជាប្រធានអាស៊ាន ២០២០
 
ដោយចូលជាសមាជិកអាស៊ានចាប់ពីឆ្នាំ១៩៩៥ មកនោះ វៀតណាម​មាន​មោទនភាព​ដែល​បាន​ប្រកៀក​ស្មាជាមួយ​បណ្ដាប្រទេសជាសមាជិកផ្សេងទៀត ក្នុងការរួមចំណែកក្នុងដំបូលរួមអាស៊ាននាបច្ចុប្បន្ននេះ។ ក្នុងរ​យៈពេ​ល ២៤ ឆ្នាំកន្លងទៅ វៀតណាមបានរួមចំណែកជាច្រើន​ក្នុងការរីក​ចម្រើន​ដ៏ខ្លាំងក្លារបស់​អាស៊ាន។ វៀតណាម​មានឥ​ទ្ធិពលគួរឲ្យកាត់សម្គាល់ដល់រចនាសម្ព័ន្ធឯកភាព​របស់អា​ស៊ាន​ ក៏ដូចជារក្សាសន្តិភាព វិបុលភាពនៅក្នុងតំបន់​ កសាងសហគមន៍រួម និងឆ្ពោះទៅរកចក្ខុ​វិស័យអាស៊ានផងដែរ។
 
នាឆ្នាំ ២០២០ ខាងមុ​ខ វៀតណាមនឹងទទួលតំណែងជាប្រធានអាស៊ាន។ វៀតណាមបានប្តេជ្ញាចិត្ត ដើម្បីដើរតួ​នាទីជា​ប្រធាន​អាស៊ានប្រកបដោយជោគជ័យ។ វៀតណាមបានផ្តោតសំខាន់លើគោលដៅជំរុញទីផ្សាររួម មូលដ្ឋានផលិតក​ម្ម​រួម តំបន់តភ្ជាប់ និងបើកទូលាយជាមួយលោកខាងក្រៅ ពង្រីកទំនាក់ទំនង​ជាមួយ​ដៃគូនា​នា។​ លើសពីនេះទៅទៀត វៀតណាម ក៏បានម្ចាស់ការយ៉ាងសកម្មថែមទៀតក្នុងការផ្ដួចផ្ដើមគំនិតថ្មី រក្សាគោលការណ៍​ស្រុះចិត្តគំនិតរបស់អាស៊ាន។ លោក ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្ត្រីការពារ​ជាតិ​វៀត​ណាម​បានអះអាងថា៖
 
“នាពេលបច្ចុប្បន្ន​ក្នុងបរិបទដែលស្ថានភាពពិភពលោកមានការស្មុគស្មាញ ពោលគឺ បណ្ដាប្រទេសម​ហាអំណាច​បាន​បង្កើនការធ្វើអន្តរគមន៍ និងប្រកួតប្រជែងយុទ្ធសាស្ត្រ ចំពោះតំបន់ជាច្រើននៅលើពិភពលោក ដែល​ក្នុង​នោះមាន​អាស៊ី ប៉ាស៊ីហ្វិកដែរ។ ហេតុដូច្នេះហើយ វៀតណាមមានគោលបំណង​គឺធ្វើយ៉ាង​ម៉េចដើម្បី​ប្រទេស​នា​នា​ក្នុ​ងតំបន់ ក៏ដូចជាក្រៅតំបន់ អាចដោះស្រាយកា​រខ្វែងគំនិតគ្នា និងការខុសប្លែក​គ្នានៃផល​ប្រយោជន៍​តាម​រយៈការសន្ទនាដោយសន្តិវិធី ដែលផ្អែកលើច្បា​ប់​អន្តរជាតិ“។
 
ក្នុង​ឱកាសប្រារព្ធព្រឹត្តិការណ៍រំលឹកខួបលើកទី ៥២ នៃទិវាបង្កើតអាស៊ាន ដោយទទួលបានការស្រុះចិត្តគំនិតគ្នា ការ​ប្ដេជ្ញាចិត្ត និងការយល់ដឹងរួមនោះ អាស៊ានកំពុងមានទំនុកចិត្តបោះជំហានទៅមុខយ៉ាងខ្លាំងក្លា លើ​មាគ៌ា​កសាងសហគមន៍មួយប្រកបដោយសាមគ្គីភាព ដើម្បីសុខសន្តិភាព និងវិបុលភាព។ ក្នុងនា​ម​ជាប្រ​ទេ​ស​ប្រធាន​អាស៊ានឆ្នាំ ២០២០ នោះវៀតណាមបានបន្តពង្រីកតួនាទីស្នូល និងដឹកនាំអាស៊ាន សំដៅរួម​ចំណែក​ជាក់​ស្ដែង​ទៅក្នុងការអភិវឌ្ឍរបស់សហគមន៍​អាស៊ាន៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ជួបសវនាការជាមួយប្រធានាធិបតីបង់ក្លាដែស លោក Mohammed Shahabuddin

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ជួបសវនាការជាមួយប្រធានាធិបតីបង់ក្លាដែស លោក Mohammed Shahabuddin

នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ តាមម៉ោងក្នុងស្រុក ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅបង់ក្លាដែស ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានជួបសវនាការជាមួយប្រធានាធិបតីបង់ក្លាដែស លោក Mohammed Shahabuddin។

Top